ភាគ ១៥.

1.3K 58 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ១៥.

-ថ្ងៃថ្មី

ពន្លឺព្រះអាទិត្យចាំងខ្លាំងណាស់ថ្ងៃនេះ ចាំងមកប៉ះរាងកាយសង្ហារដែលមានរាងតូចច្រមិចកំពុងកើយលើដើមទ្រូងរបស់គេ... ហ្វាសុីលីបើកភ្នែកឡើងតិចៗដោយភាពនឿយណាយ រាងកាយនាងពេលនេះស្ពឹកសឹងកម្រើកលែងរួចទៅហើយ។

ព្រូស

« អូយយ ហ្វា... » សម្លេងបន្លឺឡើងដោយភាពឈឺចាប់ក៏ឮឡើងទាំងព្រឹកព្រលឹម សិរីសួស្តីណាស់ ជីមីនធ្លាក់ពិលើគ្រែទាំងព្រលឹមតែម្តងហើយ។

« ឆ្កួត! » ហ្វាសុីលីស្រែកទៅកាន់រាងក្រាស់ដែលដេកនៅលើដីនោះបន្តិចមុននិងរត់ទៅបន្ទប់ទឹកទាំងដែលផ្នែកប្រលោះភ្លៅនោះឈឺមិនទាន់បាត់ទេ។

SKIP.

« ជុងហ្គុក? មកទាំងព្រឹកតែម្តងហើយនៀក » រាងស្តើងឈានជើងចុះមកក្រោមភ្លាម វត្តមានរបស់អ្នកខាងនោះក៏ធ្វើអោយនាងភ្ញាក់ផ្អើលតិចតួច ម៉េចក៏គេមកទាំងព្រឹកបែបនេះ?

« មកលានាង! ខ្ញុំទៅអុីតាលីវិញហើយ! ខ្ញុំចង់នៅទីនេះអោយបានយូរព្រោះមានតួនាទីសំខាន់ដែលត្រូវធ្វើ តែការងារនៅអុីតាលីធ្វើអោយខ្ញុំត្រូវឡើងទៅភ្លាមៗ! ខ្ញុំនិងមកវិញ! មកយកមនុស្សសំខាន់របស់ខ្ញុំវិញ! ផ្តាំប្រាប់ប៊ែលឡាផង ថាខ្ញុំមិនបានលាទេ! » មួយប្រយោគរបស់ជុងហ្គុកនេះធ្វើអោយហ្វាសុីលីមិនយល់សោះ! យល់ថាគេមានធុរៈបន្ទាន់ដែលត្រូវទោវិញតែឃ្លាចុងក្រោយនាងមិនយល់ទេ។

« មកយកមនុស្សសំខាន់របស់លោក? ម៉េចមិនយកទៅពេលនេះតែម្តងទៅ? ស្រីម្នាក់ណាទៅដែលមកចាប់ចិត្តលោកជាប់ត្រឹមពេល 2 ថ្ងៃនេះ? » ឮរាងស្តើងសួរឡើងបែបនេះ ជុងហ្គុកក៏បានត្រឹមញញឹមតិចៗក្រវីក្បាលហាក់មិនអាចប្រាប់នាងពេលនេះបានទេ។

« សុខសប្បាយណា! សុំអោបលា » ជុងហ្គុកថាហើយគេក៏ត្រដាងដៃចាំរាងស្តើងចូលមកអោបគេ តែថា...

« ហូយយ លាហើយមិត្តសម្លាញ់! ជួបគ្នាពេលក្រោយណា » ជុងហ្គុកមិនបានប៉ះហ្វាសុីលីទេ រាងកាយរបស់គេបែរជាត្រូវជីមីនរត់មកអោបជំនួសវិញ គិតទៅអស្ចារ្យណាស់។

« ហួងហែងណាស់ឯង! លាហើយណា » ជុងហ្គុកនិយាយតែពិននេះគេក៏ដើរចេញទៅបាត់ ទុកអោយគូស្វាមីភរិយាថ្មីមួយគូនេះនៅឈរសម្លក់គ្នា។

« មានប្តីហើយអ្នកណាអោយអូនទៅអោបប្រុសផ្សេងបែបនេះ? » ជីមីនសួរឡើងដោយខាំមាត់សម្លក់នាងតិចៗ ការអោបជាកាយវិការរបស់ពួកបរទេសអញ្ចឹងហើយគេប្រច័ណ្ឌអីប្រច័ណ្ឌម្ល៉េះ?

« ចង់សុីមួយស្បែកជើងមែនទេ? បិទមាត់ទៅ ឆឹស » ហ្វាស៊ីលីនិយាយតែពិននេះនាងក៏រត់ទៅផ្ទះបាយបាត់ នាងនៅខឹងគេរឿងយប់មិញមិនទាន់បាត់ទេ! លេងខ្លាំងៗពេកមិនដឹងនាងឈឺអីទេ។

« អាយយ » រត់មិនទាន់បានប៉ុន្មានផងរាងកាយតូចច្រលឹងក៏ត្រូវរាងក្រាស់លើកបី នេះនាងស្រាលខ្លាំងណាស់ឬ? គេលើកបីពេលណាក៏បានដែរ🙏

« ដាក់អញចុះភ្លាម! »

« ឈប់ខឹងសិនទៅ »

« អត់ឈប់! »

« ខឹងតទៀតទៅអញ្ចឹង! » ជីមីនទម្លាក់ហ្វាសុីលីលើសាឡុងហើយគេក៏ទៅបាត់ ទុកអោយនាងនៅខឹងជាងមុនទៀត លើកនេះនាងធ្វើអីគេមិនបានពិតមែន ខឹងគេហើយធ្វើអីគេមិនបានបែបនេះឈឺចិត្តណាស់។

« ហឹក ហឹក ប៉ា! កូនប្រសារប៉ាបោះបង់ខ្ញុំចោលហើយ ហឹក »

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now