ភាគ ៣៦.

1.2K 50 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៣៦.

-កន្លែងកំណត់

រាងក្រាស់ធ្វើដំណើរប្រហែលជា 15 នាទីគេក៏មកដល់កន្លែងដែលពួកទាំងនោះបានព្រៀងទុកនិងកក់ហៅ! គេមកតែខ្លួនមួយ មិនមានសូម្បីតែរបស់ការពារ...

« ហ្វាសុីលី! » ដើរបានពាក់កណ្តាលផ្លូវ ជីមីនក៏បានឃើញវត្តមានរបស់ហ្វាសុីលីនៅអង្គុយកណ្តាលវាលស្មៅមួយ ចងជាប់នឹងកៅអី មាត់របស់នាងក៏ជាប់ចំំណង សភាពមិនខុសពីរូបភាពដែលជនអនាមិកផ្ញើមកសោះតែម្តង។

« សូវ៉ុន? នេះឯង... » មិនទាន់ទាំងបានដើរទៅរកហ្វាសុីលីផង វត្តមានមិត្តសម្លាញ់របស់គេ ដៃគូម៉ាហ្វៀដែលគេតែងតែដើរជាមួយ រាប់អានទុកចិត្តនោះក៏លេចឡើងមក... សូវ៉ុនដើរមករកជីមីនដោយស្នាមញញឹមគំនួច ដៃក្រវីកាំភ្លើងមិនលែងសោះ។

« ពាក្យមិត្តភាពគ្មាននៅក្នុងវចនានុក្រមរបស់យើងទេ! យើងបានផលប្រយោជន៍ពីឯងរួចហើយ! ឯងក៏ដឹងថាយើងជួញដូរគ្រឿងញៀនមិនអញ្ចឹង? អរគុណឯងណាស់ដែលលាក់ការសម្ងាត់អោយយើង! ឯងដឹងឬមិនដឹងឯងមិនមានទោសទេ! តែពេលនេះយើងអោយឯងដឹងពីសន្តានពិតប្រាកដរបស់យើង ឯងអាចនឹងរត់ទៅប្តឹងប៉ូលីស! ដូច្នេះហើយឯងជ្រើសទៅ! ឯងជាអ្នកស្លាប់ទៅដោយជាប់ភុស្តតាងរបស់យើងជាច្រើន ឬក៏នាងម្នាក់នេះស្លាប់ទៅដោយគ្មានហេតុផលអីសោះ? ឯងដាច់ចិត្តអោយប្រពន្ធឯងស្លាប់ទាំងនាងមិនពាក់ព័ន្ធបែបនេះដែរ? » បានស្តាប់ឮប្រយោគទាំងនេះហើយ បេះដូងរបស់ជីមីនប្រៀបដូចគេចាក់ទម្លុះតែម្តង! មួយគេឈឺនិងមិត្តភាពក្លែងក្លាយមួយនេះ! មួយទៀតគេក៏ទ្រាំមិនបាន ពិបាកសម្រេចចិត្តដូចគ្នា! គេមិនមានអ្វីជាប់ខ្លួនដែលអាចតតាំងនិងមនុស្សមានកាំភ្លើងទេ។

« អឹស អឹក... ជីមីន » សកម្មភាពស្លរឈាមមុននេះក៏ត្រូវកាត់ផ្តាច់កាលបើការដឹងខ្លួនរបស់ហ្វាសុីលីធ្វើអោយអ្នកទាំងពីរត្រូវងាកសម្លឹងនាងព្រមគ្នា។

« អ្ហឹក ជីមីន! » ចំណងរបស់រាងស្តើងមិនដឹងរបូតតាំងពីពេលណាទេ ជាហេតុធ្វើអោយនាងអាចងើបមករកគេបាន... ហ្វាសុីលីអោបកាយរាងក្រាស់ទាំងទឹកភ្នែកជោគថ្ពាល់ នាងខ្លាចគ្រប់យ៉ាងនៅពេលនេះណាស់! នាងខ្លាចខ្លាំងតែម្តង។

« បងនៅទីនេះហើយហ្វា! កុំខ្លាចអីណា » រាងក្រាស់អោបតបទៅរាងស្តើង ទឹកភ្នែកគេសឹងតែស្រក់ចុះមកដោយសារតែឃើញពីភាពទន់ជ្រាយនេះរបស់នាង...

« អូននៅស្ងៀមណាបងនិងដោះស្រាយ! » ជីមីនប្រលែងហ្វាសុីលីចេញពីការអោបរបស់គេ មុននិងប្រឈមមុខនិងសូវ៉ុនជាថ្មី។

« យើងគិតថា យើងចង់អោយឯងឈឺចាប់ជាង! » សូវ៉ុននិយាយតែពិននេះគេក៏លើកកាំភ្លើងបាញ់ទៅហ្វាស៊ីលីដោយមិនរារែកចិត្តសូម្បីបន្តិច...

ផាំង

« ជីមីន!!! » ខុសពីការរំពឹងទុករបស់សូវ៉ុនទាំងស្រុង! ជីមីនទាញហ្វាសុីលីមកអោបជាថ្មីធ្វើអោយគ្រាប់កាំភ្លើងទម្លុះស្មាគេ ដល់ថ្នាក់គេត្រូវដួលព្រូសទៅលើដីភ្លាមៗ...

« ជីមីន! ជីមីនបងមិនអីទេជីមីន! ហឹក » ឃើញសភាពគេទន់ខ្សោយ ឈាមហូរច្រើនបែបនេះហ្វាសុីលីក៏កាន់តែស្លុតចិត្ត នាងអង្រួនគេខ្លាំងៗបំណងអោយគេដឹងខ្លួនឡើងតែគេមិនមាត់មួយម៉ាត់សោះ។

« បងសុំទោសនឹងរឿងគ្រប់យ៉ាង សង្ឃឹមថាជីវិតបងចុងក្រោយនេះ អាចនិងផ្តល់អោយអូនបាននៅជីវិតថ្មីមួយដែលល្អជាងពេលនៅជាមួយបងណាហ្វា... សុំទោសចំពោះការធ្វើបាបធ្ងន់ៗកន្លងមក បងស្តាយក្រោយដែលមិនបានមើលថែអូនអោយល្អដូចសម្តីរបស់លោកពូ! សុំទោសដែលធ្វើអោយអូនជួបតែទឹកភ្នែកបែបនេះ! អស់ពីបងទៅអូននឹងលែងបង្ហូរទឹកភ្នែកទៀតហើយណា បងស្រលាញ់អូន... » ជីមីននិយាយតែពិននេះ ភ្នែកគេក៏រៀបនិងបិទទៅ... គេមិនអាចសន្លប់ពេលនេះទេ!!!

« បងទៅណាមិនបានទេ! បងប្រុងទុកកូនម្នាក់នេះអោយខ្ញុំមើលម្នាក់ឯងមែនទេ? ហឹក ក្រោកឡើងមកចិញ្ចឹមកូនរបស់បងមក ហឹក »

ផាំង ផាំង

គ្រាប់កាំភ្លើងពីរគ្រាប់បាញ់ឡើងជាថ្មី... មានសង្ឃឹមទេ?...

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now