ភាគ ៣៨.

1.2K 58 1
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៣៨.

-ជាច្រើនម៉ោងក្រោយ

« អឹស » សម្លេងនៃការដឹងខ្លួនបន្លឺឡើង , ជីមីនបើកភ្នែកឡើងដោយភាពចុករោយពេញខ្លួនប្រាណ ក៏ដោយសារតែគេនៅគេងស្ងៀមមួយកន្លែងយូរពេក។

« ជីមីន! បងដឹងខ្លួនហើយ? »

« ហ្វា! » មិនទាន់ទាំងអោយរាងស្តើងសួរចប់ផង ជីមីនក៏ស្ទុះមកអោបហ្វាសុីលីយ៉ាងណែន ណែនដល់ថ្នាក់នាងអាចស្តាប់ឮចង្វាក់បេះដូងញាប់ៗរបស់គេ... នេះគេនៅភ័យដល់ពេលនេះ?

« អូនមិនអីទេមែនទេ? មានឈឺកន្លែងណាទេ? » គេមិនបានខ្វល់នឹងខ្លួនឯង តែជំនួសដោយការពិនិត្យរូបរាងនាងគ្រប់ជ្រុងជ្រោយ អោយប្រាកដចិត្តថានាងមិនអី!

« បងមើលខ្លួនឯងសិនទៅ! របួសពិននេះហើយ នៅស្ងៀមបានទេ? » ហ្វាសុីលីនិយាយឡើងបែបនេះ រាងក្រាស់ក៏ដាក់ខ្លួនគេងវិញ មិនហ៊ានជំទាស់នឹងនាងទៀតទេ។

« អូនស្គមណាស់! អត់ញុំាបាយប៉ុន្មានថ្ងៃហើយ? » ជីមីនសួរឡើងបែបនេះ ហ្វាសុីលីក៏ស្រាប់តែសម្លក់គេតែម្តង! នេះគេមានមុខសួរទៀត?

« បងអោយអូនញុំាបាយប៉ុន្មានពេលបងសួរខ្លួនវិញទៅមើល! » ឮរាងស្តើងនិយាយបែបនេះឡើង ជីមីនក៏ខ្ចឹបមាត់តិចៗ ហាក់ដឹងខុុសណាស់។

« បានហើយ! សម្រាកទៅ! អូនទៅរកទិញអីអោយញុាំ! » ហ្វាសុីលីថាហើយនាងក៏ងើបចេញទៅទុកអោយជីមីននៅអង្គុយផ្អែកខ្នងសម្លឹងនាងភ្លឹសៗ មិនដឹងថាគេចង់បានអី។

« បងគេងឆ្អែតហើយ! មិនទាន់ឃ្លានទេ! » ជីមីនទាញរាងស្តើងមកអង្គុយលើភ្លៅគេ ដោយអោបចង្កេះនាងជាប់ គិតៗទៅគេមិនលើកលែងសូម្បីតែនៅមន្ទីរពេទ្យ!

« ជីមីន! នេះជាពេទ្យណា! »

តុកៗ

និយាយមិនទាន់បានប៉ុន្មានផង សម្លេងគោះទ្វារបន្លឺឡើង , ហ្វាសុីលីក៏រហ័សលោតចុះពីលើជីមីន ទៅឈរស្រួលបួលវិញ កាន់តែធ្វើអោយគេសើចឡើង... ចរិតបែបនេះអោយគេឈប់ស្រលាញ់ម៉េចនឹងបានទៅ?

« លោកគ្រូពេទ្យ! »

« ខ្ញុំចង់មកសួរពីអាការៈរបស់អ្នកជម្ងឺ ហើយនិង...

« ខ្ញុំធូរច្រើនហើយ! អាចទៅផ្ទះបាន! » រាងក្រាស់និយាយកាត់សម្តីលោកដុកទ័រ ជាហេតុធ្វើអោយរាងស្តើងបែរសម្លក់គេភ្លាមៗ គេប្រែជាពាលបែបនេះតាំងពីពេលណា?

« បាទ! បើអញ្ចឹងខ្ញុំសុំនិយាយពីអ្នកនាងហ្វាសុីលីវិញ! » គ្រូពេទ្យថាហើយគាត់ក៏ទាញក្រដាសដែលហ្វាសុីលីសុំពិនិត្យមុននេះចេញមក។

« សូមអបអរសាទរផងអ្នកនាង! លទ្ធផលកូនចេញហើយអ្នកនាងហ្វាសុីលី! » ដុកទ័រ

« ហ្វាសុីលី! អូនមានកូន? » បានឮគាត់និយាយមុននេះជីមីនក៏និយាយកាត់ជាថ្មីដោយទឹកមុខភ្ញាក់ផ្អើលស្មានមិនត្រូវ តែក៏ត្រូវស្ងាត់វិញញកាលបើហ្វាសុីលីផ្តល់សញ្ញាអោយគេស្ងាត់សិន។

« កូនប្រុសឬស្រីលោកគ្រូពេទ្យ? »

« គឺទាំងពីរណាអ្នកនាង! » បានឮបែបនេះជីមីនក៏ញញឹមសឹងហែកមាត់ ហ្វាស៊ីលីនេះវិញគឺនាងលែងយល់រឿងគ្រប់យ៉ាងតែម្តង។

« ទាំងពីរ? »

« បាទ! គឺភ្លោះប្រុសស្រី »

« ហាស??? ថាម៉េច??? »

« សូមអបអរសាទរផង! » លោកគ្រូពេទ្យនិយាយតែពិននេះគាត់ក៏ដើរចេញទៅវិញបាត់ ទុកអោយហ្វាសុីលីនៅឈរគាំងថ្មឹង។

« យេ!!! បងមានកូនហើយ » ជីមីនទាញរាងស្តើងមកអោបក្រសោបណែនជាថ្មី ថើបថ្ពាល់នាងខ្លាំងៗតែនាងបែរជានៅអង្គុយគាំងមិនទាន់បាត់ទៅវិញ។

« បងបានប្រាប់ហើយថាកាលពីមុខកុំអោយហៅបងចេកញឹកពេក! ឃើញទេ? សមមុខ! »

« អូយយ ឈឺៗ! »

To be continued...

បោច ឬ ក្តិច ឬទះ?🧘

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now