Episode 14

1.4K 117 5
                                    

< ទេ....!!! >

ព្រាវ....

ឡានរបស់ជុងហ្គុកដែលបើកបរដោយល្បឿនយឺតបំផុតក៏ត្រូវបានឡានដឹកទំនិញរេចង្កូតមកបុកចំពីមុខឡានមួយទំហឹងដោយអ្នកបើកខាងរថយន្ដធំជាន់ហ្វ្រាំងមិនទាន់ក៏ធ្វើអោយក្រឡាប់នឹងសង្កត់ទៅលើឡានរបស់ជុងហ្គុកពេញទំហឹង

មេឃក៏មានភ្លៀងកាន់តែខ្លាំងបូករួមនឹងសម្លេងរន្ទះផូងផាំងលាន់ឮពេញផ្ទៃមេឃដែលគ្របដណ្ដប់ដោយពពកខ្លាំងបាំងបិទ

< ជី...ជីមីន ! បង...បងសូមទោស...បងស្រឡាញ់..ហ៊ឹក..!..បងស្រឡាញ់...??  > ជុងហ្គុកព្យាយាមពោលទាំងញ័រមាត់នឹងមានឈាមស្រស់ហូរចេញមកពីមាត់នឹងក្បាលហើយក៏បានស្នាមរបួសជាច្រើនស្ថិតនៅលើផ្ទៃមុខធ្វើអោយប្រឡាក់ជោគជាំលើសាច់អាវដែលមានពណ៌សនៅខាងក្នុង

ដង្ហើមចុងក្រោយប្រឹងត្រដរខ្យល់នឹងស្រែកហៅឈ្មោះមនុស្សខ្លួនស្រឡាញ់ទាំងដង្ហើមដកមិនចង់ដល់គ្នារាងកាយចាប់ផ្ដើមលែងដំណើរការត្របកភ្នែកក៏ចាប់ផ្ដើមទន់ម្តងបន្តិចៗដោយភាពនឿយហត់ក្រោមដំណក់ទឹកភ្លៀង...និយាយចប់ដង្ហើមក៏ចប់ដកត្រឹមតែរយៈពេលខ្លីទាំងកែវភ្នែកទឹកគូរបិទមិនជិតនឹងមានទឹកភ្នែកស្រក់ចុះមួយដំណក់ៗ

+ សម្ព័ន្ធចន

អ្នកដែលស្ថិតនៅក្នុងផ្ទះដោយចាំអ្នកជាស្វាមីចាំបាត់ៗហើយពេលនេះមេឃក៏រាងស្ងាត់ទៅវិញហើយដែរតែនៅមិនឃើញស្វាមីត្រឡប់មកវិញតាមពេលកំណត់ទៀត,ក៏ធ្វើអោយនាយតូចកើតក្ដីខ្វល់ខ្វាយជាខ្លាំង

ទ្រឺង....!!

សម្លេងទូរស័ព្ទរបស់ជីមីនពន្លឺឡើងស្របពេលម្ចាស់របស់វាដើរចុះដើរឡើងនៅខាងមុខទ្វារ។ ជីមីនមិនបាននឹងមើលេខនោះទេនាយចុចទទួលយកមកនិយាយទាំងមិនចាប់អារម្មណ៍

< សួរស្តីខ្ញុំ ជីមីន ចនវ៉ារី និយាយ > ជីមីន

[ សួរស្តីលោកចន គឺថាខ្ញុំខលចេញពីខាងប៉ូលិស ពេលនេះលោកចនកំពុងតែជួបគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំ### សូមលោកប្រញាប់មកជាបន្តបន្ទាប់ ] គ្រាន់តែតែលោកប៉ូលិសនិយាយចប់ភ្លាមជីមីនអស់លំនឹងទន់ជង្គង់ចុះព្រមទាំងទឹកភ្នែកហូរមកកាត់ថ្ពាល់ដូចជាទឹកភ្លៀង

🗡️ទាយាទសាតាន🗡️(ចប់)Dove le storie prendono vita. Scoprilo ora