ភាគ ៣៧.

1.2K 52 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៣៧.

ព្រូស

រាងកាយរបស់សូវ៉ុនត្រូវដួលទៅលើដីដោយកាំភ្លើងរបស់រាងតូចម្នាក់ទៀតផ្ទាល់!!!

« បងហ្វា! បងមីន! » ប៊ែលឡារត់ញាប់ៗមករកជីមីននិងហ្វាសុីលី ឯជុងហ្គុកដែលទើបនឹងមកដល់ក្រោយនោះក៏រហ័សហៅឡានពេទ្យ ទាន់នៅមានពេលវេលាច្រើនដែលអាចសង្រ្គោះជីមីនបាន!

« ប៊ែល!!! » ជុងហ្គុកងាកទៅរកប៊ែលឡាវិញក៏ឃើញថាមានមនុស្សម្នាក់ដែលរត់ចេញពីផ្ទះចាស់មក លើកកាំភ្លើងតម្រង់មករកនាង!

" ផាំង " គ្រាប់កាំភ្លើងបាញ់ចេញពីកាំភ្លើងរបស់ប៊ែលឡារីជាថ្មី នាងដៃលឿនខ្លាំងណាស់! មិនអោយគេបាញ់នាងបានមុនទេ!

« បងហ្វាហា! ស្ងប់អារម្មណ៍ណា! គាត់និងមិនអីទេ! » ប៊ែលឡាចូលមកអោបហ្វាសុីលីពីក្រោយ ផ្តល់កម្លាំងចិត្តអោយរាងស្តើងដែលយំសឹងតែលិចខ្លួននោះអោយធូរស្បើយជាងមុន...

SKIP.

-មន្ទីរពេទ្យ

« បងឈប់យំទៅ! គាត់មិនអីទេ » រាងកាយស្រីស្រស់ពីរនាក់អង្គុយមុខសង្រ្គោះបន្ទាន់ ម្នាក់ក៏ព្យាយាមលួងលោម ម្នាក់ទៀតក៏អង្គុយជ្រប់មុខយំមិនឈប់នោះ។

« បងលែងអីហើយ! អូនមិនទៅរកជុងហ្គុកទេ? គេមិនមកទេហ៎? » ឮហ្វាសុីលីសួរឡើងបែបនេះ ប៊ែលឡាក៏ប្រែជាមុខស្មើក្រវីក្បាលតិចៗ ហាក់មិនដឹងថានាងមានអារម្មណ៍បែបណាអោយប្រាកដ។

« គេឡើងទៅអុីតាលីវិញហើយ ព្រោះមានការប្រញាប់! គេប្រហែលជាមិនមកវិញទេ! បងកុំខ្វល់អី សម្រាកសិនទៅណា » ប៊ែលឡារីព្យាយាមនិយាយបន្លប់ពីការចាកចេញរបស់ជុងហ្គុក ព្រោះនាងក៏មិនចង់គិតច្រើនពីគេដូចគ្នា! គេចាកចេញពីនាងជាច្រើនលើកច្រើនសារក្រោមហេតុផលដដែល នាងគួរតែនិយាយថានាងសុាំហើយត្រូវទេ?

« អ្នកនាង! ពួកយើងយកគ្រាប់ចេញបានជោគជ័យហើយ! អស់ថ្នាំសន្លប់ទៅ អ្នកជម្ងឺនិងដឹងខ្លួនវិញហើយ! ប្រហែលជា 3 ម៉ោងក្រោយនេះអ្នកជម្ងឺអាចបើកភ្នែកបានហើយ » លោកគ្រូពេទ្យចេញមកកាត់ផ្តាច់ការសន្ទនារបស់ហ្វានិងប៊ែល គាត់មកប្រាប់ពីអាការៈរបស់ជីមីននោះអី។

...

« បងឈប់ខឹងគាត់ហើយហ៎? » បានឃើញហ្វាសុីលីអង្គុយក្រសោបដៃរបស់ជីមីនជាប់បែបនេះ ប៊ែលឡាក៏សួរឡើង ហាក់ដូចជារំភើបចិត្តណាស់ដែលឃើញថានាងលើកលែងទោសអោយគេក្នុងរយៈពេលខ្លីបែបនេះ។

« បងមិនដឹងខឹងធ្វើអីទៀតទេ! ដោយសារតែភាពខឹងទៅខឹងមកនេះហើយ ទើបឈឺទាំងសងខាងអស់រយៈពេលយូរមកនេះ » ហ្វាសុីលីនិយាយឡើងបែបនេះ ប៊ែលឡាក៏ងក់ក្បាលតិចៗហាក់យល់ស្របនិងហ្វាសុីលីណាស់! តែថា... នាងគួរតែយកគម្រូតាមហ្វាសុីលី ហើយឈប់ខឹងជុងហ្គុកដែរទេ? អត់ទេ! ចិត្តរបស់នាងផ្សេង ខួរក្បាលរបស់នាងគិតផ្សេងទៀត! ពិបាកណាស់។

« បងនៅមើលបងប្រុសចុះណា! ខ្ញុំមានការបន្តណាបង ទៅសិនហើយ » ប៊ែលឡានិយាយតែពិននេះនាងក៏ងើបចេញទៅ ដោយទាញទ្វារបិទថ្នមៗ តែថានាងមិនទាន់ទៅភ្លាមទេ! នាងនៅឈរសម្លឹងពួកគេតាមកញ្ចក់ទ្វារនោះ។

" បងហ្វា! បងបានសប្បាយចិត្តមានក្តីសុខហើយត្រូវទេ? ខ្ញុំក៏ចង់បានបែបនោះដែរ! តែមើលទៅគេម្នាក់នោះមិនគិតដូចខ្ញុំទេ! "

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now