ភាគ ៧.

1.3K 67 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៧.

« ខ្ញុំសុខចិត្តដេកលើឥដ្ឋក៏មិនដេកជាមួយនាងដែរ! » ឮគេនិយាយបែបនេះ ហ្វាសុីលីក៏ខាំមាត់សម្លក់គេតែម្តង ប្រុសស្អីចិត្តដាច់ដល់ថ្នាក់នេះ?
« ងើបមក! ខ្ញុំធ្វើអីអោយញុំា! នាងមិនឃ្លានទេ? » ជីមីនប្តូរមកនិយាយពីប្រធានបទនេះ រាងស្តើងក៏ញញឹមឡើងហាក់ដូចជាសប្បាយអរណាស់កាលបើបានឮគេនិយាយទន់ភ្លន់បែបនេះ។
« តោះប្តី » ហ្វាសុីលីហក់ឡើងលើខ្នងគេអោយគេអៀវ ហើយនាងក៏បន្លឺសព្វនាមប្តីនេះឡើងជាថ្មីធ្វើអោយគេត្រូវក្រវីក្បាលហួសចិត្តតែម្តង។
~~~~~
« កាលណាទើបលោកឈប់ធ្វើចរិតសុភាពដូចស្រី? »
« កាលណាទើបនាងឈប់ធ្វើចរិកជើងកាងដូចប្រុស? » ទៅមកបានល្អណាស់ ពួកគេនិយាយហើយក៏គ្មានអ្នកណាឆ្លើយ គឺនៅអង្គុយសម្លក់គ្នានិងឯង។
« ចង់អោយខ្ញុំឈប់ធ្វើចរិតជើងកាងដូចប្រុសមែនទេ? » ហ្វាសុីលីសួរឡើងបែបនេះរាងក្រាស់ក៏ងក់ក្បាលតិចៗ គេពិតជាចង់ឃើញនាងសុភាពគួរអោយស្រលាញ់ដូចកាលពី 10 ឆ្នាំមុនកាលដែលគេជួបនាងដំបូងនោះពិតមែន។
« ទាល់តែលោកស្រលាញ់ខ្ញុំ! » រាងស្តើងនិយាយឡើងដោយញាក់ចិញ្ចើមដាក់គេតិចៗ គេឈ្លោះជាមួយនាងពេលណាក៏នាងមិនដែលចាញ់ដែរ។
« ខ្ចិលស្រលាញ់ស្រីពាលដូចនាងណាស់! » ជីមីនតបតទៅកាន់នាងដោយស្នាមញញឹមតិចៗ មិនមែនគេមិនស្រលាញ់នាងទេ ហើយគេក៏មិនមែនស្អប់នាង គ្រាន់តែថា ចិត្តគេមិនទាន់ច្បាស់លាស់ជាមួយនាង!
« លោកមិនគិតខ្លាចហួសពេលទេ? ខ្ញុំប្រាប់លោកចុះ! លោកប៉ាស្តាយក្រោយណាស់ពេលដែលម៉ាក់ខ្ញុំស្លាប់ទៅ! ព្រោះអីលោកដឹងទេ? ពួកគាត់ដូចជាពួកយើងអញ្ចឹង! រៀបការទាំងមិនបានស្រលាញ់គ្នា មានកូនទាំងបង្ខំ! គាត់មិនដែលបង្ហាញក្តីស្រលាញ់អោយគ្នាទេ! តែពេលដែលម៉ាក់ស្លាប់ទៅ ទើបប៉ាគាត់ដឹងថាគាត់ស្រលាញ់ម៉ាក់ណាស់! » ពាក្យដែលនាងនិយាយទាំងប៉ុន្មានក៏បង្ហាញពីភាព សោកសៅ ក្តីនឹករលឹកទៅកាន់ម៉ាក់របស់នាងដែលស្លាប់ទៅ ទោះជានាងមិនបង្ហាញអោយច្បាស់ថានាងខូចចិត្តក៏គេអាចមើលឃើញតាមក្រសែភ្នែករបស់នាង។
« កុំបារម្ភអី! ខ្ញុំនិងព្យយាម! » ជីមីននិយាយឡើងដោយលូកដៃមកកាន់ក្រសោប អង្អែលដៃនាងតិចៗ ធ្លាប់តែឃើញនាងសើចសប្បាយ ដល់មកឃើញនាងបែបនេះគេក៏មិនស្រណុកចិត្តដែរ។
« ព្យាយាម? ព្យយាមអី? »
« ព្យាយាមស្រលាញ់នាងអោយបានលឿនបំផុត! » ឮប្រយោគគេនេះហើយហ្វាសុីលីក៏ងើបមុខមកសម្លក់គេតែម្តង! ឃើញនាងសម្លក់បែបនេះគេក៏សើចឡើង ព្រោះឃើញថានាងត្រឡប់មកសភាពដើមវិញហើយ។
« គ្រាន់តែស្រលាញ់សោះ ក៏លោកពិបាកធ្វើដែរឬ? អត់ចិត្តពិតមែន! » រាងស្តើងខាំមាត់សម្លក់គេតិចៗមុននិងបន្តញុំាអាហាររបស់នាងអោយអស់ អាលនិងបានដើរលេង គេចចេញពីមុខគេអោយបាត់ៗ។
« បើស្រលាញ់ស្រីធម្មតាប្រហែលជាងាយស្រួល តែចំពោះស្រីដូចជានាងវិញ គឺថាពិបាកបន្តិចហើយ! » ជីមីននិយាយតែពិននេះគេក៏ងើបយកចានប្រឡាក់ដើរទៅផ្ទះបាយបាត់ ទុកអោយរាងស្តើងនៅអង្គុយខាំមាត់សម្លក់គេនិងឯង។
« នែ! ខ្ញុំទៅលោតទឹកសមុទ្រហើយ! »
« ទៅៗ bye bye »
« អាយយយ អាចោរម្សៀត! »

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now