Part7
«អាហេម អ្នកទាំងអស់គ្នា» នាយកឆយដើរចូលមកក្នុងថ្នាក់ដែររាងតូចរៀនរួចក្រហេមបន្តិចឲអ្នកនៅក្នុងថ្នាក់ងាកមកចាប់អារម្មណ៍ជាមួយគាត់។
«ដោយសារមួយអាទិត្យមុន ជីមីន បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ធ្វើឲគេបានបាត់បង់ការចងចាំហើយ ក្នុងនាមជានាយកសាលាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយរំលឹកពីការចងចាំល្អនឹងមើលថែគេឲបានល្អផង កុំធ្វើបាបគេដោយសារគេគ្មានការចងចាំឲសោះ ខ្ញុំមកនិយាយតែពិននេះទេ ឯងអង្គុយកន្លែងណាដែរឯងពេញចិត្តចុះ» និយាយរៀបរាប់រួចហើយនាយកឆយដើរចេញទៅវិញមិនខ្វាយខ្វល់ពីរាងតូចដដែល។
« ជីមីន ទីនេះ» ដៃម្ខាងលើកឡើងជាមួយសម្លេងក្រឡួចស្រទន់ ជីមីន ក្រឡេកទៅឃើញគេហៅឈ្មោះខ្លួនបែបនេះដើរទៅរកដោយមិនស្ទាក់ស្ទើរ។
«អង្គុយនៅនឹងហើយវាក៏ជាកន្លែងឯងដែរ» នាយកម្លោះខិតខ្លួនចូលទៅអង្គុយតុខាងក្នុងរួចទះកៅអីតិចៗឲរាងតូចអង្គុយ។ ជីមីន មិនមាត់គ្រាន់តែដាក់គូទអង្គុយមិនបាច់ប្រាប់ក៏ដឹងបើធ្វើបាត់បង់ការចងចាំនឹង🤷🏼♂️។
« ជីមីន ឯងស្គាល់ឈ្មោះយើងឬ...?» នាយមិនទាន់បានសួរចប់ប្រយោគផងត្រូវបាន ជីមីន លើកដៃឃាត់មិនឲនិយាយបន្ត យល់ពីសំណួរដែរនាយចង់សួរទើបងក់ក្បាលជំនួសដោយការឆ្លើយ។
«ឯងស្គាល់!ចុះថា...»
«ចាំនិយាយគ្នាពេលនៅកន្លែងស្ងាត់ទៅថេយ៍» គេនិយាយខ្សឹបកាត់សម្តីនាយកម្លោះខ្លាចមានឮរឿងសម្ងាតឮ។ឮបែបនេះនាយថេយ៍ខ្ជិបមាត់ជិតឈប់និយាយទៀតរងចាំឲរាងតូចមកពន្យល់ដោយខ្លួនឯង។
ងាកទៅមើលក្នុងបន្ទប់ការិយាល័យនាយកវិញលោកនាយកឆយកំពុងតែឈរនិយាយទូរស័ព្ទជាមួយនរណាមិនដឹងទាំងភ័យស្លន់ស្លោរ។
«អ្នកស្រីលោកចនស្អីគេនោះជាអ្នកណាម៉េចក៏ដឹងរឿងសម្ងាត់របស់យើងបាន»
"យើងក៏មិនដឹងដែរគេបានទិញអាក្មេងនោះជាមនុស្សរបស់គេពីយើងកាលពីអាទិត្យមុន"
«គេជាអ្នកធំមែនទេ?ថ្ងៃនេះគេបានមកទីនេះដោយផ្ទាល់នៅគម្រាមខ្ញុំទៀតផង» គ្រាន់និយាយដល់កន្លែងនេះនឹកឃើញដល់ទឹកមុខរាងក្រាស់នៅពេលនោះក៏អាចធ្វើឲគាត់ព្រឺសម្បុរម្តងទៀតដែរ។
![](https://img.wattpad.com/cover/264427991-288-k267424.jpg)
YOU ARE READING
ស្នេហាលោកមេបញ្ជាការឈាមត្រជាក់
Randomជាមនុស្សដែលម៉ត់ចត់នឹងការងារគោរពតាមវិន័យយ៉ាងតឹងតែងដោយគ្មានការយោគយល់ប៉ុន្តែប្រែខុសស្រឡះនៅពេលដែរបាននៅជិតក្មេងប្រុសម្នាក់នោះហើយមិនយល់ថាហេតុអ្វីដឹងត្រឹមថាចង់ថ្នាល់ថ្នមគេទុកជារបស់មានតម្លៃសម្រាប់ខ្លួន។