ភាគ ៤.

1.5K 72 1
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៤.

SKIP.

« ជីមីនៗ! កុំទាន់ទៅ! យើងទៅផ្ទះពេលនេះមិនបានទេ! ចប់ហើយព្រះអើយយ » ដើរមកដល់ចំណតឡានភ្លាម ហ្វាសុីលីក៏ស្រាប់តែនិយាយឡើងទៅកាន់រាងក្រាស់តិចៗកាលបើឃើញថាមានមនុស្សពាក់មួកពាក់ម៉ាស់ខ្មៅមួយក្រុមកំពុងតែដើរមកជិតនាង ហាក់មកចង់ត្រួតពិនិត្យអោយបានច្បាស់ថានាងជាអ្នកណា នាងជាមនុស្សដែលចៅហ្វាយរបស់ពួកគេបញ្ជារអោយមកកម្ចាត់ឬអត់នោះ។

« រត់ទៅឡានទៅអញ្ចឹង! » ជីមីនងាកតាមការសម្លឹងរបស់នាង គេក៏យល់ភ្លាមៗតែម្តង នាងជាម៉ាហ្វៀបែបនេះ សត្រូវជុំទិសក៏ត្រូវពេកហើយ។

« រត់ក្បាលលោក! បើរត់គេនិងដឹងហើយ! មកដល់ជិតដល់ហើយ ធ្វើយ៉ាងម៉េចទៅ » រាងស្តើងទន្រ្ទាំជើងដោយភាពតប់ប្រមល់ ហាក់គិតអីមិនចេញទាល់តែសោះ នាងមិនបានយកកាំភ្លើងមកទេ អ្នកណាទៅដឹងទៅថាពួកវានិងមកតាមដល់ផ្សារទំនើបបែបនេះ។

« ហ្វា... អ៊ុប » ជីមីនប្រុងហើបមាត់និយាយហើយកាលបើឃើញថាពួកគេមួយក្រុមនោះកំពុងតែដើរមកកាន់តែជិត តែមិនទាន់បានបន្លឺឈ្មោះនាងចប់ផង មាត់របស់គេកីត្រូវរាងស្តើងបំបិទ ថើបយ៉ាងតក់ក្រហល់។

« រកនាងមិនឃើញទេ! » សម្លេងមនុស្សមួយក្រុមនោះស្រាប់តែបន្លឺឡើងតែពិននេះហើយក៏ដើរចេញទៅវិញបាត់ ទុកអោយគូស្នេហ៍មួយគូនេះនៅបន្តភាពល្អូកល្អើនចុះ។

« នេះនាង... » ហ្វាសុីលីដកមាត់ចេញភ្លាមជីមីនក៏គាំងថ្មឹងហាក់មិនយល់ពីនាងសោះតែម្តង នាងថើបគេហើយនាងក៏ចូលឡានធ្វើមិនដឹង ទុកអោយគេនេះនៅវិលវល់តែឯង។

« ប្រុងទៅណាទៀត? » ជីមីនចូលមកដល់ក្នុងឡានភ្លាម គេក៏សួរទៅស្រីក្លាហានដែលចាប់គេថើបមុននេះហើយធ្វើដូចគ្មានរឿងអីកើតឡើងនោះ។

« ទៅសមុទ្រ! ទៅ Honeymoon ជាមួយប្តី! » ហ្វាសុីលីឆ្លើយឡើងដោយញាក់ចិញ្ចើមដាក់គេតិចៗ កាន់តែធ្វើអោយគេគ្រឺតចង់តែចាប់នាងក្រញិចអោយស្លាប់ភ្លាមៗ។

« ខ្ញុំមិនមែនជាប្តីនាង! ខ្ញុំមិនទៅទេ! » ជីមីនថាហើយគេក៏ប្រុងបើកទ្វាររត់ចេញ តែប៉ះស្រីម៉ាហ្វៀម្នាក់នេះ គិតថានាងព្រមចាញ់ងាយៗអញ្ចឹងឬ?

« បើលោកហ៊ានចេញ ខ្ញុំនិងរំលោភលោកយប់នេះតែម្តង! អីឡូវនេះក៏ខ្ញុំហ៊ានដែរ! » រាងស្តើងហក់ឡើងមកអង្គុយលើភ្លៅគេ បែរមកប្រសព្វគេ និយាយទៅកាន់គេដោយស្នាមញញឹមចុងមាត់ មុខជិតគ្នាបែបនេះ ធ្វើអីក៏នាងហ៊ានដែរ!

« អូខេៗ ទៅក៏បានដែរ! អីឡូវចុះពីលើខ្ញុំសិនទៅ! នាងមកអង្គុយបែបនេះខ្ញុំមានអារម្មណ៍មិនស្រួលទេ » នាងអង្គុយធម្មតាក៏គេមិនថាដែរ តែស្រីម្នាក់នេះឌឺខ្លាំងណាស់ អង្គុយរេខ្លួនចុះឡើងលើគេបែបនេះគិតថាប្អូនប្រុសគេនោះពូកែអត់ធ្មត់ដូចគេមែនទេ? ចម្លើយគឺអត់ទេ!

« យ៉ាងម៉េច? មានអារម្មណ៍ហើយមែនទេ? »

To be continued...

ចែនិងមាត់ឆៅសាហាវ😭🙏 ខ្ញុំសុំខ្លាច😭😭

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now