ស្នេហាលោកមេបញ្ជាការឈាមត្រជាក់💘 (23)

222 18 2
                                        

Part23

    «ហឹស!!អ្នកណាទៅល្ងង់គិតនោះ ឆាប់ចេញទៅ» ជុងហ្គុក រៀបនឹងថើបទៅហើយតែ ជីមីន ងាកមុខចេញនិយាយឮៗរុញរាងក្រាស់ចេញមួយទំហឹងដួលទៅលើដី។

     «អួយនេះអូន!អូនជាមនុស្សអាក្រក់ណាស់» រាងក្រាស់យកដៃអង្អែលខ្នងបន្តិចហើយធ្វើមុខស្អុយដាក់រាងតូច។

     «អ្នកណាអោយបងចង់មកកេងចំណេញនោះទៅគេងបន្ទប់បងវិញអោយលក់ស្រួលទៅ អូនមិនអោយបងប៉ះខ្លួនងាយៗទេ» កាយតូចមិនអាណិតហើយនូវលាអណ្តាតឌឺថែមទៀត បន្ទាប់មកក៏យកភួយមករុំខ្លួនឡើងជិតផ្តេកខ្លួនទៅលើពូក។

     «មិនទុកមុខអោយបងសោះ ទៅក៏បាន» ជុងហ្គុក ងើបខ្លួនហើយដើរចេញ ខកចិត្តព្រោះមិនបានគេងក្បែររាងតូច។

     «អ្នកណាចង់គេងជាមួយលោកឯងទៅ» ជីមីន និយាយម្ហបៗហើយខ្ទប់មុខដាក់ខ្នើយព្រោះអៀន ត្រចៀកឡើងក្រហមអស់ហើយ។

     ...ផ្ទះលោកផាក...

     ក្នុងបន្ទប់របស់ ជុនប៊េ ឯណេះវិញកំពុងតែមានការសន្ទនារវាងគេនឹងម្តាយតឹងសរសៃកដាក់គ្នាទៅមក។

     «លើកក្រោយម៉ាក់មិនអាចធ្វើអ្វីដោយមិនប្រាប់ខ្ញុំទេ កុំថាខ្ញុំមិនបាននិយាយណាម៉ាក់»

     «អ្នកណាអោយឯងទៅបុកវាហើយមិនអោយស្លាប់ធ្វើអ៊ី?បើមិនបានយើងឯងម្ល៉េះក៏នៅរវល់ក្នុងគុកបាត់ហើយ កុំបញ្ចេះយើងជាម៉ាក់ឯងណា ជុនប៊េ» អ្នកស្រីក៉ាងស្រែកគំហកដាក់កូនប្រុសដែលឈរនៅចំពោះមុខព្រោះតែគេបានបន្ទោសគាត់ដែរខំជួយគេទៅវិញ។

     «ខ្ញុំមានគម្រោងខ្ញុំហើយគឺមកពីម៉ាក់ទេដែរឆ្លៀតឪកាសដែលខ្ញុំមិននៅធ្វើរឿងឆ្គួតដាក់គេនោះ»

     «ម៉ាក់មិនដឹង កូនកុំភ្លេចអោយសោះពេលនេះគេបញ្ចប់ការសិក្សាល្មមមកទទួលក្រុមហ៊ុនហើយ ចាត់ការអោយរៀបរយទៅបើមិនចង់បាត់តំណែង» អ្នកស្រីក៉ាងនិយាយតែប៉ុណ្ណេះក៏ចេញទៅបាត់ទុកអោយកូនប្រុសនៅសញ្ជឹងគិតតែឯង។

     «បើកុំតែម៉ាក់ធ្វើអ៊ីមិនចេះគិត ម្ល៉េះគេក៏មិនអាចរត់រួចដែរ!»

     ប៉ុន្មានថ្ងៃក្រោយមក ជុងហ្គុក បាននាំ ជីមីន ទៅជួបនឹងប៉ារបស់គេដើម្បីទទួលបានមរតកដូចដែលសម្តីលោកផាកបាននិយាយ ហើយក៏ទទួលបានជោគជ័យមួយកម្រិតដោយលោកផាកបានអោយ ជីមីន បានក្លាយជាបុគ្គលិកបណ្តោះអាសន្នដើម្បីយកបទពិសោធន៍មួយរយៈសិន។

ស្នេហាលោកមេបញ្ជាការឈាមត្រជាក់Место, где живут истории. Откройте их для себя