Episode 5

2K 123 0
                                    


< គឺ...គឺបងប្រុស...គឺ?? > ជីមីនឆ្លើយមិនត្រូវទេព្រោះជុងហ្គុកមកជិតពេកហើយ

< គឺ ?? > ជុងហ្គុក

< អើ...ក្មេងៗ ! ប៉ានឹងលោកពូមានការត្រូវនិយាយគ្នាបន្តិចចឹងកូនទាំងពីរនិយាយគ្នាតាមសម្រួលចុះ ប៉ាមិនរំខានទេ តោះផាក > ភ្លាមៗលោកចនដោយឃើញសកម្មភាពពួកគេទាំងដូចជាមិនល្អគាត់ក៏មាន ប្រសាសន៍ឡើង

< ប៉ាតែជីមីនត្រូវ ?? > ជីមីន

< ឲ្យបងជូនកូនទៅបានតើ ប៉ាមានការរវល់ ជុងហ្គុកគឺអ្នកប្រុសអាចជូនប្អូនទៅទិញសម្ភារៈប្រើប្រាស់ជំនួសពូបានទេ? > លោកផាកកាត់សម្ដីជីមីនហើយងាកមកនិយាយជាមួយជុងហ្គុកវិញ

< បាន ! គ្មានបញ្ហានោះទេលោកពូ មីន !! អូនចង់បានអី? ទៅជាមួយបង > ជុងហ្គុក

បន្ទាប់មកលោកផាកនឹងលោកចនក៏នាំគ្នាដើរចេញពីបន្ទប់ទទួលភ្ញៀវសម្ដៅទៅបន្ទប់ខាងលើដើម្បី ពិភាក្សាគ្នាហើយណាមួយចង់ទុកពេលឲ្យក្មេងៗនិយាយគ្នាផង

ឬកពារជីមីនធ្វើឲ្យលោកផាកទាស់ចិត្តជាខ្លាំងព្រោះមុននឹងមកទីនេះលោកក៏បានប្រាប់រួចហើយថាធ្វើចរិកឬកពារឲ្យស្របតាមទាយាទចន តែមើលគេធ្វើចុះនេះសំណាងហើយដែលជុងហ្គុកមិនឆោឡោនោះ

< បែកគ្នាយូរហើយ បងស្មានតែជីមីនធំពេញរូបពេញរាងដូចគេហើយតើ តែអូននៅតែតូចល្អិតដូចដើម > ជុងហ្គុក

< បងប្រុសចង់បានន័យថាជីមីនមិនធំត្រូវទេ? > ជីមីន

< គឺបែបនេះ ! បងចង់ឲ្យអូនសម្របសម្រួលជាមួយបង យល់ទេ ! ចរិកអូនបងមិនដឹងថាវាពីកំណើតឬយ៉ាងណាទេ តែពេលអូនរៀបការចូលគ្រួសារនេះហើយអូនត្រូវតែសម្របតាមបងព្រោះបងជាប្ដី > ជុងហ្គុកពោលឡើងទាំងទឹកមុខតហរជាក់ដូចទឹកមើលកាន់តែយូរកាន់តែយល់ថាប្រុសម្នាក់នេះឃោឃៅប៉ុណ្ណាធ្វើឲ្យជីមីនព្រឺសម្បុរខ្ញាកៗ

< បងពិតជាចង់រៀបការជាមួយខ្ញុំមែនឬ? ជាបងប្អូននឹងគ្នាបែបនេះឬ ? ហើយខ្ញុំក៏ជាមនុស្សប្រុសបងគិតថាចង់រួមរស់ជាមួយពិតមែន ? > ជីមីនងើបមុខសម្លឹងមើលចំកែវភ្នែកមុតស្រួចទាំងមិនញញើតអ្វីបន្តិច រងចាំចម្លើយចេញពីមាត់របស់គេ

🗡️ទាយាទសាតាន🗡️(ចប់)Where stories live. Discover now