រយៈពេល15ថ្ងៃកន្លងផុតដែលជុងហ្គុកបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដើម្បីតាមដានពីអាការៈបន្ថែមបន្តិចបន្តួចខ្លាចថាវានឹងធ្វើទុកឡើងមកម្តងទៀត។ រយៈពេល15ថ្ងៃមកនេះជុងហ្គុកបន្ទាប់ពីដឹងថាជើងទាំងសងខាងរបស់ខ្លួនកម្រើកមិនបានដូចមុនជុងហ្គុកតែងតែខឹងមួម៉ៅនឹងស្ដីបន្ទោសខ្លួនឯងហើយជួនកាលស្ដីអោយភរិយាខុសរឿងថែមទៀតតែជីមីនវិញទោះបីជាប្ដីស្ដីអោយយ៉ាងណាក៏រាងតូចនៅតែទ្រាំទ្របានដោយមានពេលខ្លះសង្ងំយំម្នាក់ឯងតូចចិត្តអាណិតប្ដីក៏មាន
ជុងហ្គុកត្រូវបានលោកគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញព្រោះគ្មានអីគួរឲ្យបារម្ភទៀតនោះទេគឺគ្រាន់តែត្រូវអង្គុយលើរទេះរុញរយៈពេលខ្លីប៉ុណ្ណោះ
< អ៊ុំស្រីហារ៉ា !! ជួយរៀបចំអាហារពេលថ្ងៃសម្រាប់ជុងហ្គុកអោយខ្ញុំបន្តិចផងណាអ៊ុំហើយចាំយកទៅអោយខ្ញុំនៅក្នុងបន្ទប់ > ជីមីនដើរចេញពីបន្ទប់សម្ដៅមករកអ៊ុំហារ៉ារួចក៏ប្រាប់ពីអ្វីដែលគេត្រូវការទៅកាន់គាត់
*Note
ជីមីននឹងជុងហ្គុកត្រូវផ្លាស់មកនៅបន្ទប់ខាងក្រោមមួយរយៈដោយសារតែជុងហ្គុកពិបាកឡើងជណ្ដើរទើបលោកចនសម្រេចចិត្តអោយនៅបន្ទប់ក្រោមសិនចាំពេលជុងហ្គុកដើរបានធម្មតានឹងបានផ្លាស់ទៅបន្ទប់ចាស់វិញ< អ្នកប្រុសត្រូវការអ្វីបន្ថែមទៀតទេទាន > ហារ៉ា
< អត់ទេអ៊ុំ ហើយចុះលោកប៉ាគាត់ទៅណាហើយ > ជីមីន
< លោកម្ចាស់អញ្ជើញទៅក្រុមហ៊ុនតាំងពីព្រឹកមកម្ល៉េះទាន > ហារ៉ា
< បាទ ចឹងខ្ញុំទៅមើលជុងហ្គុកសិន ហើយកុំភ្លេចរៀបចំអោយខ្ញុំផង > ជីមីន
< ចា៌អ្នកប្រុស > ហារ៉ា
បន្ទាប់ពីជីមីនចេញផុតអ៊ុំហារ៉ាក៏ត្រឡប់ទៅធ្វើតួនាទីគាត់ដូចគ្នាមុននឹងយកទៅអោយអ្នកប្រុសជីមីនតាមបញ្ជាបើមិនចឹងទេតោកំណាចជុងហ្គុកច្បាស់ជារករឿងមិនខាន
អ្នកបម្រើក្នុងផ្ទះសុទ្ធតែដឹងថាជុងហ្គុកប្លែកនឹងកាចខុសធម្មតាបន្ទាប់ពីចេញពីមន្ទីរពេទ្យវិញ
YOU ARE READING
🗡️ទាយាទសាតាន🗡️(ចប់)
ChickLitត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ