ស្នេហាលោកមេបញ្ជាការឈាមត្រជាក់💘 (22)

247 30 5
                                    

Part22

    "គាត់បានប្តូរការហៅ" ជីមីន ងើយសម្លឹងទៅរាងក្រាស់ក្នុងខ្លួនមានអារម្មណ៍ថាកក់ក្តៅ សុវត្ថិភាពភ្លាមៗបន្ទាប់ពីមាននាយនៅក្បែរហើយ។

     «ឯណាអ្នកមីងនោះ?» រាងតូចហា៎ឡើងខ្សឹបៗល្មមអោយរាងក្រាស់បានឮ។

     «គាត់នៅខាងក្រៅនិយាយទូរស័ព្ទមួយភ្លែត»

     «លោកជាអ្នកណា» ជ៉ុនប៊េ សួរទាំងកម្រោលដោយមិនពេញចិត្តព្រោះរាងក្រាស់បានមកបង្ហាញខ្លួនជួយរាងតូច។

     «ខ្ញុំជាអ្នកណាវាសំខាន់ដែរហ្អេស?ឯខ្ញុំវិញដឹងត្រឹមលោកមិនមែនមនុស្សដែលពួកយើងស្វាគមន៍» ក្រសែភ្នែកមុតមាំបាញ់ដម្លឹងទៅកាន់នាយកម្លោះដូចជាចង់ស៊ីសាច់ហុតឈាមអ៊ីចឹង។

     «ហ្អឹស!រឿងអ្វីត្រូវមិនស្វាគមន៍បើគ្រាន់តែបងប្រុសមកអបអរប្អូនប្រុសដែលបញ្ចប់ការសិក្សានោះ» ជុនប៊េ យកសូកដៃចូលហោប៉ៅខោសំញ៉ែងរឹកដាក់អ្នកម្ខាងទៀត។

     «អ្នកណាជាប្អូនប្រុសលោកទៅ?ខ្ញុំជាកូនទោលក្នុងគ្រួសារប៉ុណ្ណោះ» ជីមីន និយាយកាត់ហើយសម្លក់ដាក់នាយកម្លោះ។

     «ឯងមិនគួរកាន់ជើង រឺស្និតស្នាលជាមួយជនប្លែកមុខទេផាក ជីមីន ឆាប់ឡើងមកជាមួយបងពួកយើងទៅផ្ទះវិញ» និយាយរួចនាយក៏ចង់ទាញដៃកាយតូចសារជាថ្មីតែត្រូវ ជុងហ្គុក ក្រវាសចេញម្តងទៀត។

     «ជនប្លែកមុខយ៉ាងម៉េច ក្រែងម៉ាក់លោកឯងបានលក់ខ្ញុំអោយគេមិនចឹង ឥឡូវប្រាកដណាស់ខ្ញុំជាមនុស្សគេហើយ លោកនឹងហើយចេញអោយឆ្ងាយពីមុខខ្ញុំទៅ» ជីមីន កាន់ដៃរាងក្រាស់កាន់តែណែនជាងមុខបង្ហាញនាយកម្លោះមុននឹងស្រែកដាក់នាយ។

     «និយាយហើយថាគាត់ឆ្លៀតពេលដែលបងមិននៅធ្វើអ្វីមិនគិត ហើយឯងទៅចង់នៅលំបាកស្អីក្រៅផ្ទះនឹង?» នាយនិយាយតឹងសរសៃកតែព្យាយាមទប់អារម្មណ៍ខ្លាចអ្នកដទៃដឹង។

     «បើសិនជាគេនៅផ្ទះនោះស្រួលណាស់មែនទេ! ជីវិតគេពេលនេះល្អណាស់ព្រោះខ្ញុំបានថែគេយ៉ាងល្អ ហើយនិយាយរួចដូចគ្នាថាគេមិនចង់ឃើញលោកនៅត្រដរដល់ណា?» ជុងហ្គុក ដាក់មួយឃ្លាទៅវិញផ្ទៃមុខរាបស្មើបញ្ជាក់ការមិនពេញចិត្ត។

ស្នេហាលោកមេបញ្ជាការឈាមត្រជាក់حيث تعيش القصص. اكتشف الآن