ភាគ ១១.

1.2K 65 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ១១.

« អូ មកវិញហើយនៀកក កូនហ្វាគេងលក់ហើយឬ? មិនអីទេ យកនាងទៅខាងលើទៅ » រាងក្រាស់បីហ្វាសុីលីចូលមកក្នុងភូមិគ្រឹះភ្លាម លោកកាងក៏និយាយឡើងនៅមុខមិត្តភក្តិរបស់គាត់ ជីមីនគេធ្វើខ្លួនមិនត្រូវទេពេលដែលមានភ្នែកមនុស្សចាស់មើលមកច្រើនបែបនេះ។
...

« នាងឆ្កួតអើយយ មានដឹងថាខ្ញុំខ្មាស់គេប៉ុណ្ណាទេ? ដេកទ្រមក់ដល់ហើយបើមានភ្លើងឆេះផ្ទះវិញនាងស្លាប់មុនគេដោយសាររឿងដេកនិងតែម្តង! » ជីមីនដាក់រាងស្តើងនៅលើគ្រែហើយក៏ឆ្លៀតជេរស្តីអោយនាងថែមទៀត នេះគេមិនលើកលែងសូម្បីមនុស្សដែលគេងលក់!

« គេងមកប្តី អូនសុំទោស » ពាក្យសម្តីបន្លឺ សម្លេងដែលគេស្គាល់ច្បាស់នេះក៏ធ្វើអោយគេភ្ញាក់ស្ទើស្លាប់ស្ទើរស់ ភ័យស្លន់ដូចឃើញខ្មោចអញ្ចឹង។

« គ្រាន់ពិននិងក៏ខ្លាចដែរ! ទន់ជ្រាយបែបនេះមិនអោយគេហៅខ្ទើយទេឬ? » ហ្វាសុីលីងើបអង្គុយនិយាយជាមួយគេតែម្តង លើកនេះនាងភ្ញាក់មែនទែនហើយ!

« ទន់ជ្រាយតែចរិតទេ! អាក្រោមនេះពេលខឹងម្តងៗមិនមែនទន់ជ្រាយដូចនាងនិយាយទេ! »

[មិនដឹងគឺមិនដឹង មិនយល់គឺមិនយល់]

« សម្រេចថាលោកដេកឬអត់? ក្រែងស្អែកត្រូវងើបពីព្រលប់មិនអញ្ចឹង? ប្រុងអត់ដេកហើយស្អែកងើបអត់រួចទាំងកូនកំលោះកូនក្រមុំមែនទេ? ឆឹស » រាងស្តើងនិយាយតែពិននេះនាងក៏ឡើងគេងវិញបាត់ទៅ។

« ខិតអោយឆ្ងាយ! គ្រែធំបែបនេះហាមប៉ះខ្ញុំ! » ហ្វាសុីលីទាញខ្នើយអោបមកដាក់ឃាំងកណ្តាលពូកខ្នាតយក្សរបស់នាង ទុកអោយរាងក្រាស់គេងនៅម្ខាងទៀតទៅ នាងឈប់ចិត្តងាយជាមួយគេហើយ!

SKIP

-ថ្ងៃថ្មី

« ហៃយ៉ា ក្មួយជុង! នេះលោកប្រធានាធិបតីមិនមកទេហ៎? មកតែក្មួយទេឬ? » លោកកាងឈររាក់ទាក់ទៅកាន់កំលោះសង្ហារកូនកាត់ម្នាក់ដែលមាននាមជាកូនប្រធានាធិបតីប្រទេសអុីតាលីនោះ។

« លោកប៉ាគាត់មកក្រោយ គាត់ជាប់ប្រជុំ ខ្ញុំមកមុនព្រោះកូនប្រសាររបស់ពូនេះជាអតីតមិត្តរបស់ខ្ញុំកាលរៀនវិទ្យាល័យ! » ជុងហ្គុកនិយាយឡើងសោយស្នាមញញឹម គេស្គាល់ជីមីនហើយក៏ចាំជីមីនច្បាស់ណាស់ តែគេត្រូវទៅអុីតាលីបែកពីមិត្តសំណព្វរបស់គេជិត 10 ឆ្នាំហើយ។

« លោកពូ! ស្រីម្នាក់នោះជាអ្នកណា? ខ្ញុំឃើញស្និតស្នាលនិងហ្វាសុីលីជាងគេ! » ជុងហ្គុកសួរឡើងដោយចង្អុលទៅកាន់ស្រីស្រស់ម្នាក់ដែលមានមុខមាត់ស្អាតបាតហើយក៏ស្និតនិងកូនក្រមុំជាងអ្នកផ្សេងទៅទៀត!

« អូ ក្មួយប៊ែលហ៎? នាងជាកូនស្រីអ្នកជំនួយអង់គ្លេសល្បីម្នាក់ដែលមានម្តាយជាជនជាតិកូរ៉េ! នាងដើរផ្លូវដូចកូនហ្វាដែរ! គេម៉ាហ្វៀស្រីកាន់កាំភ្លើងប្រើអាវុធនិងឯង! »

" ហូ ម៉ាហ្វៀ? និយាយលេងសោះត្រូវដែរ " ជុងហ្គុកគិតក្នុងចិត្តដោយស្នាមញញឹមតិចៗចម្លែក។

« នាងឈ្មោះអី? សុំម្តងទៀតបានទេលោកពូ? » ជុងហ្គុកសួរឡើងជាថ្មីដោយមិនដកភ្នែកចេញពីរាងស្តើងសោះក៏ព្រោះតែគេដើរចូលមកមុននេះគេក៏ឈ្លោះជាមួយនាងបានពីរបីម៉ាត់ដែរ!

« ឈ្មោះពេញហ៎? គឺ ប៊ែលឡារី វីលសាន់! »

~~~~

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now