ស្នេហាលោកមេបញ្ជាការឈាមត្រជាក់ {part4}

387 42 0
                                    

Part4

«អូខេ ប្រាប់មក» ជុងហ្គុក ញញឹមក្នុងនាមជាអ្នកឈ្នះដកខ្លួនចេញមកវិញអង្គុយលើកៅអីរងចាំការបកស្រាយរបស់រាងតូច។

«ហើុយ...ខ្ញុំចង់ធ្វើជាបាត់ការចងចាំដើម្បីឲមនុស្សពីរអ្នកដែរខ្ញុំស្អប់នោះលែងខ្ញុំនឹងខ្ញុំទៀត ជាឪកាសដែរខ្ញុំអាចស៊ើបការស្លាប់របស់ម្តាយខ្ញុំបានងាយស្រួលជាងមុន ព្រោះវាចម្លែកម៉ាក់ខ្ញុំនឹងល្អទោះជាលោកប៉ាលែងខ្វាយខ្វល់នឹងគាត់ក៏ដោយហើយនៅចង់ទៅកំសាន្តទៀតតែសុខៗបែរជាប៉ូលីសថាធ្វើអត្តឃាតខ្លួន វាពិបាកឲខ្ញុំជឿលើរឿងទាំងនេះណាស់» កម្លោះតូចដកដង្ហើមធំយល់ព្រមប្រាប់ដល់រាងក្រាស់ទាំងក្រពុលមុខ អ្នកណាទៅយករឿងផ្ទាល់ខ្លួនប្រាប់ដល់អ្នកដទៃបាននោះ។

«ហេតុការណ៍៣ឆ្នាំមុននឹងមែនទេ?»

«មែនហើយ ឥឡូវប្រាប់លោកហើយៗចឹងជួយបិទមាត់ផង»

«ឯងជាអ្នកណាចង់ឲខ្ញុំបិទមាត់នោះ» សម្តីញោះរបស់នាយនេះធ្វើឲរាងតូចគ្រាន់តែហើយឡើងកម្តៅខឹងដូចបាយពុះភ្លាម។

«ចុះលោកឯងអ្នកណាចង់ឲគេយករឿងផ្ទាល់ខ្លួនមកនិយាយហើយ យ៉ាងម៉េចចង់យកទៅផ្សព្វផ្សាយនៅឯណា ចិត្តថ្លើមស្អីក៏ខ្មៅសម្បើមម្ល៉េះ» កម្លោះតូចស្រែកសឹងតែផ្អើលគេមិនខ្លាចនឹងរាងក្រាស់សោះបែរជាសម្លក់នាយថ្លែង។

«គិតមើលទៅលើកទី១ខ្ញុំឲឯងខ្ចីស្មាគេងអស់ចង់កន្លះម៉ោងដឹងថាខ្ញុំរួយស្មាប៉ុណ្ណាទេ? លើកទី២ខ្ញុំជាអ្នកជួយឯងមកមន្ទីរពេទ្យបើខ្ញុំមិនជួយឯងនាំមកមន្ទីរពេទ្យទេពេលនេះសង្ស័យគេយកកប់បាត់ហើយដឹង ឥឡូវខ្ញុំត្រូវការសំណងមកវិញ»

«អាបិុដូចមានបំណងអត់ល្អសោះ សង្ហាតែរូបទេមើលទៅ» ជីមីន បានត្រឹមតែគិតក្នុងចិត្តពេលដែររាងក្រាស់ញញឹមឡើងចង់ដល់ត្រចៀកកើតចិត្តមិនស្រួលសោះហើយ។

«មិនបាច់ភ័យទេ ខ្ញុំមិនចាប់ស៊ីឯងទេហើយក៏គ្មានបំណងអាក្រក់ដែរ» ជុងហ្គុក បន្ទរពីក្រោយពីប្រយោគអ្នកម្ខាងដូចជាបានដឹងការគិតរបស់គេអញ្ជឹង។

«បើចឹងត្រូវការស្អី?»

«ងាយស្រួលណាស់ខ្ញុំអត់ត្រូវការអីច្រើនទេធ្វើជាអ្នកបម្រើនៅផ្ទះខ្ញុំ»

ស្នេហាលោកមេបញ្ជាការឈាមត្រជាក់Место, где живут истории. Откройте их для себя