ភាគ ៣២.

1.1K 55 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៣២.

« អ្ហឹក លែងខ្ញុំទៅ! បើខ្ញុំខុស ខ្ញុំសុំទោស! កុំដាក់ច្រវ៉ាក់អីណា លោកអាចប្រើវិធីផ្សេងបាន! » សម្រែកយំយែក ភាពអង្វរកររបស់រាងស្តើងមិនបានធ្វើអោយជីមីន ទន់ចិត្តសូម្បីតែបន្តិចទេ! គេម៉េចនិងអាចទន់ចិត្តងាយៗនោះ?

« បិទមាត់ទៅ! ខ្ញុំមកវិញបើនាងមិនទាន់បាត់យំ បាត់រំអួយនិងទេ នាងនិងត្រូវធ្ងន់ជាងនេះទៀត! » រាងក្រាស់និយាយតែប៉ុណ្ណេះគេក៏រត់ចេញទៅបាត់ ថោយទុកអោយរាងស្តើងនៅបន្ទប់ក្រោមដីនេះម្នាក់ឯង សភាពបន្ទប់មានសុទ្ធតែ ច្រវ៉ាក់និងរបស់របរគ្រោះថ្នាក់ច្រើនទៀត ដែលម៉ាហ្វៀតែងតែប្រើនោះអី។
______________________________________

« អ្ហឹក ខ្ញុំឈឺក្បាលណាស់! អាយយ » ភាពឈឺចាប់ និងការចងចាំអាក្រក់ៗ ធ្វើអោយហ្វាសុីលីស្រែកឡើងដូចមនុស្សឆ្កួត ជើងដែលជាប់ច្រវ៉ាក់នោះក៏កម្រើកវុះឡើងខ្លាំងៗដែលជាហេតុធ្វើអោយជើងរបស់នាងរឹតតឹងជាងមុនទៅទៀត ដល់ថ្នាក់ចេញឈាមមករឹមៗទៅហើយ។

« បើដាក់ច្រវ៉ាក់ខ្ញុំបែបនេះហើយ ម៉េចមិនដាក់ទាំងដៃទៀតទៅ! លោកទុកដៃទាំងគូអោយទំនេរ ទុកអោយខ្ញុំសម្លាប់ខ្លួនមែនទេ? ហឹក » នាងហត់និងរឿងគ្រប់យ៉ាងនាពេលនេះ នាងស្អប់ការឃុំឃាំង ហើយក៏ស្អប់ច្រវ៉ាក់បំផុតហើយ ឃើញពេលណាក៏នាងឋ្លាចរអារស្ទើតែកើតឆ្កួត! ផ្លូវចិត្តរបស់នាងមិនល្អតាំងតែពីពេលដែលប៉ានាងស្លាប់ទៅ! វាធ្វើអោយនាងទន់ជ្រាយដល់ថ្នាក់ ភាពកាចសាហាវពីមុន នាងប្រព្រឹត្តលែងបាន នាងប្រែជាទន់ជ្រាយ ធ្លាក់ដល់បាត... មកជួបគេវិញ គេធ្វើបាបនាងទាំងយប់ទាំងថ្ងៃបែបនេះសួរថាផ្លូវចិត្តខួរក្បាលនាងបានប្រសើរឡើងទេ?

« អឹស ខ្ញុំស្អប់! ស្អប់លោកជាទីបំផុតហើយ! អាយយ ហឹក » ហ្វាសុីលីប្រទះឃើញកូនកាំបិតមួយនៅក្បែរនាង នាងក៏យកមកឆូតលើដៃខ្លាំងៗ ជាច្រើនដងហាក់មិនទទួលដឹងការឈឺចាប់សោះ មាត់និយាយថាស្អប់គេ តែនាងកាន់តែនិយាយនាងកាន់តែឈឺក្នុងបេះដូង! កាំបិតដែលឆូតលើសាច់ស្រស់ៗពេលនេះ វាមិនឈឺដូចបេះដូងរបស់នាងទេ នាងឈឺចិត្តជាងឈឺខ្លួនទៅទៀត! បើប្រាប់ថានាងនៅស្រលាញ់គេ ហើយក៏ស្រលាញ់ខ្លាំងទៀតផង ទង្វើរបស់គេទាំងប៉ុន្មាននេះសម្លាប់នាងទាំងរស់។

...

« ចៅហ្វាយស្រីរបស់ខ្ញុំនៅឯណាលោកប្រុស? » ជំនិតរបស់ជីមីនដែលជាដៃស្តាំស្និតស្នាលនិងជីមីនជាងគេនោះក៏សួរឡើង ព្រោះឃើគថាស្ងាត់ប្លែកខុសធម្មតា។

« នាងនៅបន្ទប់ក្រោមដី! យើងយកនាងទៅឃុំ! យ៉ាងម៉េច? »

« បន្ទប់ក្រោមដី? ខ្ញុំឃើញឈាមហូរចេញពីទីនោះ! » បានឮបែបនេះ ជីមីនក៏ទម្លាក់ការងារចោលអស់ មុននិងរត់យ៉ាងលឿនសម្តៅទៅបន្ទប់ក្រោមដី ដោយមានជំនិតរបស់គេតាមពីក្រោយ។

...

« ហ្វាសុីលី! » សភាពរបស់ហ្វាសុីលីដែលអង្គុយនៅជាប់ទ្វារ ដៃដាមទៅដោយឈាមក្រហមឆ្អៅ! ឈាមហូរចេញមកពីដៃរបស់នាងមិនមែនតិចទេ!

« សមចិត្តរបស់លោកហើយត្រូវទេ? »

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now