ភាគ ១៨.

1.1K 59 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ១៨.

" ស្រលាញ់អូនអោយហើយទៅ ព្រោះបន្តិចទៀតបងនិងស្អប់អូនវិញហើយ! " មួយប្រយោគនេះហ្វាសុីលីបានត្រឹមបន្លឺឡើងក្នុងចិត្ត សម្លឹងមុខរាងក្រាស់ដោយភាពស្ងប់ស្ងាត់ គិតច្រើន ខួរក្បាលនិងបេះដូងកំពុងតែប្រយុទ្ធយកឈ្នះចាញ់ មួយបញ្ជារថាគំនុំមិនទាន់សងសឹករួចហើយទេ មួយទៀតក៏ប្រាប់ថានាងក៏លង់ស្រលាញ់គេដូចគ្នា! រឿងមួយណាដែលអាចទៅរួចគឺសង្ឃឹមលើនាងទាំងអស់! តើនាងនិងយកគំនុំធំជាងក្តីស្រលាញ់ឬអត់?

« អូយ » កំពុងតែស្លុងអារម្មណ៍និងការគិត ពោះរបស់ហ្វាសុីលីក៏ចុករមួល ពើតផ្សារដែលបង្ករឡើងដោយវដ្ដរដូវប្រចាំខែរបស់នាងនោះ។

« ធ្វើទុក្ខទៀតហើយមែនទេ? បានហើយយើងទៅផ្ទះទៅ! » ឃើញថារាងស្តើងមិនស្រួលបែបនេះ ជីមីនក៏រហ័សគ្រានាងចេញទៅយឺតៗអោយប្រាកដចិត្តថានាងដើររួច។
______________________________________

« អូនគេងទៅ! បងទៅរកថ្នាំមកអោយ! » មកដល់បន្ទប់វិញភ្លាម រាងក្រាស់ក៏ទម្លាក់ហ្វាសុីលីលើគ្រែថ្នមៗ ថ្នមនាងពេញទំហឹងហើយ។

« ខ្ញុំមិនអាចទន់ចិត្តត្រឹមរឿងប៉ុណ្ណឹងទេ! » ជីមីនចេញទៅបាត់ភ្លាម រាងស្តើងក៏បន្លឺឡើងតិចៗដោយខាំមាត់ ស្ងប់ចិត្តដែលកំពុងរង្គោះរង្គើរបស់នាង។

« ខ្ញុំពិសោធន៍តែមួយសប្តាហ៍ទៀតទេ! បើយូរជាងនេះខ្ញុំនិងចិត្តទន់ពិតមែនមិនខាន! » ហ្វាសុីលីគិតក្នុងចិត្តយ៉ាងស្ងាត់ស្ងៀម ទីបំផុតនាងក៏រើសគំនុំមកបាំងមុខដដែល... នាងទ្រាំធ្វើល្អជាមួយគេនេះក៏ចង់ពិសោធន៍អោយដឹងថាគេស្រលាញ់នាងពិតឬអត់? អីឡូវនាងក៏បានដឹងខ្លះហើយ គេស្រលាញ់នាងខ្លាំង!
...
« មកដល់ហើយ! ម៉ោះ ងើបញុំាថ្នាំសិនមកណា » រាងក្រាស់ត្រឡប់មកវិញដោយមានថ្នាំនិងទឹកមកជាមួយ។ ជីមីនដាក់ថ្នាំលើតុ មុននិងលើកគ្រារាងស្តើងឡើងថ្នមៗ ហើយក៏បញ្ចុកថ្នាំនាងតាមការព្វកិច្ចរបស់គេ។

« បានហើយ គេងទៅ! » ជីមីនឆ្មក់ថើបថ្ងាសរាងស្តើងបន្តិចមុននិងទម្លាក់នាងអោយគេងជាថ្មី។

« បងចង់ទៅណា? »

« បងថាទៅបង្ហើយការងារ តែមិនអីតេ បងមកគេងកំដរអូនវិញក៏បាន » ជីមីននិយាយឡើងព្រមមកជាមួយនិងស្នាមញញឹមដ៏កក់ក្តៅ គេសុខចិត្តចោលការងារហើយក៏មកឡើងគេងជិតនាងវិញ កំដរនាងមិនអោយនាងនៅម្នាក់ឯង...

[ខំធ្វើគ្រប់យ៉ាងហើយចុងក្រោយអត់បានអីសោះ🤡]

« បងអត់ស្រលាញ់អូនទេ » ហ្វាស៊ីលីស្រាប់តែនិយាយឡើងបែបនេះ ហើយក៏ពេបមាត់តិចៗជាហេតុធ្វើអោយរាងក្រាស់សើចឡើងនិងភាពគួរអោយស្រលាញ់របស់នាង។

« បើអត់ស្រលាញ់បងមិនមែនព្រមភ្ជាប់ពាក្យទេ! » ឮគេនិយាយបែបនេះហ្វាសុីលីក៏បែរសម្លឹងគេដោយទឹកមុខងឿងឆ្ងល់។

« បានន័យថាបងស្រលាញ់អូនតាំងពីថ្ងៃដំបូង? »

« បងស្រលាញ់អូនតាំងពី 10 ឆ្នាំមុន! តាំងពីអ្នកខ្លះមិនទាន់ចេះកាន់កាំភ្លើង! ជួបដំបូងប៉ុន្មានខែមិននេះបងមានអារម្មណ៍ស្រលាញ់ដែរ ប៉ុន្តែមិនស្រលាញ់ខ្លាំងដូចពេលនេះ! » ប្រយោគគ្រប់ម៉ាត់ដែលគេនិយាយ ស្នាមញញឹមដែលគេបញ្ជូនមកកាន់របស់នាង មិនបានធ្វើអោយនាងសប្បាយចិត្តទេ តែធ្វើអោយនាងពិបាកចិត្តថែមក៏ព្រោះអី? ព្រោណាងពិបាកនិងសម្រេចណាស់! រវាងការសងសឹកនិងការតបក្តីស្រលាញ់ទៅកាន់គេ!

« បងមិនគួរស្រលាញ់អូនដល់ថ្នាក់នេះទេ ជីមីន! បងនិងស្តាយក្រោយ... »

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now