ភាគ ១៩.

1K 60 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ១៩.

SKIP.

-ថ្ងៃថ្មី

« ហ្វា! នៅក្នុងបន្ទប់ទឹកមែនទេ? » បើកភ្នែកឡើងភ្លាម ឃើញថាមិនមានវត្តមានរាងស្តើងនៅក្បែរ ជីមីនក៏ស្រែកឡើងពីគ្រែទៅ ព្រោះគេគិតថានាងនៅក្នុងបន្ទប់ទឹក។

« ជីមីនហា! មានរឿងហើយ! មុននេះកូនហ្វាទៅរកទិញអីមកញុំា តែ... តែពូបានទទួលសារពីពួកសត្រូវមុននេះ! ក្មួយស្តាប់ទៅ! »

" ចង់បាននាងទៅវិញពួកឯងត្រូវតែមានលុយដោះដូរ! បើមិនអញ្ចឹងទេ នាងនិងគ្មានជីវិតរស់ទេ ឯងក៏ដឹងថាពេលនេះនាងគ្មានកាំភ្លើងក្នុងដៃទេ! " មួយឃ្លាចុងក្រោយនេះ ជីមីនក៏ងើបពីគ្រែស្ទុះចេញទៅតែម្តង នាងគ្មានកាំភ្លើងនាងធ្វើអីពួកគេកើត

« ជីមីន! ក្មួយកាន់ទូរស័ព្ទនេះទៅ! ពូទាក់ទងទៅប៉ូលីសសិន! » លោកកាងហុចទូរស័ព្ទដែលជាប់សារជនលាក់មុខនោះហើយ គាត់ក៏ចេញទៅដោយកាន់សោរឡានទៅជាមួយបាត់ទៅ។
...
« នេះ... » ជីមីនចេញពីផ្ទះមក ទូរស័ព្ទដែលគេកាន់ក៏លោតសារថ្មីមកដោយភ្ជាប់ជាមួយទីតាំងមួយ បំណងអោយគេទៅតាមការកំណត់មួយនេះ។

-ទីតាំងកំណត់

« ហឺយយ ហ្វាសុីលី! អូននៅឯណាទៅ? » ជីមីនឈប់ឡាននៅពីមុខផ្ទះចាស់មួយ ដែលមិនសមជាកន្លែងដែលមានមនុស្សរស់នៅទេ។

« កុំកើតអីអោយសោះណា » ជីមីនបន្លឺឡើងតិចៗមុននិងដលរចូលទៅក្នុងកន្លែងនោះ ដោយមិនមានភាពភ័យខ្លាចអីសោះ ពេលនេះមិនមែនគេមកត្រូវខ្លាចរឿងនិងទេ គេកំពុងតែខ្លាចពីសុវត្ថិភាពហ្វាសុីលីជាង!

ឌឹប , ព្រូស

រាងកាយរបស់ជីមីនត្រូវដួលទៅលើដីបន្ទាប់ពីត្រូវគេវាយប្រហារចំកញ្ចឹងក.ខាងក្រោយហើយនោះ។

« អូសគេចូលក្នុងទៅ! ហើយក៏ចងគេជាប់និងកៅអីផង! » ស្រីស្រស់និយាយឡើងតែពិននេះនាងក៏ដើរចេញទៅបំណងចេញទៅទទួលពីវត្តមានមនុស្សម្នាក់ទៀតដែលនាងបានហៅមកជាពិសេសនោះ។
______________________________________

« អឹស ខ្ញុំនៅទីណានិង? » ប្រមាណជា 15 នាទីក្រោយ រាងក្រាស់ក៏បើកភ្នែកឡើង ក្នុងបន្ទប់ងងឹតមួយដែលមានភ្លើងតូចមួយបញ្ចាំងចំផ្ទៃមុខសង្ហាររបស់គេ ដៃនិងជើងក៏ជាប់ចំណងរឹតបន្តឹងមិនអាចរើរួច។

« ហ្វាសុីលី? នេះអូនមានកើតអីឬអត់? » កាលបើភ្នែកគេមើលឃើញច្បាស់ហើយ វត្តមានមនុស្សដែលគេបានឃើញដំបូងគេគឺហ្វាសុីលីតែម្តង។

« បងឈឺខ្លាំងទេ? » រាងស្តើងសួរឡើងដោយទឹកភ្នែកជាប់ថ្ពាល់ មុននិងលូកដៃអង្អែលថ្ពាល់រាងក្រាស់តិចៗ ដោយទឹកមុខមិនសូវល្អ។

« បងមិនអីទេ អូនមានកើតអីធ្ងន់ធ្ងរឬអត់? »

« អូនអត់កើតអីទេព្រោះអូនជាអ្នកចាប់បងនិងឯង! ម៉េចក៏បងស្រួលបោកម្ល៉េះ? »

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now