ភាគ ១០.

1.3K 68 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ១០.

« នែ! គ្មានអ្នកយកយ៉ាងម៉េច? នាងបើកទូរស័ព្ទខ្ញុំថ្ងៃមុនក៏ឃើញថាមានស្រីទាក់ទងមកខ្ញុំច្រើនប៉ុណ្ណា បើគ្មាននាងទេ ខ្ញុំប្រាកដជាយកស្រីៗទាំងនោះហើយមិនមែនមកអង្គុយឈ្លោះជាមួយនាងទេ! » ជីមីននិយាយឡើងតវ៉ានិងនាងរឿងមុននេះ ថ្ងៃនេះគេសន្យានិងខ្លួនឯងហើយ បើប្រកែកមិនឈ្នះនាងគេនិងរំលោភនាងអោយណាណីតែម្តង ពូកែថាគេចេក ពូកែថាគេខ្ទើយមែនទេ? មុខនាងទាល់តែស្គាល់ថ្នាំខ្លាំងទើបបាន។

« ឆឹស ចេញទៅ! ខ្ញុំត្រូវការគេង » ហ្វាសុីលីនិយាយឡើងតែពិននេះនាងក៏លើកជើងធាក់គេតែម្តង បើគេទប់ខ្លួនមិនទាន់ទេគេប្រាកដជាត្រូវធ្លាកើពីលើគ្រែបាត់ហើយ។

« អត់! អត់ចង់! ខ្ចិលចេញ » ជីមីននិយាយតែពិននេះគេក៏ហក់ឡើងទៅគេងក្បែរនាង បានឪកាសល្អបែបនេះគេក៏ឈ្មុលខ្លួនទៅអោបនាងតែម្តង។

« អូយយ លែងខ្ញុំ! អាឆ្កួត! » ហ្វាស៊ីលីស្រែកឡើងខ្លាំងៗ ខំរើចេញពីការអោបក្រសោបរបស់គេតែបើតាមកម្លាំងនាង មាឌតូចពិននាងនេះ មិនឈ្នះគេទេ។

« ឈប់ហៅខ្ញុំខ្ទើយសិនទៅ! »

« អត់! អត់ចង់ឈប់! អាខ្ទើយ! អាយយ » ពូកែឌឺបែបនេះ ជីមីនគេខ្នាញ់ណាស់។ រាងក្រាស់ប្តូរពីការអោបក្រសោបមុននេះមកឡើងសង្រ្គប់ពីលើនាង ហើយក៏អោនទៅថើបខាំក្រញិចមាត់នាងខ្លាំងៗដោយភាពគ្រឺតខ្នាញ់ជាទីបំផុតហើយ។

« ឈប់ឬនៅ? ឆ្លើយមក! » ជីមីនដកមាត់ចេញវិញ សួរនាងជាថ្មីដោយមិនទាន់ចុះពីលើនាងទេ បើនាងមិនឈប់ទៀតលើកនេះគេនិងរំលោភនាងពិតៗតែម្តង។

« អត់! អឹមម » មាត់តូចច្រមិចត្រូវរាងក្រាស់អោនត្របាក់ម្តងទៀត លើកនេះគេមិនបានលេងសើចជាមួយនិងនាងទេ។

ក្រឺង ក្រឺង

« ចេញ! ឪតេមក! » ហ្វាសុីលីទះទ្រូងជីមីនចេញខ្លាំងៗទើបគេព្រមប្រលែងមាត់របស់នាងអោយបានដកដង្ហើមស្រួលវិញ។

« ហាឡូ ប៉ា! »

" មកផ្ទះវិញមកកូន! ប៉ាកំពុងអោយគេតុបតែងផ្ទះរបស់យើងសម្រាប់ពិធីមង្គលការរបស់កូនថ្ងៃស្អែកនេះ " ពាក្យសម្តីបន្លឺឡើងចេញពីក្នុងទូរស័ព្ទក៏ធ្វើអោយហ្វាសុីលីបើកភ្នែកធំៗឡើងតែម្តង! រៀបការស្អែកអញ្ចឹងឬ?

" បានហើយ! កុំសួរ! " លោកកាងនិយាយតែពិននេះគាត់ក៏ចុចបិទបាត់ទុកអោយរាងស្តើងនៅគាំងស្ញេញនិងឯង។

« លោកបានឮហើយពិតទេ? » ហ្វាសុីលីងាកទៅសួររាងក្រាស់ដែលអង្គុយជិតនាង មកលួចស្តាប់នាងនិយាយជាមួយប៉ានាងមុននេះ។

« តោះ! ចាំដល់អង្កាលទៀត? គាត់ហៅទៅវិញហើយនាងប្រុងនៅដេកយាមទីនេះមែនទេ? » ជីមីននិយាយតែប៉ុណ្ណេះគេក៏រត់ចេញទៅតែម្តងមិនបាននៅចាំនាងទេ។

SKIP.

ទម្រាំតែធ្វើដំណើរមកដល់ទីក្រុងវិញមេឃក៏ងងឹតទៅហើយ។ ជីមីននិងហ្វាសុីលីក៏បានមកដល់ភូមិគ្រឹះដែលថ្ងៃនេះភ្លឺចាំងខុសពីធម្មតា មានបំពាក់ផ្កាតាំងពីមាត់ទ្វាររបងទៅតែម្តង។

« អូយយ កម្មហើយនាងឆ្កួត! » ជីមីនងាកសម្លឹងទៅរាងស្តើងដែលគេងលក់ស្តូកស្តឹងនោះ នេះប្រុងអោយគេបីនាងទៅកណ្តាលហ្វូងមនុស្សមែនទេ? មិនទាន់ដល់ថ្ងៃស្អែកផងគាត់ក៏ហៅភ្ញៀវមកអង្គុយលេងពេញផ្ទះទៅហើយ។

« បីសិនហើយអញ ប្រពន្ធអញទេ មិនអីទេ »

To be continued...

ប្រពន្ធយើងទេ លក់មុខតិចទៅ😭🙏

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now