ភាគ ៣៥.

1.2K 56 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៣៥.

« ប៊ែល! » មិនទាន់ទាំងនិយាយចប់ផង រាងស្តើងក៏រត់ចេញទៅបាត់ មើលទៅនាងមិនមែនចូលទៅរកហ្វាសុីលីវិញទេ គឺចេញទៅតែម្តង។
...

-3 ថ្ងៃក្រោយ

« ខ្ញុំសូមអនុញ្ញាតដោះអុកសុីសែននាងណា នាងអាចដកអុកសុីសែនចេញដកដង្ហើមធម្មតាបានហើយ » លោកគ្រូពេទ្យចូលជិតហ្វាសុីលី ហើយក៏ធ្វើការងាររបស់គាត់ដោយមានជីមីនតាមមើល មិនអោយផុតពីក្រសែភ្នែក។

« អរគុណ! » រាងក្រាស់ឆ្លើយតបតែពិននេះ គាត់ក៏ចេញទៅវិញ ទុកអោយជីមីននៅអង្គុយស្រងេះស្រងោចបន្ត បីថ្ងៃនេះគេអង្គុយជិតនាង មើលរាងកាយដេកស្តូកស្តឹងរបស់នាងឡើងជិតប្រេះទ្រូងទៅហើយ។

« អូយយ » អង្គុយស្ងៀមមិនទាន់បានប៉ុន្មានផង សម្រែករបស់នាងក៏ធ្វើអោយគេភ្ញាក់ព្រើត ហ្វាសុីលីងើបអង្គុយឡើងតិចៗ នាងដឹងខ្លួនភ្លាមនាងក៏ងប់អង្គុយធ្វើដូចគ្មានរឿងអីកើតឡើង នាងចាំបាច់រឹងមាំដល់ថ្នាក់នេះដែរ?

« ម៉េចបានជាខ្ញុំមិនទាន់ស្លាប់ទៀត? ខ្ញុំគិតថាខ្ញុំនឹងបានទៅជួបប៉ាទៅហើយ ហឹកៗ » ហ្វាសុីលីឧទានឡើងដោយទឹកភ្នែកហូរមកស្រស់ៗ នាងងើបមកនាងក៏យំបាត់ទៅហើយ នាងពិតជាលែងចង់រស់នៅលើលោកនេះពិតមែន?

« ហ្វា! នេះអូនធ្វើអីនិង អត់ទេ ហ្វាសុីលី! » ជីមីនក៏រហ័សចាប់រាងស្តើងជាប់ព្រោះនាងកំពុងដោះសេរ៉ូមចេញ មិនដឹងចង់រត់គេចទៅណាទេ។

« ខ្ញុំចង់ចេញពីពេទ្យ! ខ្ញុំមិនចង់នៅទីនេះទេ! »

« អូខេ ស្ងប់អារម្មណ៍ណា បងនិងនាំអូនទៅផ្ទះ! បងទៅហៅពេទ្យអីឡូវនេះណា! » ជីមីននិយាយតែពិននេះគេក៏រត់ចេញទៅបាត់ បំណងទៅហៅពេទ្យតាមសម្តីរបស់គេនោះអី។

« ខ្ញុំទ្រាំទ្រលែងបានហើយ... »
______________________________________

« ហ្វាសុីលី! » ចូលមកដល់ក្នុងបន្ទប់វិញ សភាពទទេរស្អាតក្នុងបន្ទប់ ក៏ធ្វើអោយជីមីនកើតអារម្មណ៍ភ័យឡើងជាថ្មី...

« អត់ទេ! នាងមិនបានទៅណាទេ » រាងក្រាស់រត់រកពេញបន្ទប់ មិនថាបន្ទប់ទឹកឬកន្លុកកន្លៀតណាទេ គេខំរកនាងខ្លាំងណាស់។

SKIP.

-យប់

បាត់ដំណឹងហ្វាសុីលីតាំងពីយប់មកគ្មានអ្នកណារកមឃើញសូម្បីតែដានជើងរបស់នាង! កាម៉េរាសុវត្ថិភាពក៏ឆែកហើយ ពួកគេបានឃើញត្រឹមតែពេលនាងចេញទៅមុខមន្ទីរពេទ្យ! នាងឆ្លងទៅផ្លូវម្ខាងទៀតហើយ គ្រប់យ៉ាងគឺដាច់អស់តែម្តង។

ទឺង

សម្លេងសារលោតឡើង ជីមីនក៏រហ័សបើកឡើង អ្វីដែលគេឃើញធ្វើអោយទូរស័ព្ទត្រូវរបូតពីដៃរបស់គេតែម្តង លេងសើចនឹងគេពេកហើយ! ជនអនាមិកម្នាក់ផ្ញើរូបហ្វាសុីលី ដែលសន្លប់ជាប់ចំណងពេញមួយតួខ្លួន រាងកាយនាងមានស្នាមជាំថ្មីហាក់ដូចជាទើបនិងមានបង្ករឡើងថ្មីៗ គែមមាត់របស់នាងក៏មានស្នាមឈាម ជាំផងដែរ ...

" ចង់បាននាងទៅវិញ ឯងមកយកនាងមកហើយឯងក៏នឹងត្រូវងាប់ជំនួសនាងវិញម្តង! ម៉ាហ្វៀលាក់មុខដូចឯងមិនស្លាប់ដោយសារស្រីម្នាក់ទេត្រូវទេ? "

« ផ្ញើទីតាំងមក! »

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now