ស្នេហាលោកមេបញ្ជាការឈាមត្រជាក់💘 (18)

256 35 3
                                    

Part 18

     គ្រាន់តែសំបុត្រមួយដែរសរសេរដោយកាយតូចផ្ញើរមកកាន់តែធ្វើឲ្យ ជុងហ្គុក មានកម្លាំងចិត្តខ្លាំងឡើងក្នុងការបំពេញភារកិច្ចដោយមិនមានភាពនឿយហត់។

     ...មួយអាទិត្យក្រោយ...
     ដោយសារតែមានជំនឺផ្តាសាយធំនេះហើយទើប ជីមីន ត្រូវគេងលើគ្រែជាប់ ដោយសារតែការមើលថែរបស់អ្នកស្រីចនទោះជាមិនទាន់បានធូរស្បើយខ្លាំងក៏ធូរស្រាលជាងមុនផងដែរ។

     ថ្ងៃនេះ ជីមីន មានអារម្មណ៍ថាផ្ទះដូចជាស្ងប់ស្ងាត់ជាងរាល់ដងដោយសារពេលដែរគេបើកភ្នែកមកមិនមានអ្នកណាម្នាក់មករកគេសោះ បំពង់កស្ងួតទើបគេសម្រេចចិត្តដើរចុះទៅយកទឹកដោយខ្លួនឯង។

     «អ្នកមីងកំពុងធ្វើម្ហូបមែនទេ» ជើងឈានចុះកាំជណ្តើរ ក៏ឆ្លៀតស្រែកសួរព្រោះឈ្ងុយក្លិនម្ហូបភាយសាយមកតែមិនទទួលបានការឆ្លើយតបមកវិញនោះទេ។

     គេឈរនៅស្ងៀមទ្រឹងមួយកន្លែងព្រោះតែមិនមែនជាអ្នកស្រីចនជាអ្នកធ្វើម្ហូបឡើយតែជាប្រុសម្នាក់ទៅវិញ។ គ្រាន់តែឃើញខ្នងខាងក្រោយក៏អាចអោយគេដឹងបានថាជាអ្នកណានៅពេលនាយងាកមកច្បាស់ហើយថាជា ជុងហ្គុក មនុស្សដែរបាត់ទៅប៉ុន្មានខែហើយ។ ជីមីន រំភើបផង ភ័យផងនឹកស្មានអារម្មណ៍មិនត្រូវថាគួរនិយាយអ្វីចេញមកបន្ត។

     «ខានជួបគ្នាយូរហើយ!» ពួកគេពោលឡើងស្របគ្នា។

     «វាយូរមែនហើយ ឯងមាននឹកដល់ខ្ញុំដែរទេ?» ជុងហ្គុក ដោះអៀមចេញញញឹមសួរទៅកាយតូចបែបលេងសើចតែបន្លំមែន។

     «អ្នក...អ្នកណានឹកលោក» ឮភ្លាម ជីមីន ងាកមុខចេញយ៉ាងលឿនគេចពីក្រសែភ្នែករាងក្រាស់ទាំងមុខក្រហម។

     «អ្នកណាទើបតែសរសេរសំបុត្រទៅអោយខ្ញុំអាទិត្យមុនសោះ»

     «បានហើយលោកគិតជ្រុលនិយមពេកហើយ» មើលទៅដូចជាភ្លេចហើយថាខ្លួនឯងកំពុងឈឺ!ធ្វើខ្លួនធម្មតាដូចគ្មានរឿងអីទៅហើយ។

     «អ្នកម៉ាក់បាននិយាយថាឯងឈឺខ្ញុំក៏បានធ្វើបបរសម្រាប់ឯងតែមើលទៅឯងលែងអីហើយ»

     «នៅឯណាខ្ញុំក៏ឃ្លានណាស់ដែរពេលនេះ» គេដាក់ខ្លួនអង្គុយលើកៅអីនិយាយទាំងមើលមិនមុខរាងក្រាស់។

ស្នេហាលោកមេបញ្ជាការឈាមត្រជាក់Donde viven las historias. Descúbrelo ahora