ភាគ ២៨.

1K 55 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ២៨.

-ថ្ងៃថ្មី

« ស្វាគមន៍ស្រីស្អាត! » សម្លេងលាន់ឮរំពងពេញភូមិគ្រឹះ ទាំងព្រឹកព្រលឹមតែម្តង ហើយសម្លេងនេះមានអ្នកណាទៀត ក្រៅពីសម្លេងរបស់ជីមីននិងឯង។

« នេះបងទើបតែងូតទឹកហើយមែនទេ? សក់សើមៗបែបនេះសង្ហារដល់ហើយ » ស្រីស្រស់ស្លៀកពាក់សុិចសុីនោះ ក៏លូកដៃមកស្ទាបសក់សើមៗរបស់ជីមីនតិចៗ ដោយស្នាមញញឹមពេញផែនថ្ពាល់តែម្តង។

« ហឹម តែចាញ់សម្រស់ដូលីរបស់បងទេ! » ជីមីនឆ្មក់ថើបថ្ពាល់ស្រីម្នាក់នោះបន្តិច មុននិងកៀកក្រសោបចង្កេះរបស់ដូលីមកជិតគេ។

[អីឡូវបងជ្រើសទៅ! សុីលីឬដូលី លីដូចគ្នានៀក🙇🏻‍♀️]

« អូនចង់ញុំាអាហារពេលព្រឹកសិនឬក៏ញុំាបង្អែមតែម្តង? » សម្តីចោទសួរព្រានៗ បន្លឺឡើងឮៗ លាន់ឮដល់រាងស្តើងដែលកំពុងធ្វើអាហារពេលព្រឹកនៅផ្ទះបាយនោះ។

« ញុំាអាហារពេលព្រឹកធ្វើអីទៀត បើបានញុំាបង្អែលស្រស់ៗហើយ! » ដូលីញញឹមឡើង លើកដៃអោបក.របស់រាងក្រាស់ ដូចជាស្និតស្នាលសម្បើមណាស់។

« ឡើងទៅចាំបងនៅខាងលើទៅ! ត្រៀមខ្លួនអោយរួចរាល់ណា » ឮរាងក្រាស់និយាយបែបនេះ ដូលីក៏ញញឹមបន្តិច មុននិងធ្វើតាមសម្តីរបស់គេ។

« ហ្វាៗ! យករបស់ការពារអោយបងមួយមកអូនសម្លាញ់! ដូលីកំពុងចាំបងក្នុងបន្ទប់! » ជីមីនស្រែកឡើងនិយាយទៅកាន់អ្នកដែលនៅក្នុងផ្ទះបាយនោះ ធ្វើអោយនាងត្រូវចេញមករកគេជាប្រញាប់។

« របស់ការពារអីគេ? » ហ្វាសុីលីសួរឡើងដោយ ទឹកមុខបែបឆ្ងល់ នាងឆ្ងល់ពិតមែន! ហេតុអីគេមិននិយាយអោយចំៗមក។

« អត់ស្គាល់ស្រោ* អនាម័យទេ? លឿនឡើងមក! » ជីមីនថាហើយគេក៏រត់ឡើងទៅខាងលើ តែបានពាក់កណ្តាលផ្លូវគេក៏បែរមករកហ្វាសុីលីវិញ។

« នេះ...នេះមែនទេ? » រាងស្តើងហុចរបស់នោះទៅអោយគេ ដោយអាការៈធម្មតា តែបេះដូងរបស់នាងក៏ប្រេះជាចម្រៀកៗទៅហើយ។

« អាយយ » ជីមីនទទួលរបស់នោះពីដៃនាងហើយ គេក៏ចាប់លើកបីនាងដាក់ស្មារត់ទៅបន្ទប់របស់គេតែម្តង។

...

« លោកចង់ធ្វើអី? អត់ទេ កុំណា! » មកដល់បន្ទប់ហើយ ហ្វាសុីលីក៏និយាយឡើងកាលបើឃើញថាគេទាញច្រវាក់ចេញមក។

« មកនេះ! អោយលឿនឡើងខ្ញុំគ្មានពេលទេ! » បានឮគេនិយាយបែបនេះ រាងស្តើងក៏មកតាមគេ ដោយភាពញ័រញាក់ពេញខ្លួនមិនដឹងគេមានបំណងអីទេ។

« លោកធ្វើបែបនេះធ្វើអី? ហូយយឈឺណាស់ » ហ្វាសុីលីត្រូវស្រែកឡើងជាថ្មីកាលបើត្រូវជីមីនចងនាងនិងជញ្ជាំងដែលជាប់ជញ្ជាំងបន្ទប់មួយទៀតនោះ។

« ហឹស ចាំមើលនាងធ្វើអីបានទៀត? » ជីមីននិយាយតែពិននេះ គេក៏ចេញទៅបន្ទប់ជាប់នោះដែលមានវត្តមានរបស់ដូលីនិងឯង។
______________________________________

« អ្ហឹស អ្ហាស ជីមីន! អោយលឿនឡើងបងសម្លាញ់ » ប្រយោគទាំងនេះចេញពីមាត់របស់ដូលី ដែលនៅបន្ទប់មួយទៀតនោះ សួរថាហ្វាសុីលីបានឮទេ? មែនហើយ! គឺពេញត្រចៀកតែម្តង ហើយនាងមានអារម្មណ៍បែបណា? គឺឈឺស្ទើតែក្អួតឈាមដូចដែលជីមីនគេចង់បាននិងហើយ។

« លោកគ្មានវិធីផ្សេងទេឬ? ចាំបាច់អីសម្លាប់បេះដូងខ្ញុំដោយវិធីនេះ? ហឹក ... »

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now