+ New Day
< ប៉ាបានទៅមើលឃ្លាំងឡានដែលទេ ? ខ្ញុំខានទៅទីនោះយូរហើយ មិនដឹងថានៅទីនោះមានបញ្ហាអីឬអត់ទេ > ជុងហ្គុកពោលដោយមុខមាំភ្នែកសម្លឹងមើលទៅកាន់ឯកសារ ដើរមិនរួច1ខែមិនដឹងថាអ៉ីនហ៊ូរទៅមើលការងារខុសត្រូវទីនោះឬអត់ទេ ប្រហែលជាពេលនេះចលាចលស្លាប់ហើយ
< ធម្មតាតើ គ្មានអីគួរអោយបារម្ភទេ តែថាបើកូនអាចធ្វើការបានវិញហើយ ប៉ានឹងប៉ាក្មេកឯងសម្រេចចិត្តថានឹងត្រឡប់ទៅ New York វិញ ព្រោះប៉ាមិនចង់នៅទីនេះរំខានពួកឯងទេ > លោកចនទម្លាក់ការសែតចុះរួចក៏ងាកមកនិយាយធម្មតាជាមួយកូនវិញ គាត់ពិតជាមិនចង់នៅទីនេះនោះទេ ព្រោះតែមិនចង់រំខានកូនៗហើយក៏រស់នៅ New York សប្បាយជាងរស់នៅ Korean
< រំខានអីទៅ ? ខ្ញុំមិនដែលគិតបែបនេះទេ តែបើប៉ាសម្រេចចិត្តចឹងហើយខ្ញុំក៏មិនជំទើសនឹងប៉ាដែល ប៉ាធ្វើអីស្រួលប៉ាធ្វើនឹងទៅ > ជុងហ្គុកទុកឯកសារវិញហើយសម្លឹងមើលទៅប៉ាខ្លួនដែលអង្គុយលើសាឡុងក្នុង Office ខ្លួន
< ប៉ាទៅទីនោះព្រោះទីនោះក៏មានការងារធ្វើច្រើនដែលហើយរស់នៅទីនោះអ៊ូអរជាងនៅទីនេះ > លោកចន
< ខ្ញុំសម្រេចតាមប៉ាទេ ហើយប៉ាគិតថាទៅពេលណាចាំខ្ញុំនឹងជូនដំណើរបើទំនេរ > ជុងហ្គុក
< ថ្ងៃស្អែក ! ហើយមិនបាច់ជូនដំណើរប៉ានោះទេនៅ ធ្វើការងារកូនអោយរួចរាល់ទៅចុះ ចឹងប៉ាគិតថាទៅរៀបចំខោអាវសិនហើយ > លោកចនក្រោកឈរសម្រួលឥរិយាបថ
< សូមអញ្ជើញ > ជុងហ្គុកញញឹមហើយក៏ងើបមកជូនដំណើរលោកចន
**រំលង
+ សម្ព័ន្ធចន
លោកផាកដើរចូលទៅក្នុងសម្ព័ន្ធចនទាំងសម្លឹងមើលជុំវិញបរិវេណភូមិគ្រឹះព្រោះខ្លាចថានឹងមានរាងតូចជីមីនដែលជាកូនអង្គុយលេងខាងក្រៅតាមទម្លាប់តែដោយជំហានជើងចេះតែឈានៗរហូតធ្វើអោយលោកចូលទៅដល់ក្នុងភូមិគ្រឹះដោយមិនបានសម្លឹងមើលអោយគ្រប់ជ្រុងជ្រោយ
< ហារ៉ា ជីមីននៅដែលទេ > ចូលមកដល់ក្នុងផ្ទះភ្លាមដោយមិនឃើញកូននៅទីនោះលោកផាកក៏ស្រែកសួរទៅអ្នកបម្រើ
YOU ARE READING
🗡️ទាយាទសាតាន🗡️(ចប់)
ChickLitត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ