ភាគ ២៤.

1K 53 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ២៤.

« ជីម...ជីមីន » បានឮសម្លេង បានឃើញព្រះភ័ក្រ្តរបស់រាងក្រាស់ដែលនាងចាំច្បាស់ ហើយក៏មិនដែលភ្លេចនោះហើយ នាងមានអារម្មណ៍ឈឺចុកទ្រូងតែម្តង... ពីដំបូងនាងស្អប់គេពិតមែន! តែពេលដែលនាងលង់ស្រលាញ់គេហើយ សងសឹកគេហើយ ព្យាយាមកាត់ចិត្តក៏នាងកាត់មិនដាច់! បែបនេះមានន័យថាមកដល់ពេលនេះគឺនាងនៅតែស្រលាញ់គេ ទោះជានាងធ្លាប់ក្បត់បេះដូងចាកចេញពីគេក៏មិនប្រាកដថានាងឈប់ស្រលាញ់ដែរ។
« នឹកបងទេ? បងនឹកអូនណាស់! » ជីមីនដើរមកជិតនាង ប្រើដៃងើយមុខរបស់នាងឡើងមកដោយស្នាមញញឹម មុននឹងឆ្មក់ថើបមាត់តូចច្រមិចនោះបន្តិចហើយក៏ដើរទៅតុរបស់គេវិញ! គេមានផែនការ មានគម្រោងរបស់គេដែលត្រូវធ្វើដាក់នាង!
« មិនបាច់ទេ! មិនបាច់អោយនាងសប្បាយពេកទេ! » សញ្ជឹងគិតសុខៗគេក៏និយាយបែបនេះឡើង បញ្ជាក់ថាគេប្តូរផែនការទៀតហើយ! មុនដំបូងគេថាធ្វើតាមអ្វីដែលនាងធ្លាប់ធ្វើដាក់គេ គឺធ្វើអោយនាងស្រលាញ់ហើយចាំសងសឹកក្រោយ តែពេលនេះគេប្តូរចិត្តហើយ! មិនបាច់អោយនាងលង់នឹងគេអីទៀតទេ ធ្វើបាបយកតែម្តងទៅចំណេញ។

ប្រាវ

កែវស្រាក្រហមធ្លាក់ទៅលើដីដោយស្នាដៃរាងក្រាស់ ជីមីនបោកកែវនោះហើយ គេក៏រើសកម្ទេចអំបែងតូចមួយដែលមានទំហំសមល្មមអាចដាក់ចូលមាត់បាន។

« លោកចង់និយាយអីក៏និយាយទៅតែសុំមេត្តាដោះច្រវ៉ាក់នេះចេញសិនបានទេ? លោកចាប់ខ្ញុំមកធ្វើអី? មិនបាច់សួរក៏ខ្ញុំដឹងដែរ! ការខិតខំរបស់លោកប៉ុន្មានឆ្នាំនេះ លោកខំដើម្បីឡើងមកសងសឹកអញ្ចឹងឬ? ក៏បាន! ធ្វើមក! ខ្ញុំត្រៀមរួចហើយ ព្រោះបើមិនបានលោកធ្វើបាបទាល់ស្លាប់ក៏ខ្ញុំនឹងសម្លាប់ខ្លួនដដែលនិង! » ប្រយោគរបស់ហ្វាសុីលីចុងក្រោយនោះ ធ្វើអោយជីមីនត្រូវងើបមុខឡើងមកសម្លឹងនាង ដោយជ្រឹមចិញ្ចើមតិចៗ ព្រោះគេមិនបានដឹងអីសោះពីបញ្ហាសម្ពាធនិងបន្ទុករបស់នាង!
« ក៏បាន! ខ្ញុំបំពេញបំណងរបស់នាងចុះ! ខាំទៅ! ក្រែងខ្លាំងមិនអញ្ចឹង? បៀមទៅមើល ហ្វាសុីលី! » រាងក្រាស់កំពុងឈរកាន់វត្ថុមុតស្រួចមួយ ហុចទៅអោយរាងស្តើងដែលលុតជង្គង់ ដោយដៃនៅជាប់ច្រវ៉ាក់នៅឡើយនោះ ភ្នែកនាងឡើងក្រហម រៀបនឹងចេញទឹកភ្នែកមកហើយ នាងឆាប់យំ នាងទន់ជ្រាយម្ល៉េះអីឡូវនេះ?
« ខាំ? បៀម? តែនេះ ... តែនេះជាអំបែងកែវ! អោយខ្ញុំបៀម? » ហ្វាសុីលីសួរឡើងដោយញ័រមាត់ សភាពរបស់នាងបែបនេះហើយ ដែលធ្វើអោយគេពេញចិត្ត! គេចង់ឃើញនាងបែបនេះយូរហើយ។
« ហារមាត់! ខ្ញុំមិនចូលចិត្តមនុស្សរឹងក្បាលទេ! » មួយប្រយោគនេះឆក់យកភាពភ័យខ្លាចអោយនាងកាន់តែខ្លាំង ទឹកមុខរបស់គេក៏បង្ហាញមកច្បាស់ៗថានាងមិនអាចបដិសេធបានទេ...
« អឹមម » ហ្វាសុីលីហារមាត់ឡើងភ្លាម អំបែងមុតស្រួចក៏ត្រូវជីមីនទម្លាក់ចូលមាត់នាង ហើយក៏សង្កត់មាត់នាងអោយបិទ ជាហេតុធ្វើអោយមាត់របស់នាងទទួលដឹងពីភាពឈឺចាប់ ផ្សារខ្លាំងពេញក្រអូមមាត់។
« ហឺយយ អាដេល! យកនាងទៅភូមិគ្រឹះទៅ! » ជីមីនដករបស់គ្រោះថ្នាក់នោះចេញពីមាត់របស់នាងវិញ មុននឹងស្រែកបញ្ជា ហៅជំនិតរបស់គេអោយយកនាងចេញទៅ ព្រោះគេមិនអាចធ្វើបែបនេះបានទៀតទេ បេះដូងគេចុកស្ទើធ្លាយទៅហើយ។

To be continued...

នៅស្រលាញ់កូនគេដែរមែន z'min?🧘

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now