Part3
ត្របក់ភ្នែកស្តើងបើកឡើងមានអារម្មណ៍ឈឺសព្វពេញរាងកាយទាំងអស់ដោយគ្រាន់តែកម្រើកបន្តិចក៏ដោយ។កែវភ្នែកទាំងគូសម្លឹងមើលទៅផ្ទៃពិដានខាងលើមួយសន្ទុះទើបប្រឹងក្រោកអង្គុយទាល់តែបាន។
~ក្រាក~
«ទីបំផុតឯងដឹងខ្លួនហើយ?» សម្លេងមាំបន្លឺឡើងក្រោយពេលបានឃើញរាងតូចអង្គុយធ្វើមុខស្លឺមិនដឹងអ្វីនោះ។
«រាងកាយរបស់ឯងយ៉ាងម៉េចហើយ នៅឈឺទៀតទេ» នាយដាក់ខ្លួនអង្គុយកៅអីនៅជិតគ្រែនឹងសួរ។
«ខ្ញុំ...ជានរណា?» កម្លោះតូចធ្វើខ្លួនអេសអុញនិយាយរដាក់រដុបមានអារម្មណ៍ភ័យខ្លាច ធ្វើឲនាយកម្លោះគាំងខ្លួនមួយរំពេចភ្ញាក់ផ្អើលជាខ្លាំង។
«ឯងមិនចាំអីទេហ្អេស សូម្បីបន្តិចក៏អត់ដែរ!» រាងតូចមិនឆ្លើយតែងក់ក្បាលជំនួសវិញ។
«មិនអីទេចាំខ្ញុំឲគ្រូពេទ្យមកពិនិត្យឯងម្តងទៀត»
......
«ដូចដែរពួកយើងស្មានអ្នកជំងឺបានបាត់បង់ការចងចាំដោយសារការប៉ះទង្គិនអង្គចងចាំរបស់គេធ្ងន់ធ្ងរក្រៅពីនេះរាងកាយរបស់គេរងចាំឲតែរបួសជាសះស្បើយប៉ុណ្ណោះលោក» ក្រោយពីទទួលបានលទ្ធផលការពិនិត្យហើយ គ្រូពេទ្យបាននិយាយប្រាប់វាទៅដល់នាយកម្លោះ។
«ចុះពេលណាទើបគេអាចមានការចងចាំមកវិញបាន?»
«ខ្ញុំក៏មិនហ៊ានសន្និដ្ឋានដែរចង់ឲអ្នកជំងឺឆាប់មានការចងចាំមកវិញត្រូវរំលឹកពីអ្វីដែរគេធ្លាប់ធ្វើ ទៅកន្លែងណាដែរមានអនុស្សាវរីយ៍របស់អ្នកជំងឺ តែថាមិនគួរបង្ខំឲអ្នកជំងឺរកនឹកខ្លាំងពេកឡើយអាចធ្វើឲប៉ះពាល់ប្រព័ន្ធប្រាសាទ»
«ខ្ញុំយល់ហើយ» នាយកម្លោះងក់ក្បាលយល់ស្របរួចដើរចេញពីបន្ទប់ពិគ្រោះវិញមុននឹងយកទូរស័ព្ទចេញពីហោប៉ៅមកខលទៅនរណាម្នាក់។
"ចាហ្វាយមានអ្វីមែនទេ"
«រកប្រវត្តិលំអិតមនុស្សឈ្មោះផាក ជីមីន ឲយើង គ្រប់អ្វីដែលទាក់ទងនឹងគេទាំងអស់មិនថាធំឬតូចទេ ត្រូវការនៅកន្លះម៉ោងទៀត»
YOU ARE READING
ស្នេហាលោកមេបញ្ជាការឈាមត្រជាក់
Randomជាមនុស្សដែលម៉ត់ចត់នឹងការងារគោរពតាមវិន័យយ៉ាងតឹងតែងដោយគ្មានការយោគយល់ប៉ុន្តែប្រែខុសស្រឡះនៅពេលដែរបាននៅជិតក្មេងប្រុសម្នាក់នោះហើយមិនយល់ថាហេតុអ្វីដឹងត្រឹមថាចង់ថ្នាល់ថ្នមគេទុកជារបស់មានតម្លៃសម្រាប់ខ្លួន។
