ភាគ ៥.

1.4K 78 1
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៥.

« អូយ ចុះទៅ! រោគចិត្តល្មមៗបានហើយ » រាងក្រាស់និយាយឡើងហើយក៏រហ័សទាញនាងទម្លាក់ចុះពីលើភ្លៅគេមួយទំហឹងគ្មានថ្នមអីបន្តិចទេ។

« ខ្ចីទូរស័ព្ទបន្តិចមកប្តី! តេផ្តល់ដំណឹងអោយប៉ា! ទូរស័ព្ទខ្ញុំរលត់បាត់ហើយ » ហ្វាសុីលីលាដៃចាំទទួលទូរស័ព្ទពីគេ ឯគេខាងនោះក៏ដកទូរស័ព្ទចេញមកអោយនាងភ្លាម គេមិនដែលជំទាស់ស្រីម្នាក់នេះបានស្រាប់ហើយ។

« អូហូយយ នេះឬសុភាពបុរស? Friend Facebook សុទ្ធតែស្រីស្អាតតែម្តងហើយ! » នេះឬតេទៅប៉ា? ហ្វាស៊ីលីទាញទូរស័ព្ទគេមកនាងមិនបានយកទាក់ទងទៅប៉ារបស់នាងទេ គឺនាងឆែកទូរស័ព្ទគេនិងឯង។

« នែ! ស្រីឆាតមកច្រើនម្ល៉េះ? » មិនត្រឹមតែចូលក្នុង Facebook ទេ នាងថែមទាំងចូលមើលសាររបស់គេទៀតផង ម៉ាកៗនេះគួរអោយខ្នាញ់ទេ?

« អោយទូរស័ព្ទខ្ញុំមកវិញ! នាងយកធ្វើអី ហ្វាសុីលី! » ជីមីនងាកមកសម្លឹងនាងទើបគេចាប់អារម្មណ៍ថាទូរស័ព្ទរបស់គេនាងឆែកឆេរខ្ទិចអស់ហើយ សារក្នុងទូរស័ព្ទនាងមើលមិនសល់សូម្បីតែមួយ។

« ទូរស័ព្ទមាន Friend សុទ្ធតែជាមួយស្រីស្អាត! ខ្ញុំយកដាក់ Relationship » ហ្វាសុីលីនិយាយតែពិ នេះនាងក៏ប្រតិបត្តិការតែម្តង មិនមែនចេះតែនិយាយតែមាត់ទេ។

« អូខេ! confirm relationship ហើយចប់! » ហ្វាសុីលីឧទានឡើងម្តងទៀតដោយទាញទូរស័ព្ទរបស់នាងយកមកចុចភ្ជាប់ Relationship មុននេះតែថា...

« ក្រែងទូរស័ព្ទរបស់នាងរលត់ហី? នាងអាក្រក់ជាងការគិតរបស់ខ្ញុំទៀត! » ជីមីនងាកមកសង្រ្គឺតធ្មេញដាក់រាងស្តើងតិចៗដោយភាពគ្រឺតខ្នាញ់ គេគ្រឺតនាងស្ទើស្លាប់ទៅហើយ កុហក សម្តែងបានមួយរយជំពូកតែម្តង។

« បើខ្ញុំមិនប្រើវិធីនេះ គិតថាខ្ញុំនិងឆែកឃើញលោកមានស្រី? »

« តែខ្ញុំមិនបានតបសាររបស់ពួកស្រីទាំងអស់នោះទេ! » ជីមីនស្រែកតវ៉ារកភាពស្អាតស្អំជាសុភាពបុរសរបស់គេមកវិញ មិនអោយហ្វាសុីលីមកមួលបង្កាច់ថាគេជាព្រាននារីទេ។

[ទទួលស្គាល់ខ្លះទៅ😔]

« មិនបានតប? ចឹងមានន័យថាលោកស្មោះនិងហ្វាមែនទេ? អូហូយ នៀក » មួយប្រយោគនេះជីមីនចង់តែបោកក្បាលអោយស្លាប់ភ្លាមៗ ចង់និយាយអោយឈ្នះនាងក៏មិនបានដែរ ថ្ងៃមុខទៅមិនដឹងយ៉ាងម៉េចទេបើអនាគតប្រពន្ធរបស់គេម្នាក់នេះ ចរិកមិនចេះចុះចាញ់បែបនេះ។

« ជីមីន! ខ្ញុំអផ្សុក! ខ្ញុំចង់អោយលោកឈរធ្វើជាផ្ទាំងសុីបអោយខ្ញុំហាត់បាញ់កាំភ្លើង! លោកគិតយ៉ាងម៉េចដែរ? សប្បាយទេ? គ្រាន់តែគិតក៏សប្បាយដែរ! »

« នែ! នាងគិតថាខ្ញុំជាស្អី? គិតថាខ្ញុំអត់ខ្លាចកាំភ្លើងទេ? »

« គ្រាប់កាំភ្លើងសោះខ្លាចដែរ ខ្លាចដូចខ្ទើយអញ្ចឹង! »

To be continued...

អើ សប្បាយពិតៗ

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now