Part8
«...យ៉ាងម៉េចប្រូជ៉ុនមករកអី?» នៅពេលដែរត្រូវរាងតូចគេសដៃខ្លួនពីក្រោយខ្នង ថេយ៉ុង យល់ច្បាស់ទើបសួរបកទៅវិញជំនួសមិត្ត។
«...ទៅទិញបាយមក» នាយកម្លោះ ដូជ៉ុន ដើរមកធ្វើរឹកឡើងហំប៉ុន្តែពេលដែរនៅឈរតទល់នឹងរាងតូចបែរជានិយាយអីមិនចេញ ក៏និយាយឃ្លានេះចេញមក។
«មែនហើយពីមុនមីននីជាអ្នកទិញបាយឲវាយ» ថេយ៉ុង គិតក្នុងចិត្តរួចងាកទៅសម្លឹងមុខមិត្តដែរធ្វើជាស្លើមិនដឹងខ្យល់អីយ៉ាងទំនងនោះ។
«អត់មានដៃទេ?កាលពីមុន ជីមីន គេជាអ្នកទិញឲឥឡូវគេមិនចាំឯងទៀតទេ ចេញឲឆ្ងាយទៅ»
«គេដេញវាហើយ ហាសហា៎» នៅជ្រុងម្ខាងទៀតសិស្សប្រុសប៉ុន្មានអ្នកដែលជាគ្នីគ្នារបស់ ដូជ៉ុន កំពុងតែសើចក្អាកក្អាយនៅពេលដែរឃើញថារាងតូចមិនខ្វល់ជាមួយគេដូចមុន។
«ក៏វាទម្លាប់...»
«ហេម៎!ឥឡូវក៏កែចេញទៅខ្ញុំមិនដឹងទេថាពីមុនខ្ញុំបានធ្វើអ្វីខ្លះជាមួយឯងខ្លះទេ វាជារឿងអាម៉ាស់ណាស់ដែរកាលពីមុនខ្ញុំធ្វើបែបនោះ តោះថេយ៍ពួកយើងទៅថ្នាក់វិញ» ជីមីន ក្រោកឈរក្រហឹមបំពង់កបន្តិចរួចតបទៅនាយកម្លោះវិញ។ចប់សម្តីក៏ដើរចេញទៅជាមួយមិត្តតែក៏ត្រូវឈរដំណើរបន្តិវដោយសារ ដូជ៉ុន ចាប់ដៃរបស់គេ។
«មានការអីទៀត?» ជីមីន ងាកមកវិញជ្រួញចិញ្ចើមដាក់នាយដែរមករញ៉េរញ៉ៃជាមួយខ្លួនច្រើន។
«គឺរបួសរបស់ឯងយ៉ាងម៉េចហើយ?» នាយដកដៃចេញមកវិញហើយសួរទាំងមិនសម្លឹងមុខ ជីមីន ចំ។
«ធូរស្បើយមិនច្រើនហើយ» ចប់ប្រយោគមិនចាំយូរក៏ដើរចេញទៅបាត់។
~ពេលល្ងាច~
ក្រោយពីបញ្ចប់ម៉ោងរៀន នឹងនៅញុំាអ្វីនិយាយគ្នាជាមួយ ថេយ៉ុង ដែរជាមិត្តរហូតឈានទៅដល់ពេលល្ងាចហើយ ជុងហ្គុក បានមកទទួលរាងតូចមកដល់កន្លែងតែម្តង។~ភូមិគ្រសឹះត្រកូលចន~
«សម្រួលអារម្មណ៍ពេលទៅដល់ឃើញម៉ាក់ខ្ញុំផង» នៅពេលដែរបើកឡានចូលមកដល់មាត់ទ្វាផ្ទះរបស់ខ្លួននាយឃើញ ជីមីន បង្ហាញភាពភ័យខ្លាចទើបនិយាយបែបនេះ។
VOUS LISEZ
ស្នេហាលោកមេបញ្ជាការឈាមត្រជាក់
Aléatoireជាមនុស្សដែលម៉ត់ចត់នឹងការងារគោរពតាមវិន័យយ៉ាងតឹងតែងដោយគ្មានការយោគយល់ប៉ុន្តែប្រែខុសស្រឡះនៅពេលដែរបាននៅជិតក្មេងប្រុសម្នាក់នោះហើយមិនយល់ថាហេតុអ្វីដឹងត្រឹមថាចង់ថ្នាល់ថ្នមគេទុកជារបស់មានតម្លៃសម្រាប់ខ្លួន។