ភាគ ៦.

1.3K 67 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៦.

« សុខចិត្តអោយនាងហៅខ្ទើយក៏មិនទៅឈរធ្វើផ្ទាំងសុីបអោយនាងបាញ់ដែរ! ហើយនាងប្រុងទៅសមុទ្រមែនអី? » សំណួរមួយនេះ ហ្វាសុីលីមិនឆ្លើយនិងគេតែជំនួសដោយការងក់ក្បាលធ្វើភ្នែកព្រិចៗ លេងរឹកពារគួរអោយស្រលាញ់ដាក់គេ។

ឃ្លុះ

« ហូយយ វាថីលោកឯង? ម៉េចមកខោកក្បាលខ្ញុំវិញ? ឈឺណាស់! » រាងស្តើងស្រាប់តែលើកដៃអង្អែលក្បាលពេបមាត់ដាក់គេ មួយក្រញ៉មុននេះឈឺពិតៗ។
« cute ពេកទាក់ទាញក្រញ៉! » នេះជាលើកទីមួយហើយដែលគេសរសើរនាង គេសរសើរហើយគេក៏បែរទៅបើកឡានបន្តទុកអោយនាងនៅអង្គុយសម្លក់មុខសង្ហារៗមួយនោះដោយមិនអស់ចិត្តសោះ។
...
ចំណាយពេលប្រហែលជាបីម៉ោង ឡានដែលចេះតែបរទៅមុខមុននេះក៏មកដល់កន្លែងកំណត់បានសម្រេច។ ជីមីនគេបើកមកតាមទីតាំងក្នុងទូរស័ព្ទដែលហ្វាសុីលីបានទុកអោយ ហើយមកដល់នេះក៏ឃើញថាជារុីសតតូចមួយ ស្ងាត់ជ្រាប ទំនងជារបស់ឯកជនមនុស្សផ្សេងមិនអាចចូលបានទេ។

« កុំថានេះជាកម្មសិទ្ធរបស់នាងណា! អាស្ចារ្យពិតមែន! » ជីមីនចុះពីលើឡាន សម្លឹងទៅផ្ទះដ៏ស្រស់ស្អាតមួយនេះ ផ្ទះមួយនេះសាងសង់ឡើងត្រូវនិងតំបន់ឆ្នេរនេះតែម្តង។
« ហ្វា... » ជីមីនងាកទៅឡានវិញក៏មិនទាន់ឃើញរាងស្តើងចុះមក មើលតាមកញ្ចក់ឡានពីមុខនោះក៏មើលឃើញថានាងគេងលក់តាំងពីពេលណាក៏មិនដឹង។
« លេខកូដផ្ទះក៏នាងប្រាប់ខ្ញុំដែរ នាងមានចេតនាដេកចោលខ្ញុំច្បាស់ណាស់! » ជីមីនឧទានឡើងដោយសម្លក់ទៅកាន់រាងស្តើងខាងនោះបន្តិចមុននិងបើកទ្វារចូលផ្ទះ យកអីវ៉ាន់ទៅដាក់ខាងក្នុងអោយបានរួចរាល់។
« កម្មខ្ញុំទេ ខ្ញុំគ្មានជម្រើសស្រាប់ហើយ! » រាងក្រាស់ដកដង្ហើមធំកាលបើនឹកឃើញថាគេត្រូវបីហ្វាសុីលីដែលគេងលក់នោះចូលផ្ទះ គេក៏សុខចិត្តជ្រើសជម្រើសបីនាងដោយមិនគិតចង់ដាស់នាងអោយភ្ញាក់អីទេ។
...

« នាងស្អាតហើយក៏ cute ដែរទាស់តែមួយទេ ឌឺពេកខ្ញុំខ្ចិលស្រលាញ់! » បន្ទាប់ពីដាក់ស្រីតូចលើពូកទន់ៗហើយ ជីមីនគេមិនដឹងធ្វើអីទៀតគេក៏មកអង្គុយសម្លឹងមុខស្រីស្រស់ដែលលង់លក់នោះដោយស្នាមញញឹម ហើយក៏លួចនិយាយតិចៗផងនោះ។
« ស្រលាញ់បន្តិចទៅ លោកគ្មានឪកាសយកអ្នកណាផ្សេងក្រៅពីខ្ញុំទេ! អញ្ចឹង ស្រលាញ់អោយហើយទៅ! » សម្លេងរាងស្តើងបន្លឺឡើងធ្វើអោយអ្នកដែលកំពុងអង្គុយមើលមុខកូនស្រីគេនេះភ្ញាក់ព្រើតតែម្តង , នាងដឹងខ្លួនតាំងពីពេលណា? មកឮពាក្យគេនិយាយទៀតនេះ។
« សម្រេចថានាងងើបហើយមែនទេ? ប្រាប់ខ្ញុំមកថាយើងត្រូវធ្វើអីទៀត? » ជីមីនសួរឡើងដោយងើបចេញ មកឈរឆ្ងាយពីនាងទាំងដែលមុននេះគេនៅជិតនាងសឹងតែមុខប៉ះគ្នាទៅហើយ។
« ធ្វើអី? ខ្ញុំមិនដឹងទេ? គេងជាមួយគ្នា? »

To be continued...

សុំអង្វរស'ហ្វា😭🙏

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now