Part12
រយៈពេលលឿនខ្លាំងណាស់មួយប្រពិ្រចភ្នែកពីរខែទៅហើយ។ហើយការប្រឡងឆមាសរបស់ថ្នាក់រាងតូចប្រព្រឹត្តទៅយ៉ាងរលូន ដោយសារតែពាក្យចចាមអារ៉ាមពីការស៊ីសំណូកហើយមានអាណាព្យាបាលជាច្រើនចេញមកសួរនាំទើបធ្វើអោយលោកនាយកមិនអាចធ្វើអ្វីចំពោះពិន្ទុរបស់សិស្សបានទៀតដែរមានន័យថានិទេស្ទនឹងចេញមកដោយអព្យាក្រឹត។
«អ្នកមីងថ្ងៃនេះប្រហែលយប់បន្តិចទើបខ្ញុំមកផ្ទះវិញណា» ជីមីន និយាយទៅកាន់ស្ត្រីចំណាស់ទល់មុខខ្លួនពេលកំពុងញ៊ាំអាហារពេលថ្ងៃជាមួយគ្នា។
«សង្ឃឹមថាបានតាមបំណងឯងណា ហើយបើត្រូវការអ្នកទៅយកណាខលទៅកូនជុងឮទេ» ជីមីន ងក់ក្បាលទាំងញញឹម និយាយត្រូវគ្នាណាស់ធ្វើដូចជាគ្មានវត្តមានរបស់រាងក្រាស់នៅទីនោះដែរអ៊ីចឹង។
រៀងល្ងាចទៅហើយទើប ជីមីន ទៅសាលាដើម្បីមើលពីពិន្ទុខ្លួនជាមួយនឹងមិត្តៗជាច្រើនទៀតហើយក៏ឆ្លៀតពេលជប់លាងញ៊ាំអ៊ីជាមួយគ្នាតែម្តង។
«ន៎ែ និយាយគ្នាហើយណាចប់ពីនេះត្រូវតែជប់លាងហាមទៅផ្ទះវិញ» មិត្តម្នាក់ក្នុងចំណោមមិត្តក្នុងថ្នាក់របស់រាងតូចនិយាយឡើងមុននឹងគ្រប់គ្នាមើលតារាងពិន្ទុ។
«អើ!ដឹងហើយ មិនទៅណាទេ»
អ្នករាល់គ្នាប្រជ្រៀតគ្នាមើលតារាងលេខនឹងឈ្មោះរៀងៗ លទ្ធផលចេញមកសុទ្ធតែល្អទាំងអស់គ្នាតែម្តង។ គ្រប់គ្នាសប្បាយចិត្តជាខ្លាំងចេញពីសាលាក៏ចូលហាងសាច់អាំងដើម្បីជប់លៀង។
«ទីបំផុតបញ្ចប់ការសិក្សាហើយ យ៉េ!!!!»
~ជល់មួយ~
[យ៉េ~~]
សម្លេងជល់កែវស្រាគ្នាលើកអកមួយកែវពេញហើយក៏ដាក់ចុះព្រមគ្នាទៅវិញ។ ជីមីន ផឹកហើយញញឹមបិទមាត់មិនជិតតែម្តងព្រោះតែក្តីស្រមៃខ្លួនបានសម្រេចហើយ។
«មិនស្រវឹងមិនអោយទៅផ្ទះទេ»
«ពួកយើងលេងហ្គេមល្អដែរទេ បង្វឹលស្រាណា បង្វឹលចំអ្នកណាអ្នកមានសិទ្ធពីររើសគឺនិយាយនឹងធ្វើតាម បើមិនធ្វើត្រូវតែផឹកស្រាពិន័យហើយហ៊ានទេ»
YOU ARE READING
ស្នេហាលោកមេបញ្ជាការឈាមត្រជាក់
Randomជាមនុស្សដែលម៉ត់ចត់នឹងការងារគោរពតាមវិន័យយ៉ាងតឹងតែងដោយគ្មានការយោគយល់ប៉ុន្តែប្រែខុសស្រឡះនៅពេលដែរបាននៅជិតក្មេងប្រុសម្នាក់នោះហើយមិនយល់ថាហេតុអ្វីដឹងត្រឹមថាចង់ថ្នាល់ថ្នមគេទុកជារបស់មានតម្លៃសម្រាប់ខ្លួន។