ស្នេហាលោកមេបញ្ជាការឈាមត្រជាក់💘 {part14}

345 44 2
                                        

Part14

     ចេញមកក្រៅវិញអ្នកស្រីចនប្រញាប់ស្ទុះស្ទាមកបន្ទប់របស់គាត់វិញហើយយកទូរស័ព្ទវីដេអូខលទៅមិត្តចំណាស់គ្នាឯងរបស់គាត់។

     "យ៉ាងម៉េចហើយៗ?" ការខលមិនបានផងមិត្តទាំងប៉ុន្មាន Join ទាំងអស់គ្នាហើយសួរសំណួតែមួយយ៉ាងស្រុះគ្នាតែម្តង។

     «ហ្អា៎...បានសម្រេចហើយ»

     "កូនឯងណាអាយុកាន់តែក្រាស់ហើយបើពួកយើងមិនជួយខ្លាចតែគ្មានប្រពន្ធនឹងគេហើយ"

     «មែនហើយរឿងស្នេហាមិនចេះស្អីសោះ រ៉ូមេទិចតែពីរអ្នកអ៊ីអត់ យើងគិតថាប្តូរពីក្មួយមកកូនប្រសារឆាប់ៗហើយក្រោយពេលមកពីដើរលេងវិញ» អ្នកស្រីចនបិទភ្នែកញញឹមស្រស់ដូចជាមានក្តីសុខខ្លាំងណាស់។

     "ឯងប្រាកដរឺអត់ក្មេងគេស្រឡាញ់គ្នានុង៎?"

     «យី!!មនុស្សមិនស្រឡាញ់គ្នាឯណាគេងឪបគ្នាឲ្យស្អិតដូចតុកកែនោះ នេះយើងខំថតចែករំលែកឲ្យពួកឯងមើលហើយណាមិនពេញភ្នែកទៀតមែនទេ?»

     "គ្រាន់មិនប្រាកដចិត្តនឹងណា បើទើបតែស្គាល់គ្នាប៉ុន្មានខែជាមួយឯង ក៏ជួយចាប់ឲ្យកូនទៅ ន៎ែ ពួកយើងចាំស៊ីការណា"

     "មែនហើយៗ"

     [ហាស៎ហា៎!!]

     អ្នកស្រីចននិយាយហើយលេងសើចសប្បាយជាមួយនឹងមិត្តភក្តិរបស់គាត់ ហើយបន្តនិយាយពីរឿងរបស់កូនខ្លួនជាមួយរាងតូចយ៉ាងច្រើន។

     នៅថ្ងៃបន្តិចអ្នកស្រីចននៅមិនសុខទេគាត់ដើរមកមុខបន្ទប់រាងតូចហើយគោះទ្វាទើប ជីមីន បើកទ្វាឲ្យចូលមកក្នុងបន្ទប់របស់គេ។

     «អ្នកមីងមានការអ៊ីមែនទេ?»

     «ឯងរៀនចប់ហើយមីងបានឲ្យជុងនាំឯងថើរលំហែកាយបីបួនថ្ងៃណា មីងបានទិញសំបុត្ររួចហើយក៏ប្រគល់ឲ្យប្រុសជុងដែរ» គាត់ដាក់ខ្លួនអង្គុយក្បែររាងតូចហើយនិយាយតែម្តង។

     «ហាស៎!ចុះអ្នកមីងក៏ទៅដែរត្រូវទេ?» ជីមីន ធ្វើមិខស្លើតែម្តងភ្ញាក់ផ្អើល នេះវាភ្លាមៗពេកហើយ។

     «អត់ទេ» គាត់ក្រវីក្បាលតែនៅតែញញឹមខ្ជឹបដដែល រាងតូចឃើញហើយឆ្ងល់ខ្លាំងមែនទែន ហេតអ៊ីគាត់ធ្វើរឹកពាប្លែកៗបែបនេះ។

ស្នេហាលោកមេបញ្ជាការឈាមត្រជាក់Where stories live. Discover now