ភាគ ១៦.

1.2K 60 1
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ១៦.

« ហួច អាមួយនេះបោះបង់តាំងពីណា? មាត់និងកុំពិនមួលបង្កាច់គេពេក! ប្រយ័ត្នបឺតស្លេកមាត់! » ជីមីនដើរមកវិញបន្ទាប់ពីបានឮពាក្យទូលពិតមុននេះចេញពីមាត់របស់ហ្វាសុីលី។ ឃើញនាងមកលេងរឹកពារគួរអោយគ្រឺតខ្នាញ់បែបនេះអោយញេទប់ចិត្តជាប់ទេ?

« ប៉ា! វាសម្លក់កូន! វាឈប់ស្រលាញ់កូនហ... » មិនអោយរាងស្តើងបានស្រែកជំទាលតទៀត ជីមីនក៏ទាញកញ្ចឹងក.របស់នាងមកជិតគេហើយក៏អោនបំបិទមាត់នាងតែម្តង មុខនាងនេះសមតែសន្លប់ទាំងព្រឹកតើស។

« ម៉ោះបានហើយ! អូនតាប៉ែណាស់! តោះទៅផ្សារទំនើបរកទិញអីញុាំ » ជីមីននិយាយតែពិននេះគេក៏អូសនាងទៅតែម្តង បើមិនបែបនេះទេនាងប្រាកដជាអង្គុយស្រែកទៀតមិនខាន។

~~~

-ទីក្រុងមីឡាន ប្រទេសអុីតាលី

« ជុងហ្គុក! មកហើយឬកូន? ប៉ាហៅមកជាប្រញាប់ព្រោះក្រុមហ៊ុនយើងមមាញឹកខ្លាំង! ប៉ាត្រូវឡើងទៅដឹកនាំវិញហើយ អញ្ចឹងកូនត្រូវទៅគ្រប់គ្រងក្រុមហ៊ុន! អូរ ហើយមុននេះមានមនុស្សម្នាក់មករកកូន! » លោកកាហ្វីលិកនិយាយឡើងទៅកាន់កូនប្រុសរបស់គាត់ដែលប្រើពេលសឹងតែ 2 ថ្ងៃទម្រាំតែបានមកដល់ទឹកដីដើមវិញនេះ។

« បាទប៉ា! ចាំខ្ញុំចាត់ចែង! ហើយអ្នកណាមករកខ្ញុំទៅ? » ឮកូនប្រុសសួរឡើងបែបនេះគាត់ក៏បានត្រឹមចង្អុលទៅមាត់ទ្វារក្រោយផ្ទះបំណងចង់ប្រាប់ថានាងនៅក្រោយសួនច្បារនោះ។ យល់ន័យរបស់គាត់ហើយ ជុងហ្គុកក៏ដើរទៅទីនោះភ្លាមៗតែម្តង។

~~~~

« មេតនី? នាងមកធ្វើអីទីនេះ? » ជើងមាំឈានទៅមុខ ដល់ស្រះទឹកមួយគេក៏បានឃើញមនុស្សដែលគេស្គាល់ ស្គាល់ច្បាស់ទៀតផង! នាងគឺជាសង្សារចាស់របស់គេដែលបែកគ្នាជាង មួយឆ្នាំមកហើយ។

« ខ្ញុំចង់ត្រឡប់មករកបងវិញ! ខ្ញុំនឹកបង! » មេតនីនិយាយឡើងបែបនេះចិត្តជុងហ្គុកមិនបានរង្គោះរង្គើទេ ព្រោះគេអស់ចិត្តនិងស្រីម្នាក់នេះទៅហើយ។

« ខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់ហើយ! ទោះជានាងមិនបាននៅជិតខ្ញុំពេលនេះ ក៏ខ្ញុំស្រលាញ់នាងដែរ! ដូច្នេះទៅវិញទៅមេតនី! »

« បងមានអីលាក់បាំង? ប្រាប់ខ្ញុំមក! »

« ខ្ញុំខុសខ្លាំងណាស់! ខ្ញុំគួរតែជ្រើសវិធីជួយនាងបែបផ្សេង! មិនមែនវិធីអាត្មានិយមមួយនេះ... » ជុងហ្គុកគេធ្លាប់ទុកចិត្តមេតនីទើបគេនិយាយ! ហើយគេក៏គ្មានអ្នកណាដែលអាចនិយាយប្រាប់បានដដែលនិងទលបគេសុខចិត្តនិយាយចេញមក រឿងគ្រប់យ៉ាងតែម្តង។

« ខ្ញុំនៅចំពោះមុខបងហើយ! ខ្ញុំមករកបងហើយ បងបំភ្លេចនាងទៅ! នាងមិនបានស្រលាញ់បងដដែលនិងជុងហ្គុក » កាលបើបានស្តាប់រឿងវែងអន្លាយនេះហើយមេតនីក៏និយាយឡើងដោយទើសចិត្ត។

« តែខ្ញុំស្រលាញ់ប៊ែល! ហើយចំពោះនាងវិញខ្ញុំលែងស្រលាញ់នាងតាំងពីមួយឆ្នាំមុនណា មេតនី! » សម្រេចថាគេនិយាយពីប៊ែលឡា? គេនិងប៊ែលឡាមានអ្វីពាក់ព័ន្ធគ្នាមែនទេ?

« ខ្ញុំយល់! ហើយបងខ្លាចអីពេលនេះ? ប្រាប់ខ្ញុំមកក្រែងលោជួយបានខ្លះ »

« ខ្ញុំខ្លាចប៊ែលឡារី មានកូន! »

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now