ភាគ ៩.

1.3K 65 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៩.

« នែ! នាងខឹងបានយូរម្ល៉េះថ្ងៃនេះ? » ឃើញថារាងស្តើងប្រុងដើរចេញទៅនោះ ជីមីនក៏ទាញនាងមកវិញ ដោយលើកនេះគេរុញនាងទៅផ្អឹបនិងជញ្ជាំងដាក់ដៃទាំងខាងសង្រ្គប់នាងជាប់និងជញ្ជាំងតែម្តង។

« ក្រែងលោកក៏ចង់បានបែបនេះមិនអញ្ចឹង? ឈ្លោះជាមួយខ្ញុំរាល់ថ្ងៃសោះ! បានហើយ! ចេញ! ខ្ញុំចង់ដេក! » សម្លេងស្រែកនិយាយគំហកៗរបស់នាងមិនបានធ្វើអោយរាងក្រាស់ខឹងទេ គេក៏យល់ថានាងទើបនិងជួបរឿងបាត់បង់កាស៊ីណូមុននេះហើយមើលទៅនាងក៏ឈឺក្បាលទៀតផងទើបអារម្មណ៍របស់នាងមិនសូវល្អ។

« នែៗ ធ្វើស្អី? » ហ្វាសុីលីស្រាប់តែស្រែកឡើងកាលបើខ្លួនតូចមួយនេះត្រូវជីមីនលើកបីឡើងភ្លាមៗមិនអោយនាងបានប្រកែកឬក៏ត្រៀមខ្លួនទាន់។

« រំលោភនាង! ក្រែងចង់អោយខ្ញុំរំលោភមិនអញ្ចឹង? តោះចាប់ផ្តើម » ជីមីនដាក់ហ្វាសុីលីលើគ្រែតិចៗមុននិងនិយាយឡើងដោយស្នាមញញឹម តែថាពេលនេះមិនមែនជាពេលដែលនាងត្រូវចាក់បណ្តោយតាមគេទេ មនុស្សកំពុងមានអារម្មណ៍មិនល្អ!

« សម្លឹងអី? បិទភ្នែកដេកទៅ! ខ្ញុំមិនរំលោភស្រីម៉ាហ្វៀដូចនាងទេ! ទុកខ្លួនប្រាណអោយមនុស្សស្រី cute cute វិញ! » ឮគេនិយាយបែបនេះភ្នែកមួយគូដែលសម្លឹងគេដោយភាពស្រទន់មុននេះក៏ប្រែមកជាសម្លក់ មាត់ក៏ក្តាប់ខាំចូលគ្នា ដៃក៏មិនបាននៅស្ងៀមដៃគឺក្តិចគេនិងឯង។

« អូយយ ឈឺកាហ្វាឈឺ!!! បងសុំទោសប្រពន្ធសម្លាញ់ ហូយយ សាច់ខ្ញុំ » ទម្រាំតែនាងប្រលែងដៃចេញពីភ្លៅគេនោះគឺថាសាច់របស់គេសឹងតែប្រេះជាជម្រៀកៗទៅហើយ នាងក្តិចគេហើយនាងក៏គេងបែរខ្នងដាក់គេយ៉ាងរំភើយ ទុកអោយរាងក្រាស់នេះនៅសង្រ្គឺតធ្មេញសម្លក់នាងដោយធ្វើអីនាងមិនចេញសោះ។

SKIP.

« នែ!!! ល្ងាចហើយ! ងើបមកព្រះនាង » សម្រែករាងក្រាស់ស្រែកមកពីខាងក្រៅមិនបានធ្វើអោយអ្នកខាងក្នុងនេះរង្គើខ្លួនអីបន្តិចទេ...

« ហ្វាសុីលី! » ឃើញថាហៅនាងមិនឮ នាងមិនឆ្លើយតបបែបនេះ ជីមីនក៏សម្រេចចិត្តចូលមកមើលនាង ហើយក៏ឃើញថានាងគេងលក់ស្តូកស្តឹង ទឹកមុខស្លេកស្លាំងទៀត។

« នែ! នាងឈឺមែនទេ? មកឈឺអីពេលនេះ? ទីនេះគ្មានថ្នាំទេ! » រាងក្រាស់អង្រួនកាយស្តើងនោះតិចៗ ដោយភាពភ័យព្រួយបារម្ភក្នុងពេលតែមួយ នៅលើកោះដាច់ស្រយាលបែបនេះមានថ្នាំមកពីណា? ហើយបើប្រើពេលធ្វើដំណើរទៅទិញកន្លែងផ្សេងក៏ប្រើពេលយូរទៀត។

« ថ្នាំ...ថ្នាំនៅក្នុងទូរ » សម្លេងបន្លឺឡើងសឹងតែស្តាប់មិនឮចេញពីមាត់ហ្វាសុីលីនោះក៏អាចស្មានដឹងហើយថានាងពិបាកខ្លួនប៉ុណ្ណា... ក្តៅខ្លួនខ្លាំងបែបនេះនាងងើបម៉េចនិងរួចទៅ។
...

« នេសៗ ញុំាទៅ » ជីមីនត្រឡប់មកវិញដោយមានថ្នាំក្នុងដៃ។ ហ្វាសុីលីក៏ងើបខ្លួនឡើងតិចៗដោយមានរាងក្រាស់ជាអ្នកចាំជួយលើកនោះ។

Skip.

« យ៉ាងម៉េចហើយ? បានធូរខ្លះទេ? » បន្ទាប់ពីអោយរាងស្តើងលេបថ្នាំនិងគេងប្រមាណជា 2 ម៉ោងក្រោយ ជីមីនក៏ចូលមកមើលម្តងទៀត ឃើញថានាងបើកភ្នែកបានហើយ។

« ធូរច្រើនហើយ! ល្មមអាចហក់ធាក់លោកធ្លាក់ពីលើគ្រែបាន » មើលតាមសម្តីនាងនិយាយក៏ដឹងថានាងមកដូចដើមវិញហើយ។

« ហ៊ានធាក់ប្តីដែរ? »

« បាញ់ក៏ហ៊ានដែរ! ចេកៗ សុភាពដូចខ្ទើយបែបនេះ បើគ្មានខ្ញុំយកទេគ្មានមីណាហ៊ានយកលោកឯងទេ »

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now