ភាគ ២០.

1K 60 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ២០.

« ហ្វាហ្វា! អូននិយាយអីនិង? » បន្ទាប់ពីឮប្រយោគរបស់រាងស្តើងហើយ ភ្លើងក្នុងបន្ទប់ក៏បើកឡើង បង្ហាញមនុស្សមាឌធំៗពាក់ម៉ាសខ្មៅនៅហ៊ុំព័ទ្ធពេញបន្ទប់ ហើយក៏ឃើញថារាងកាយហ្វាសុីលីមិនកើតអីសោះតែម្តង នាងកំពុងឈរញញឹមចុងមាត់សម្លឹងមកកាន់គេហាក់ដូចជាសប្បាយខ្លាំងណាស់ដែលមកឃើញគេបែបនេះ! អ្វីដែលកាន់តែធ្វើអោយគេគាំងស្ញេញទៀតនោះគឺវត្តមានរបស់លោកកាងនៅឈរពីក្រោយហ្វាសុីលី។

« ខ្ញុំនិយាយថាលោកល្ងង់! ស្រួលបោក! គំនុំមួយបើចំពោះមនុស្សផ្សេងវាអាចនិងស្រួលបំភ្លេច តែចំពោះខ្ញុំគឺអត់ទេ! គ្រួសាររបស់លោកសម្លាប់បងប្រុសខ្ញុំ! ធ្វើអោយម៉ាក់ខ្ញុំពិបាកចិត្តដល់ស្លាប់ទៅតាមម្នាក់ទៀត លោកគិតថាពេល 10 ឆ្នាំជាងនេះខ្ញុំភ្លេចអញ្ចឹងឬ? គិតខុសហើយ! » ហ្វាសុីលីនិយាយឡើងដោយមុខស្មើធេង កែវភ្នែកបង្កប់ភាពឈឺផ្សារ សម្លឹងទៅកាន់គេដោយគ្មានពាក្យថាអាណិតសោះ។

« មានន័យថាពេលកន្លងមកនេះ នាងគ្រាន់តែយកខ្ញុំមកលេងសើចដើម្បីការចង់សងសឹកដ៏អាត្មានិយមរបស់នាង? » ជីមីនសួរតបឡើង ដោយភាពអត់ធ្មត់បំផុតហើយ ចិត្តរបស់គេពេលនេះមិនមែនរឹងនាំដូចសម្តីរបស់គេទេ គេទុកចិត្តនាងខ្លាំងណាស់! មើលអ្វីដែលនាងធ្វើបកមកកាន់គេចុះ!

« លោកគិតថាខ្ញុំចំណាយពេលប៉ុន្មាននេះ សម្តែងធ្វើជាស្រលាញ់លោក លះបង់ខ្លួនប្រាណខ្ញុំអោយលោក គិតថាខ្ញុំស្រលាញ់លោកអញ្ចឹងឬ? អត់ទេ ខ្ញុំលះបង់គ្រប់យ៉ាងដើម្បីសងសឹក! ពេលនេះលោកស្រលាញ់ខ្ញុំដកចិត្តលែងរួចហើយត្រូវទេ? និងហើយ! វាដល់ពេលដែលខ្ញុំត្រូវចាកចេញហើយក៏បន្សល់ទុកត្រឹមការឈឺចាប់អោយលោកនិងឯង! លោកល្ងង់ដោយខ្លួនឯង! ខ្ញុំមិនចេះស្រលាញ់មនុស្សល្ងង់ដូចលោកទេ ជីមីន! » រាងស្តើងបន្លឺពាក្យដ៏សែនមុតស្រួចទាំងនេះ សម្លឹងចាក់ចំកែវភ្នែករបស់គេ នាងមកធ្វើអោយគេដឹងពីសមាសភាពជាម៉ាហ្វៀចិត្តត្រជាក់បែបនេះហើយ គេរៀងចាលខ្លាំងណាស់។

« អីឡូវនេះឯងប្រាកដជាឈឺចិត្តជាងស្លាប់ទៀតត្រូវទេ? បើបែបនេះការសងសឹករបស់យើងក៏ចប់ហើយ! យើងមិនដែលចង់បានកូនប្រសារក្រីក្រ ហើយល្ងង់ដូចជាឯងទេ ផាក ជីមីន! » លោកកាងចេញមកនិយាយដាក់ជីមីន បន្ថែមភាពឈឺចាប់ផ្ទួនៗអោយគេ គេឈឺដល់ថ្នាក់ស្ពឹកហារលែងចេញ ទឹកភ្នែកសឹងតែស្រក់ចុះមកចំពោះមុខគ្រប់គ្នាទៅហើយ។

« យកគេទៅណាក៏យកទៅ! តោះប៉ា » ហ្វាសុីលីនិយាយតែពិននេះនាងក៏ដើរចេញទៅបាត់ លោកកាងក៏ដូចគ្នា នៅសល់តែមនុស្សប៉ុន្មានដែលចាំនាំជីមីនចេញទៅ...
______________________________________

« ទម្លាក់វាចោលនៅទីនេះហើយ! » មកដល់ដងទន្លេរហាន ពួកមនុស្សទាំងនោះក៏ទាញជីមីនទម្លាក់ចេញពីឡានដូចសត្វធាតុ មិនគិតថាគេអាចនិងមានរបួសអីទេ...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now