Part9
«ទី១ គេមិនចង់ឲ្យយើងទៅពាក់ព័ន្ធនឹងផ្ទៃក្នុងគ្រួសារ ចំណែកទី២វិញនោះអាចថាការស្លាប់របស់ម៉ាក់ ជីមីន ជាករណីឃាតកម្មមានទាក់ទងនឹងពួកគេតែយ៉ាងណាក៏គ្មានភស្តុតាងណាដែរបញ្ជាក់ថាវាជាការពិតដែរគ្រាន់ជាការស្មានខ្ញុំ»
«រឿងរបស់នាងតុលាការបានបញ្ចប់វាយ៉ាងទាន់ហន់យើងក៏មិនអាចរកអ្វីបានទើបចេះតែអូសបន្លាយមករហូតបែបនេះ»
«ក្រែងនិយាយខ្លួនឯងថាមិនខ្វល់រឿងអ្នកមីងនោះអី»
«ម៉ាក់ទៅនិយាយជាមួយគេលេងទៅឲអ្នកទាំងពីរមានអារម្មណ៍ស្និតស្នាលជាងមុនបន្តិច»
«ហឹម...កូនបើហត់ទៅសម្រាកទៅ» អ្នកស្រីចនងក់ក្បាលយល់ស្របងើបខ្លួនពេញចំហ មុននឹងទៅខាងលើក៏មិនភ្លេចផ្តែផ្តាំកូនខ្លួនដែរ។
តុក~តុក
« ជីមីន បើកទ្វាឲមីងបន្តិចបានទេ» អ្នកស្រីចនដើរមកមុខបន្ទប់គោះទ្វាហៅរាងតូចដែរកំពុងនៅខាងក្នុង។
«អញ្ជើញចូលអ្នកមីង» ជីមីន បើកទ្វាមកបើកផ្លូវឲគាត់ចូលទៅខាងក្នុង។ អ្នកស្រីចនដាក់ខ្លួនអង្គុយលើសាឡុងស្រាលទើបរាងតូចអង្គុយនៅទល់មុខគាត់។
«យ៉ាងម៉េចដែរក្មួយពេញចិត្តបន្ទប់នេះទេ ទាស់ចិត្តកន្លែងណាឯងអាចនិយាយប្រាប់មីងបានណា»
«មិនអីទេអ្នកមីងគ្រាន់តែបន្ទប់ស្នាក់នៅបែបនេះគឺបានហើយ» ជីមីន ញញឹមស្រាលអគុណដល់ទឹកចិត្តស្ត្រីចំណាស់ជួយគេច្រើនយ៉ាងនេះហើយគេអាចធ្វើខ្លួនទម្រើសបានយ៉ាងម៉េច។
«ឯងដូចជាម៉ាក់ឯងខ្លាំងណាស់ ជីមីន »
«បាទខ្ញុំក៏គិតបែបនេះដូចគ្នា តែអ្នកមីងនឹងម៉ាក់ខ្ញុំស្គាល់គ្នាយូរហើយមែនទេហេតុអ្វីខ្ញុំមិនដែល់ថាអ្នកម៉ាក់មានមនុស្សដែរស្គាល់គ្នាអញ្ជឹង» គេចាប់ផ្តើមសួរនៅពេលដែរនឹកឃើញដោយការងឿនឆ្ងល់។
«ម៉ាក់របស់ឯងនឹងមីងជាមិត្តនឹងគ្នាតាំងពីរៀនវិទ្យាល័យម្ល៉េះ នាងរួសរាយចិត្តល្អងាយចុះសម្រុងធ្វើឲពួកយើងក្លាយជាមិត្តជិតស្និតនឹងគ្នាដើមឡើយពួកយើងស្រឡាញ់គ្នាណាស់ មានរឿងអ្វីពួកយើងតែងតែរំលែករឿងឲគ្នាដឹង...ហើុយ» អ្នកស្រីចននិយាយបានតែពិននេះស្រាប់តែគាត់ដកដង្ហើមធំទម្លាក់ទឹកមុខចុះភ្លាមៗ។
VOCÊ ESTÁ LENDO
ស្នេហាលោកមេបញ្ជាការឈាមត្រជាក់
Diversosជាមនុស្សដែលម៉ត់ចត់នឹងការងារគោរពតាមវិន័យយ៉ាងតឹងតែងដោយគ្មានការយោគយល់ប៉ុន្តែប្រែខុសស្រឡះនៅពេលដែរបាននៅជិតក្មេងប្រុសម្នាក់នោះហើយមិនយល់ថាហេតុអ្វីដឹងត្រឹមថាចង់ថ្នាល់ថ្នមគេទុកជារបស់មានតម្លៃសម្រាប់ខ្លួន។
