+ ក្រុមហ៊ុន
រាងតូចជីមីនបោះជំហានដើរចូលក្នុងក្រុមហ៊ុនជាលើកដំបូងធ្វើអោយបុគ្គលិកនាំគ្នាចោលភ្នែកមើលមកកាន់គេគ្រប់គ្នា...ទាំងស្អាតទាំងទន់ភ្លន់ដែលជាទីចាប់អារម្មណ៍មនុស្សរាល់គ្នា..ជីមីនដកដង្ហើមចូលក្នុងពោះរួចក៏បញ្ចេញមកវិញពេញទំហឹង លក្ខណៈពេលដែលឈានជើងចូលទៅក្នុងដែលមានកូនចៅម្នាក់តាមគ្រប់ជំហាន
< ជូនខ្ញុំត្រឹមនឹងហើយ ត្រឡប់ទៅក្នុងឡានមុនចុះ > ជីមីនបញ្ជាទៅកាន់កូនចៅដែលដើរតាមក្រោយដោយមិនចង់អោយទើសទែងនាយតូចបញ្ជាអោយចេញទៅខាងក្រៅមុនបន្ទាប់មកជីមីនក៏ដើរចូលទៅក្នុងធ្វើដូចស្គាល់ទីនេះច្បាស់យ៉ាងចឹង
< សួរស្តីតើលោកចនវ៉ារីនៅដែលទេ? > ជីមីនដើរមកដល់ក៏សួរទៅកាន់បុគ្គលិកស្រីដែលប្រចាំការនៅទីនោះ
< មានណាត់ដែលទេលោក ? ព្រោះពេលនេះលោកប្រធានកំពុងតែជាប់ប្រជុំ >
< គ្មានការណាត់ទេ តែជាភរិយា > ជីមីនពោលប្រយោគនេះមួយម៉ាត់នាំអោយបុគ្គលិកស្រីប្រញាប់ឱនគោរព
< សូមទោសផងអ្នកប្រុសគឺខ្ញុំមិនបានដឹងថាជាភរិយារបស់លោកចន ដូច្នេះចាំខ្ញុំជូនអ្នកប្រុសទៅកាន់ Officeរបស់គាត់ > បុគ្គលិកស្រី
< ក៏បាន >
@OFFICE JUNGKOOK
< អ្នកប្រុសសូមរងចាំសិនបាទ ព្រោះBossកំពុងតែជាប់ប្រជុំសំខាន់ចូលទៅពេលនេះមិនបាននោះទេទាន សូមទោសផង >
អ៉ីនហ៊ូរក្រឡេកឃើញថាចៅហ្វាយតូចកំពុងតែដើរសម្ដៅមករកបន្ទប់ប្រជុំយ៉ាងលឿនក្នុងនាមនាយជាកូនចៅត្រូវធ្វើតាមបញ្ជាBoss សម្រេចចិត្តរត់ទៅឃាត់ដំណើរជីមីន
< ពេលណារួចរាល់? > ជីមីន
< 1ម៉ោងទៀតបាទ ចឹងអ្នកប្រុសអញ្ជើញទៅរងចាំក្នុងOfficeផ្ទាល់ខ្លួនរបស់Bossសិនទៅទានទម្រាំតែគាត់ចេញមកគឺយូរណាស់ > អ៉ីនហ៊ូរ
< ក៏បាន > ដោយមិនចង់និយាយច្រើនរាងតូចក៏ដើរចេញទៅជាមួយអ៉ីនហ៊ូរសម្ដៅទៅ office ផ្ទាល់របស់ជុងហ្គុករងចាំដល់គេចេញមក
YOU ARE READING
🗡️ទាយាទសាតាន🗡️(ចប់)
ChickLitត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ