លក្ខណៈពេលដែលគីមហ៊ុនបានធ្វើដំណើរមកដល់កន្លែងដែលជីមីនស្នាក់នៅរួចហើយ នាងក៏ចូលទៅកាន់ខាងក្នុងផ្ទះដោយមានការគោះទ្វារជាមុនឲ្យត្រឹមត្រូវ
ពេលនោះស្រាប់តែម្ចាស់ផ្ទះចេញមកស្វាគមន៍យ៉ាងកក់ក្តៅព្រោះតែវត្តមានរបស់នាងធ្វើឲ្យម្ចាស់ផ្ទះគេដឹងច្បាស់ថាជាអ្នកណា
< សួរស្តីអ្នកស្រី គឺខ្ញុំមកនេះព្រោះចង់មកទទួលអ្នកប្រុសជីមីនត្រឡប់ទៅភូមិគ្រឹះវិញ គឺលោកប្រុសមិនអនុញ្ញាតឱ្យអ្នកប្រុសទៅដំណើរកម្សាន្តនោះទេ >
គីមហ៊ុនពោលទៅកាន់ម្ដាយរបស់យូណាទាំងបញ្ជាក់ពីឃ្លាមួយៗច្បាស់ៗ< ហេតុអីទៅ? ក្រែងលោកអនុញ្ញាតហើយមិនចឹង? បើចឹងជីមីនច្បាស់ជាខូចចិត្តស្លាប់ហើយ > ម្ដាយយូណាពោលទាំងកើនក្តីបារម្ភក្នុងចិត្ត សង្ឃឹមថាជីមីនបានទៅដំណើរកម្សាន្តនាពេលវិស្សមកាលនេះហើយតើ
< ខ្ញុំដឹងថាអ្នកប្រុសច្បាស់ជាខូចចិត្ត តែខ្ញុំមិនអាចប្រឆាំងនឹងបញ្ជារបស់លោកបានទេ យ៉ាងណាអ្នកស្រីជួយទៅតាមអ្នកប្រុសឲ្យខ្ញុំផង > គីមហ៊ុន
< មិនអីទេ នាងនៅចាំទីនេះហើយ > គាត់និយាយរួចក៏អញ្ជើញដើរសំដៅទៅកាន់បន្ទប់របស់កូនស្រីខ្លួនព្រោះតែមានវត្តមានជីមីននៅទីនោះកំពុងតែរៀបចំខោអាវ
ស្ដាយណាស់ជីមីនវិសតែនឹងបានទៅៗហើយមិនគួរណាលោកផាកកែប្រែចិត្តលឿនបែបនេះសោះ
តុ....តុ....
< យូណា ! ជីមីន ចុះមកខាងក្រោមមួយភ្លែតកូន > ម្ដាយយូណាគោះទ្វារហើយគាត់ក៏ស្រែកប្រាប់ពីខាងក្រៅទៅព្រោះគាត់ខ្ចិលចូលទៅ
បន្ទាប់មកគាត់ក៏ដើរចេញចុះទៅខាងក្រោមវិញបាត់*******
លុះពួកគេទាំងពីរបានចុះមកដល់ខាងក្រោមហើយជីមីនក៏ស្រាប់តែលាន់មាត់ឡើងពេលដែលបានឃើញវត្តមានគីមហ៊ុននៅចំពោះមុខខ្លួន។ ជីមីនគិតបន្តិចទាំងសម្លឹងមើលមុខគីមហ៊ុនទាំងចម្លែកចិត្ត
< អ្នកប្រុសចា៌ ! គឺខ្ញុំមកទទួលអ្នកប្រុសត្រឡប់ទៅកាន់ភូមិគ្រឹះវិញដោយមានបញ្ជាពីលោកប្រុស ខ្ញុំមិនហ៊ានជំទាស់បញ្ជារបស់គាត់ទេទាន > គីមហ៊ុនបកស្រាយប្រាប់ទៅកាន់អ្នកប្រុសរបស់ខ្លួនទាំងមិនហ៊ានងើបមុខឡើងមើលចំកែវភ្នែករបស់ជីមីននោះទេ
STAI LEGGENDO
🗡️ទាយាទសាតាន🗡️(ចប់)
Romanzi rosa / ChickLitត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ