ភាគ ២២.

1K 54 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ២២.

-ថ្ងៃថ្មី

« ជីមីនកូន! កូនចង់ទៅមើលក្រុមហ៊ុនថ្មីជាមួយប៉ាទេ? ប៉ាកំពុងសាងសង់បន្ថែម! » ថ្ងៃថ្មីឈានមកដល់ លោករ៉ាសវេហ្គាសក៏និយាយទៅកាន់ជីមីនដែលទើបនឹងចុះពីខាងលើមក! ឃើញទឹកមុខគេមិនសូវស្រស់ស្រាយទើបគាត់ចង់អោយគេចេញទៅខាងក្រៅខ្លះ។
« បាទប៉ា! »

-ក្រុមហ៊ុន

« កូនចូលទៅមើលខាងក្នុងសិនទៅ! ប៉ាចាំទទួលភ្ញៀវមួយភ្លែត! » មកដល់ក្រុមហ៊ុនឮលោកប៉ាខ្លួននិយាយឡើងបែបនេះ ជីមីនក៏ងក់ក្បាលតិចៗ មុននិងឈានជើងចូលទៅក្នុងក្រុមហ៊ុន។

ផាំង

សម្លេងកាំភ្លើងស្រាប់តែលាន់ឡើង ធ្វើអោយមនុស្សទាំងពួង រត់ឆ្លេឆ្លាស្លន់ស្លោរចេញទៅអស់ , ជីមីនបែរមកវិញគេក៏គាំងធ្មឹង បើកភ្នែកធំៗហាក់តក់ស្លុតនឹងអ្វីដែលគេឃើញណាស់!

« លោកប៉ា! » ជីមីនស្រែកសព្វនាមប៉ាមួយទំហឹង មុននឹងរត់មករករាងកាយចំណាស់ដែលសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាម សភាពរាងកាយគាត់កំពុងមិនសូវមាំមួនផងមកត្រូវគេបាញ់ទៀត អោយគាត់ទ្រាំទ្ររួចដោយរបៀបណា?
« អឹក... ហ្វាសុីលី? » ជីមីនងើយមុខឡើងបំណងសម្លឹងរកអ្នកដែលបាញ់ហើយគេក៏បានឃើញពិតមែន! ហ្វាស៊ីលីកំពុងដើរមករកគេដោយដៃក្រវីកាំភ្លើង មុខនាងក៏មានជាប់ស្នាមញញឹមកំណាចមួយដែលគេមិនប្រាថ្នានឹងឃើញសោះ។
« យើងជួបគ្នាទៀតហើយ! ភ្នែកក្រហមបែបនេះយប់មិញប្រហែលជាយំខ្លាំងណាស់មើលទៅ! » ហ្វាសុីលីអោនមកអោយស្មើនិងជីមីនមុននិងបន្លឺប្រយោគឌឺដងទៅកាន់គេ... នាងសាហាវពេកហើយ... គេមិននឹកស្មានថានាងអាចសាហាវដល់ថ្នាក់ហ៊ានលើកដៃបាញ់មនុស្សដែលមិនដឹងអីបែបនេះទេ គេហៅនាងថាម៉ាហ្វៀស្រីពិតជាមិនខុសមែន!
« គាត់លើកដៃបាញ់បងប្រុសខ្ញុំបាន ខ្ញុំបាញ់គាត់វិញមិនបាន? ហឹស » រាងស្តើងនិយាយតែពិននេះនាងក៏ងើបបែរខ្នងដើរទៅវិញដោយមិនខ្ចីងាកក្រោយ ទង្វើនាងលើកនេះគឺថាកំហឹងរបស់ជីមីនផ្ទុះឡើងតែម្តង ភ្នែកញេឡើងក្រហម ដៃក៏ក្តាប់សឹងតែបាក់ម្រាម! កែវភ្នែកគេលើកនេះបង្ហាញថា គេទ្រាំលែងបានមែនទែនហើយ!

-ប៉ុន្មានសប្តាហ៍ក្រោយ!
~ទីលានតម្កល់សព

« អ្នកទាំងពីរប្រហែលជាបានសុខសប្បាយហើយ! លោកប៉ា! ប៉ាមិនបានខុស! ខ្ញុំនឹងរកខុសត្រូវអោយប៉ាណា! » រាងកាយសង្ហារកាន់បាច់ផ្កាពណ៍សមួយទម្លាក់ចុះពីមុខ ផ្នូរដែលមានរូបប៉ារបស់គេញញឹមស្រស់មកនោះ។
« កូននឹងមកលេងអ្នកទាំងពីរទៀត! ពេលនេះកូនមានការងារត្រូវធ្វើច្រើន! ធ្វើដើម្បីរកយុត្តិធម៌ជូនគ្រួសាររបស់យើង! » ជីមីនញញឹម លើកដៃជូតទឹកភ្នែកបន្តិច មុននឹងងើបដើរចេញទៅ សឹងតែគ្មានព្រលឹងក្នុងខ្លួន...ក៏ព្រោះអី? គេអស់គ្រប់យ៉ាងតែម្តង! ម៉ាក់ប៉ារបស់គេក៏ស្លាប់! បេះដូងរបស់គេក៏ខ្ទិចខ្ទាំអស់! គេលែងសល់អីហើយ...
« ខ្ញុំអោយពេលនាង 5 ឆ្នាំ! 5 ឆ្នាំក្រោយនាងនឹងភ្លឺភ្នែកមិនខាន ហ្វាសុីលី ឆាវេហ្ស!  »

To be continued...

ជីមីនអស់ sad ហើយ អីឡូវចូលស្រីហ្វាម្តង😔

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now