ភាគ ៣៤.

1.1K 59 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៣៤.

លោកដុកទ័រ... »

« លោកជាសាច់ញាតិអ្នកជម្ងឺ? ខ្ញុំគ្រាន់តែប្រាប់ទេណា! លើកនេះសំណាងដែលលោកយកនាងមកពេទ្យទាន់ពេល ហើយពេទ្យក៏មានឈាមសម្រាបើបញ្ចូលអោយនាង! តែថាសូមលោកយកចិត្តទុកដាក់និងនាងបន្តិចបានទេ? នាងត្រូវការភាពលួងលោម ផ្តល់កម្លាំងចិត្ត! សម្ពាធផ្លូវចិត្តរបស់នាងដើរដល់បាត ចង្វាក់បេះដូងក៏លោតយឺតខ្លាំង នាងថប់ដង្ហើម ដកដង្ហើមសឹងមិនរួចម្តងម្កាល... ខ្ញុំនិងប្តូរនាងទៅបន្ទប់ធម្មតា សង្ឃឹមថាលោកនិងមើលថែនាងអោយបានល្អ ធ្វើជាស្វាមីដ៏ល្អម្នាក់ណា » និយាយតែពិននេះ លោកដុកទ័រក៏ដើរចេញទៅបាត់ ទុកអោយគេនៅឈរគិតពីសម្តីរបស់គាត់ ជាពិសេសគឺមួយឃ្លាចុងក្រោយនិងតែម្តង! ធ្វើជាស្វាមីដ៏ល្អម្នាក់?

-បន្ទប់សម្រាក

ក្នុងបន្ទប់ VIP មួយដែលមានរាងកាយរបស់ហ្វាសុីលី ដេកស្តឹងភ្ជាប់អុកសុីសែននិងច្រមុះដើម្បីដកដង្ហើម ដៃរបស់នាងកន្លែងដែលឆូតសុះសាច់នោះក៏ត្រូវរុំជាច្រើនជាន់ សភាពនាងគួរអោយអាណិតខ្លាំងណាស់! រាងកាយពោរពេញទៅដោយស្នាមជាប់ក្រហម ផ្នែក.កជើងក៏នៅជាប់ស្នាមច្រវ៉ាក់នៅឡើយ... គេធ្វើបាបនាងពេកហើយមែនទេ?

« អូននិយាយត្រូវពិតមែន! ពួកយើងមិនគួរជួបគ្នាតាំងពីដំបូង! » រាងក្រាស់ដាក់ខ្លួនអង្គុយលើកៅអីជាប់គ្រែ ទាញដៃដែលជាប់សេរ៉ូមរបស់ហ្វាសុីលីមកផ្តិតជាប់និងថ្ពាល់របស់គេ កែវភ្នែករបស់គេដែលសម្លឹងទៅនាងពេលនេះគឺមានតែភាពឈឺចាប់!

« បងមីន! អួយ បងស្រីខ្ញុំ! » វត្តមានស្រីស្រស់ម្នាក់ទៀតចូលមកឃើញជីមីនហលយបាងក៏ប៉ះភ្នែកទៅនិងរាងស្តើងនោះ ជាហេតុធ្វើអោយនាងស្លុតចិត្តតែម្តង! មកឃើញបងស្រីក្រៅសាច់ឈាមម្នាក់នេះក្លាយជាបែបនេះ នាងគាំងស្លាប់មិនខាន។

« បងធ្វើអីគាត់ខ្លះ? បងអត់មានបេះដូងជាមនុស្សទេឬ? បើជាស្រីធម្មតាក៏ខ្ញុំមិនថាដែរ! តែនាងជាប្រពន្ធរបស់បងណា! បងភ្ជាប់ពាក្យ ចុះអេតាសុីវិល! រៀបការនិងគាត់ហើយៗ! បងមានបានគិតពីរឿងទាំងនោះខ្លះទេ? » ប៊ែលឡាបែរមកស្រែកដាក់ជីមីនខ្លាំងៗទាំងទឹកភ្នែកហូរចុះមកដោយមិនបានព្រៀងទុក... នាងស្រលាញ់ហ្វាសុីលីជាងអ្នកណាទាំងអស់ ហើយក៏ទុកចិត្តជីមីនបំផុត ខំគិតថាគេអាចនិងមើលថែនាងបានល្អតែនេះ...

« ប៊ែល... បង... » ជីមីនគេចង់តបក៏តបមិនចេញព្រោះវាសុទ្ធតែជាការពិតទាំងអស់។

« ជីមីន! ប៊ែលឡារី! » វត្តមានរាងសង្ហារម្នាក់ទៀត ចូលមកកាត់ចង្វាក់ កាត់ស្ថានភាពដ៏ក្តៅគគុករវាងប៊ែលឡានិងជីមីន! តែបានឃើញគេហើយ ប៊ែលឡារឹតតែឈឺចាប់ទៀត។

« ប៊ែល! » ជុងហ្គុកស្រែកឡើងបំណងឃាត់រាងស្តើងមិនអោយរត់ចេញទៅ តែគិតថានាងព្រមស្តាប់? អត់ទេ!

« ទៅតាមនាងទៅ! » ជីមីននិយាយឡើងបែបនេះ ជុងហ្គុកក៏ប្រញាប់រត់យ៉ាងលឿន ចេញទៅតាមមនុស្សដែលគេខំរកស្ទើស្លាប់ស្ទើរស់នោះ។

...

« ហឹកៗ » មកដោយសួនច្បារក្រោយមន្ទីរពេទ្យ រាងក្រាស់ក៏ប្រទះឃើញ ប៊ែលឡាអង្គុយលើបង់មួយក្បែរមាត់ទឹក... ទីនេះស្ងាត់ណាស់ព្រោះយប់ទៅហើយ ស្ងាត់ដល់ថ្នាក់គេអាចឮសម្លេងយំខ្សឹកខ្សួលរបស់នាង។

« ប៊ែល! បងសុំទោស! ផ្តល់ឪកាសអោយបងបានទទួលខុសត្រូវលើរឿងទាំងអស់រវាងពួកយើងបានទេ? » គេក៏ខុស! ខុសដែលធ្វើអ្វីលើនាងដោយមិនបានសុំការអនុញ្ញាត! ទោះជាចង់ជួយក៏គេនៅតែខុស! អោយនាងមានមុខទៅជួបគេយ៉ាងម៉េចទៅ បើគេបំផ្លាញអនាគតរបស់នាង ខ្លួនប្រាណនាងដោយសារតែរឿងចៃដន្យមួយហើយ?

« ជុងហ្គុក! ពួកយើងក៏ដូចគ្នា! ពួកយើងមិនគួរស្គាល់គ្នាតាំងពីដំបូង! »

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now