សេ្នហាលោកមេបញ្ជាការឈាមត្រជាក់ {part2}

488 49 0
                                        

Part2

     «ឯងតែងតែរួសរាយបែបនេះជាមួយអ្នកដទៃ?» ឮសម្តីនាយកម្លោះបែបនេះ យកដៃច្បិចចុងចង្កាសញ្ជឹងគិត។

     «អត់ទេ ធម្មតាខ្ញុំមិននិយាយរកអ្នកមិនស្គាល់មុនឡើយតែមកពីលោកសង្ហានឹងណា ប្រាប់មកម៉ាហ្វៀ CEO ប្រធានាធិបតី ឬមួយមេបញ្ជាការ» បន្ទាប់ពីគិតហើយក៏ខិតមកជិតមុខនាយម្តងទៀតជាមួយកែវភ្នែកចែងចាំងឆ្លក់វង្វេងនឹងរឿងភាគរហូតដល់គ្រាន់តែឃើញមុខក៏អាចនិយាយចេញមកបាន។

     «ប្រាកដឬអត់ថាមិនរួសរាយ» មនុស្សនាយកម្លោះដែលអង្គុយនៅពីខាងក្រោយឯណោះរអ៊ូរងូវតិចៗសម្លឹងមើលទៅរាងតូចជាមួយទឹកមុខពិបាកមើល។

     «មិចក៏គិតបែបនេះ?ពួកយើងមិនដែលស្គាល់គ្នាទេឯងមិនគិតថារាក់ទាក់ជ្រុលទេហ្អេស!»

     «ក៏ប្រាប់ហើយថាមកពីលោកសង្ហាទើបនិយាយជាមួយ សំខាន់ណាទម្រង់មុខលោកកប់ជាងតារាអន្តរជាតិទៀត ពេលធ្វើមុខស្មើបែបនេះណាដូចមេបញ្ជាការឈាមត្រជាក់អញ្ជឹង អូហូយ...លូយខ្លាំងមែនទែន»

     «...ខ្ញុំមិនមែនបែបនឹងទេ» នាយកម្លោះសើចបញ្ចេញធ្មេញមកយ៉ាងស្រស់ព្រោះតែអស់សំណើចទប់មិនជាប់នឹងសម្តីរាងតូច នេះគ្រាន់តែមើលមុខក៏អាចគិតបានវែងឆ្ងាយប៉ិននេះហ្អេស។

     ~ក្រឹប~
     «ហឹម អឺ...ខ្ញុំឈ្មោះផាក ជីមីន មើលទៅពួកយើងដូចមាននិស័្សយម៉េចមិនដឹងទេ លោកឈ្មោះអ៊ី?ខ្ញុំចង់ប៉ាវបាយដែរឲផ្អែកស្មាទាំងមិនដែរស្គាល់គ្នា» មិនដឹងថា ជីមីន ដកទូរស័ព្ទចេញមកតាំងពីរពេលណាលើកយកមកថាចំប្លង់ល្អពេលដែរនាយកម្លោះកំពុងសើចទៀតណា តែពេលដែរត្រូវនាយមើលមិចក៏ប្រញាប់យកទូរស័ព្ទទុកហើយប្តូរប្រធានបទយ៉ាងរហ័សមិនឲគេនិយាយទាន់។

     «ឈ្មោះរបស់ខ្ញុំ...»

     តឹង~

     «ខ្ញុំទៅសិនហើយឈ្មោះនឹងបើជួបលើកក្រោយចាំប្រាប់ក៏បានលាហើយប្រុសសង្ហា» នាយកម្លោះបម្រុងនឹងប្រាប់ឈ្មោះទៅហើយចង្រៃអ៊ីឡានក្រុងដល់ចំណតដែររាងតូចត្រូវចុះល្មម ទើបរាងតូចប្រញាប់ប្រញាល់ចេញទៅតែក៏មិនភ្លេចងាកមកញាក់ភ្នែកដាក់នាយដែរ។

ស្នេហាលោកមេបញ្ជាការឈាមត្រជាក់Where stories live. Discover now