ភាគ ១.

5K 127 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ១.

-ផ្តើមរឿង

ផាំង ផាំង

សម្លេងបាញ់កាំភ្លើងរះលាន់ឡើងក្រោយវិមានស្កឹមស្កៃ សម្លេងលាន់ខ្លាំងៗនេះក៏បង្ករឡើងដោយរាងស្តើងតូចច្រលឹង ហាក់មិនសមទាល់តែសោះដែលមកឃើញស្រីតូចមាឌតូចច្រលឹងម្នាក់នេះជាអ្នកបង្ក...ក៏ព្រោះវាមិនមែនជាសម្លេងលាន់ធម្មតា តែក៏ជាសម្លេងកាំភ្លើង!

« អ្នកនាងតូច! មនុស្សដែលអ្នកនាងអោយខ្ញុំសុើបនិងអោយខ្ញុំចាប់មកនោះ ពេលនេះខ្ញុំយកមកបានហើយ! » កំពុងតែឈរសុខៗអ្នកដែលមាននាមជាអង្គរក្សឬក៏ហៅថាជំនិតនោះ ស្រាប់តែចូលមកជិតហ្វាសុីលីដើម្បីផ្តល់ដំណឹងអោយនាង។
« អូខេ! យើងនិងទៅអីឡូវនេះ! » ហ្វាសុីលីនិយាយតែពិននេះនាងក៏ដោះកាសការពារសម្លេងកាំភ្លើងចេញហើយក៏ទម្លាក់អាវុធគ្រោះថ្នាក់មួយនោះចុះ មុននិងនាំកាយស្តើងដើរចូលទៅវិមានវិញ។

⟨ កាង ហ្វាសុីលី ដែលល្បីថាជាគ្រាប់ពេជ្រដ៏មានតម្លៃបំផុតរបស់ត្រកូល កាង ជាមនុស្សស្រីដែលក្លាហានម្នាក់ ក៏ព្រោះតែនាងមកបន្តដំណែងជាម៉ាហ្វៀដែលជាការងារមនុស្សប្រុសនេះជំនួសប៉ារបស់នាងនោះអី នាងមានមាឌតូចច្រលឹងគួរអោយស្រលាញ់ មុខមាត់ក៏គួរអោយស្រលាញ់ មិនគួរណានាងមកជ្រើសការងារមួយនេះសោះ។ ⟩

« ផាក ជីមីន មែនទេ? » ដើរដល់សាឡុងដែលមានរាងសង្ហារអង្គុយនោះភ្លាម ហ្វាសុីលីក៏សួរឡើងដោយដាក់បង្គុយពីមុខគេ អោបដៃសម្លឹងទៅកាន់គេដោយរឹកពារឆ្មើងឆ្មៃតាមទម្លាប់របស់នាង។
« ហើយគិតថាមិនមែន? នាងហៅខ្ញុំមកធ្វើអី? ក្រែងនាងក៏ដឹងថាគ្រួសារនាងនិងគ្រួសារខ្ញុំផ្តាច់ទំនាក់ទំនងយូរហើយ! » ម្ចាស់នាមដែលហ្វាសុីលីហៅមុននេះ និយាយឡើងហាក់មិនសូវជាពេញចិត្តប៉ុន្មានទេ តែសម្តីរបស់គេស្តាប់ទៅក៏ដឹងហើយថាគេស្និទ្ធនិងហ្វាសុីលីស្រាប់។
« ខ្ញុំហៅមកភ្ជាប់ទំនាក់ទំនងវិញហើយ! ក្រែងក្រុមហ៊ុនប៉ារបស់លោកក្ស័យធុនមិនអញ្ចឹង? ប៉ាខ្ញុំគាត់ចង់ជួយ! បែបនេះហើយខ្ញុំអោយលោកភ្ជាប់ពាក្យនិងខ្ញុំ! អីឡូវ ចុះអេតាសុីវិលសិនក៏បាន! ចេកៗដូចលោកនេះភ្ជាប់ពាក្យភ្លាម លោករត់ចោលពិធីមិនខាន » ហ្វាសុីលីនិយាយតែពិននេះនាងក៏ទាញក្រដាសអេតាសុីវិលមកបង្ហាញគេ ជាធម្មតាទេនាងសួរយោបល់ពីប៉ានាងហើយ នាងក៏ធ្វើតែម្តង នាងមិនចេញសាុំញុំាច្រើនទេ។
« នាងរហន់ទៅណា? ហើយនាងហៅអ្នកណាចេក? លោកពូនៅឯណា? ម៉េចក៏នាងមកសម្រេចតែឯងបែបនេះ? » ជីមីនគេមិនយល់ថាហេតុអីក៏គ្រួសារនាងចង់មកភ្ជាប់ទំនាក់ទំនងទាំងដែលគ្រួសាររបស់គេធ្វើខុសចំពោះគ្រួសារនាងធំធេងណាស់!
« ពូក៏ព្រមតាមកូនហ្វា! សុីញេទៅក្មួយ ពួកយើងស្គាល់គ្នាស្រាប់ហើយពូក៏ទុកចិត្តក្មួយ ពូចង់អោយក្មួយមើលថែហ្វាសុីលី » សម្លេងរាងចំណាស់ឮឡើង មិនដឹងគាត់មកតាំងពីពេលណាទេ មកចំពេលល្អណាស់។
« តែពូ... ពូពិតជាលើកលែងអោយគ្រួសារខ្ញុំមែន? » ជីមីនសួរឡើងដោយស្ទាក់ស្ទើចិត្ត ប៉ារបស់គេនិងប៉ារបស់ហ្វាសុីលីស្គាល់គ្នាយូរហើយ តែដោយសាររឿងខ្លះទើបបែកបាក់គ្នាជាង 10 ឆ្នាំមកនេះ!
« ប្រាកដហើយ! អីឡូវក្មួយធ្វើតាមហ្វាសុីលីនិយាយសិនទៅ ពូនិងគិតពីរឿងពិធីនៅថ្ងៃក្រោយ អីឡូវពូមានប្រជុំលាសិនហើយ » លោកកាងនិយាយតែពិននេះគាត់ក៏ដើរចេញទៅជាមួយអង្គរក្សរបស់គាត់បាត់ទៅ ទុកអោយវិមានធំមួយនេះមានតែជីមីននិងហ្វាសុីលីតែពីរនាក់ជាថ្មីម្តងទៀត។
« សុីញេអោយលឿនទៅ! លោកចង់សុីគ្រាប់សំណរមែនទេ? »

To be continued...

~~~
[កាច😭]

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now