Episode 21

1.7K 118 2
                                    


        នៅប្រហែលជាម៉ោង2រសៀលបន្ទាប់ពីបានបង្ហាត់ជុងហ្គុកអោយរៀនដើរខ្លះៗដើម្បីអោយឆាប់បានមកជាធម្មតាវិញហើយ,ជីមីនក៏បានទទួលមកពីខាងសាលាដែលបានខលមកដើម្បីអោយរាងតូចទៅមើលឈ្មោះប្រឡង

ជីមីនរុញរាចិត្តបន្ទាប់ពីបានទទួលដំណឹងនេះរួចមក,ចិត្តមួយចង់ទៅមើលឈ្មោះថាខ្លួនជាប់ឬក៏ធ្លាក់បើទោះបីជាយ៉ាងណាសុំអោយបានឃើញផ្ទាល់ភ្នែកតែបញ្ហានៅត្រង់ថាតើជុងហ្គុកអនុញ្ញាតអោយទៅឬក៏អត់?ក៏ដឹងហើយថាចរិករបស់ជុងហ្គុកអីឡូវខុសឆ្ងាយជាងពីមុនបាត់ខ្លួនបន្តិចមិនបាន

< ជុងហ្គុកអូនមានរឿងចង់សុំបង > ជីមីនរុញរទេះរបស់ជុងហ្គុកមកកាន់បន្ទប់ទទួលភ្ញៀវរួចហើយក៏ដាច់ចិត្តហាមាត់សុំរាងក្រាស់ទោះជាអារម្មណ៍ក្នុងចិត្តដឹងថាគេមិនអនុញ្ញាតឱ្យទៅក៏ដោយ

< អូនមានរឿងអី ? និយាយមក> ជុងហ្គុកតប

< គឺអំបាញ់មិញនេះខាងសាលាបានទូរស័ព្ទមកអូនថាអោយអូនត្រូវទៅមើលឈ្មោះប្រឡង ដូច្នេះហើយទើបអូនចង់សុំបងជាមុនព្រោះខ្លាចថាបងមិនអនុញ្ញាត > ជីមីនពោលទាំងខ្លាចៗទៅកាន់ជុងហ្គុកទាំងអារម្មណ៍ភ័យហើយខ្លាចថាគេស្រែកដាក់

< អត់ទេ បងមិនអោយទៅ !! អូនចង់ទុកបងចោលហើយអូនដើរហើរចេញក្រៅនោះមែនទេ? បងមិនព្រម! មិនព្រមជាដាច់ខាត " ជុងហ្គុកមានអារម្មណ៍ថាចាប់ផ្ដើមមួម៉ៅហើយស្រែកជំទើសដាច់អហង្ការយកគ្នាតែម្តង ចិត្តគំនិតរបស់គេមិនគិតដូចជារាងតូចនោះទេ ខួរក្បាលគិតតែរឿងម្យ៉ាងប៉ុណ្ណោះនោះគឺរាងតូចចង់ទុកខ្លួនចោល

< អត់ទេស្ដាប់អូនសិន ! អូនមិនបានទុកបងចោលនោះទេ គឺអូនគ្រាន់តែចង់ដឹងថាតើអូនជាប់ឬក៏ធ្លាក់អោយច្បាស់ដោយខ្លួនឯងតែប៉ុណ្ណោះ អូនគ្មានគំនិតទុកបងចោលដូចបងគិតទេ > ជីមីនរហ័សសម្របសម្រួលចិត្តរបស់គេឡើងវិញព្រោះខ្លាចថាបន្តិចទៀតភ្លើងក្នុងចិត្តរបស់ជុងហ្គុកនឹងកាន់តែឆេះ

< អូនកុំគិតនោះថាសម្ដីរបស់អូនអាចធ្វើអោយបងស្ងប់ចិត្តបាននោះ ! បងដឹងហើយថាអូនធុញបងអូនធុញនឹងមើលថែមនុស្សពិការដូចជាបង បើកាលនោះបងស្លាប់បាត់ទៅក៏វាល្អ ប្រសើរជាងរស់នៅអំពុលទុក្ខគេដល់ថ្នាក់នេះ > ជុងហ្គុកស្រែកយកៗស្ដីអោយជីមីនទាំងកំរោលចូលគេប្រៀបដូចជាមនុស្សពីរផ្សេងគ្នាយ៉ាងចឹងពេលនេះគេគ្រប់គ្រងខ្លួនឯងមិនបានទេសតិរបស់គេគិតតែរឿងវិជ្ជមានតែប៉ុណ្ណោះ

🗡️ទាយាទសាតាន🗡️(ចប់)Where stories live. Discover now