ស្នេហាលោកមេបញ្ជាការឈាមត្រជាក់💘{part11}

355 41 2
                                        

Part 11

     «យ៉ាងណា...ក្រែងលោកនិយាយថានឹងជួយខ្ញុំហើយ»

     «អាចក្រលាសវិញសម្តីបានដូចគ្នា» នាយញញឹមឌឺដាក់កាយតូចសប្បាយចិត្តនៅពេលឃើញគេបង្ហាញទឹកមុខភ័យបែបនេះ គួរអោយសប្បាយណាស់។

     «មនុស្សអាក្រក់!!លោកពិតជាអោយខ្ញុំទៅវិញមែនហ្អេស??» ជីមីន ស្រែកមួយទំហឹងទះទ្រូងរាងក្រាស់មួយដៃសួរបញ្ជាក់ នេះមិនដឹងថា ជុងហ្គុក ធ្វើយ៉ាងម៉េចទេគេឡើងចង់យំទៅហើយ។

     «ចង់យំហើយហ៎» ញ៉ោះបានសម្រេចនាយចាប់ចុងចង្កាកាយតូចតែស្នាមញញឹមនៅតែមានដដែល។

     «អត់! មិនយំ...លោកឯងជាប្រុសចិត្តខ្មៅ សង្ហារតែមុខ អ្នកណាយំដោយសារលោកឯងនិយាយពិននឹងនោះ ហឹក» ជីមីន ប្រកែកតែមាត់ទេតែភ្នែកវិញហូរទឹកថ្លាមករឹមៗហើយ គេយកដៃជូតបណ្តើរស្រែកជេរនាយបណ្តើរ។

     «កូនអ្នកណាគេទេនិយាយលេងពិននឹងសោះយំ» នាយដកខ្លួនមកអង្គុយធម្មតាវិញហើយនិយាយ។

     «ហ៊ឹកៗ...អាបិុឆ្គួត លេងសើចនិងអញនឹងស៊ីបាយឆ្ញាញ់មែនបានប្រឹងម្ល៉េះដឹងគេភ័យអត់ ហ្អា...ហ៊ឹក!!» ជីមីន យំយកៗតែម្តងលើកនេះដូចជាកូនក្មេង ខឹងនឹងរាងក្រាស់តែធ្វើអ្វីទៀតមិនកើត។

     «ហើុយ...យំដូចកូនក្មេងបែបនេះបានយ៉ាងម៉េច ក៏ញ៉ោះលលេងតើ!» កម្លោះសង្ហាដែរមិនធ្លាប់លួងគេពេលដែរ ជីមីន យំសស្រាក់បែបនេះឆ្លេឆ្លាមិនដឹងធ្វើយ៉ាងម៉េច។

     [អ្ហឹក~ហ្អាា]
     កាយតូចរាងច្រឡឹងមិនខ្វល់នឹងសម្តីរាងក្រាស់នោះទេនៅតែបន្តហើយអង្គុយស្រែកយំរហាមឡើងចុងដៃអាវសើមជោគអស់ទៅហើយដោយសារយកជូតទឹកភ្នែក។

     «អើៗ...ទៅសុំទោស អ្នកណាទៅដាច់ចិត្តអោយឯងទៅវិញនោះ ក្មេងល្អគេមិនយំទេ» ជុងហ្គុក មិនដឹងធ្វើយ៉ាងម៉េចក៏ឈោងដៃទៅអង្អែលក្បាលរាងតូច តែបានមកវិញខ្សែភ្នែកសម្លក់ទៅវិញ។

     «ខ្ញុំកូនក្មេងសម្រាប់លោកឯងមែន?ហ្អឹស!» សម្លក់អស់ចង់ហើយគេពោលឡើងពេបមាត់ក្រវាសដៃនាយចេញបែរខ្លួនមើលទៅមុខអោបដៃចូលគ្នាអង្គុយត្រង់ខ្លួនធ្វើមុខមាំ។

ស្នេហាលោកមេបញ្ជាការឈាមត្រជាក់Where stories live. Discover now