ភាគ ២៧.

1K 56 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ២៧.

« ហឹស មិនគួរស្គាល់គ្នាតាំងពីដំបូង? បន្ទោសខាងណាម្នាក់មិនបានទេ! យ៉ាងណាក៏អូនជាអ្នកនាំរឿង! » ជីមីននិយាយតិច ដោយដៃកំពុងអង្អែលសក់នាងជាការកម្សាន្ត គេមិនមែនទន់ចិត្តត្រឹមនិងទេ គេគ្រាន់តែចង់អោបនាងបន្ទាប់ពីធ្វើអោយនាងងើបលែងរួចតែពិននិង។

« តែប៉ារបស់លោកសម្លាប់បងប្រុសខ្ញុំ! » ហ្វាសុីលីបើកភ្នែកសម្លឹងគេត្រង់ប្រយោគនេះ! ទោះនាងនិយាយលែងចង់ចេញក៏នាងនៅតែរកយុត្តិធម៍អោយបងប្រុសនាងដដែល។

« ច្បាស់ម្ល៉េះ? បើមិនទាន់ដឹងរឿងច្បាស់កុំចេះតែស្មានហើយធ្វើបាបមនុស្សមិនដឹងរឿង! » ជីមីនស្រាប់តែប្តូរទឹកមុខពីញញឹមមុននេះមកមុខស្មើវិញ ថែមទាំងងើបចេញពីនាងទៀត! គេក៏មិនច្បាស់និងរឿងមួយនេះដែរ គ្រាន់តែប៉ាគេប្រាប់ថាគាត់គ្មានចេតនា! គេទុកចិត្តប៉ារបស់គេស្រាប់ហើយ។

« ប៉ារបស់នាងនៅឯណា? » សំនួរមួយនេះបង្កប់ដោយកំហឹងពុះកញ្ជ្រោលបញ្ចេញមកតាមកែវភ្នែករបស់គេ! ឮពាក្យប៉ានេះម្តងៗ គេចាំច្បាស់ណាស់! នាងជាអ្នកបាញ់ប៉ារបស់គេផ្ទាល់។

« ប៉ា...ប៉ាខ្ញុំ ស្លាប់ហើយ! » បន្លឺបានតែពិននេះហ្វាសុីលីក៏បិទភ្នែក ជិតឈឹង បង្ហូរទឹកភ្នែកតាមកន្ទុយភ្នែកមក នាងហត់ណាស់ ហត់ទាំងកាយហត់ទាំងចិត្ត នាងក៏ចង់សម្រាកដែរ។

« នាងដេកពេលនេះមិនបានទេ ហ្វាសុីលី! ងើបឡើងភ្លាម! » ជីមីនស្ទុះចូលទៅជិតនាងជាថ្មី កញ្ឆក់ខ្លួននាងអោយងើបអង្គុយឡើង។

« ខ្ញុំមិនជឿថាគាត់ស្លាប់ទេ! ខ្ញុំសួរប៉ារបស់នាងនៅឯណា! » ជីមីនចាប់ច្របាច់មាត់របស់រាងស្តើងខ្លាំងៗ ប្រយោគមុតស្រួចដូចកាំបិត កែវភ្នែកខឹងស្អប់របស់គេបង្ហាញមកកាន់នាង នាងនិយាយអីចេញទៅ? គេលែងជឿនាងសូម្បីតែរឿងមួយនេះ។

« ខ្ញុំបានប្រាប់លោកថាគាត់ស្លាប់ហើយ! លោកមិនជឿជារឿងរបស់លោក! » លើកនេះទឹកភ្នែករបស់ហ្វាសុីលីស្រក់មកទាំងផ្ទាំងតែម្តង... នាងមិនចង់រំលឹកពីប៉ារបស់នាងទេ! វាដូចជាកម្មពារដែលនាងបាត់បង់ប៉ានាងទៅបន្ទាប់ពីនាងសម្លាប់ប៉ារបស់ជីមីន! នាងក៏ដឹងខុសដែរ នាងទទួលស្គាល់ហើយ យកជីវិតប៉ារបស់នាងទៅសងនិងជីវិតប៉ាគេហើយ ហេតុអីក៏ចាំបាច់អោយគេត្រូវមកធ្វើបាបនាងថែមម្តងទៀតធ្វើអី? គ្រប់យ៉ាងគឺរួចគ្នាអស់ហើយ! គេចង់មកបន្ថែមមែនទេ?

« នាងបាញ់ប៉ារបស់ខ្ញុំ! បើប៉ារបស់នាងមិនដេកស្តឹងស្លាប់បាត់បែបនេះ ខ្ញុំប្រាកដជាធ្វើដូចអ្វីដែលនាងធ្វើដាក់ប៉ាខ្ញុំអញ្ចឹង! អោយនាងយល់អារម្មណ៍របស់ខ្ញុំនាពេលនោះ! ពាក្យរបស់ប៉ានាង និយាយមកកាន់ខ្ញុំក៏ខ្ញុំចាំមិនភ្លេចដែរ! » គេគ្រាន់តែចង់រកយុត្តិធម៍ជូនខ្លួនឯង សងសឹករកយុត្តិធម៍ជូនគ្រួសាររបស់គេ! មិនមែនសងសឹកព្រោះតែរឿងយល់ច្រលំដូចនាង។

« កុំបន្ទោសប៉ាខ្ញុំ! គាត់មិនបានខុសទេ គាត់ពេញចិត្តលោកពិតមែន! ប៉ុន្តែខ្ញុំជាអ្នកអោយគាត់និយាយពាក្យទាំងនោះ » រឿងគឺនាងខុសសឹងតែ 70% តែពេលនេះនាងសងរបស់មានតម្លៃក្នុងជីវិតរបស់នាងអស់ហើយ នាងមិនត្រូវការអោយគេមកទាមទារបែបនេះទៀតទេ។

« ចាត់ទុកថារឿងគ្រួសារគឺរួចអស់ទៅចុះទាំងគ្រួសារនាងនិងខ្ញុំ! តែនៅរឿងរវាងពួកយើងទាំងពីរ! ខ្ញុំចង់អោយនាងស្គាល់ភាពឈឺចាប់ពេលដែលនាងបោកប្រាស់ខ្ញុំ! គ្រាន់តែគិតក៏សប្បាយដែរមិនអញ្ចឹង? »

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now