< ជុងហ្គុក ! ជីមីន ! > លោកផាក< មានរឿងអី? ជីមីនហេតុអ្វីក៏ក្មួយយំ? > លោកចន
លោកផាកនឹងលោកចនដែលបានចេញមកពីបន្ទប់ធ្វើការក្រោយពីពិភាក្សាជាមួយគ្នារួចហើយ។ លោកទាំងពីរអញ្ជើញចុះមកដល់កាំជណ្តើរក៏បានឃើញនៅសកម្មភាពដែលជុងហ្គុកចាប់ទាញស្មារបស់ជីមីនហើយមើលទៅជីមីនដូចជាភ័យណាស់ ទើបលោកទាំងពីរប្រញាប់ចូលសួរ
តែលោកទាំងពីរមិនហ៊ានសម្លឹងមើលទឹកមុខសាតានកំណាចម្នាក់នោះទេ,ហើយគាត់ក៏យល់ច្បាស់ថាជីមីនយំដោយសារតែអ្វី
< គ្មានរឿងអីទេ ! ខ្ញុំគ្រាន់តែចង់និយាយគ្នាជាមួយនឹងជីមីនបន្តិចបន្តួចតែចៃដន្យមានស្អីមិនដឹងចូលភ្នែករបស់ជីមីនទើបខ្ញុំជួយមើលឲ្យគេ ពិតមែនទេជីមីន !!! > ជុងហ្គុក
នាយជុងហ្គុកពោលពាក្យមិនពិតប្រាប់ទៅកាន់លោកទាំងពីរដែលឈរស្ដាប់ការបកស្រាយរបស់នាយហើយថែមទាំងសង្កត់ន័យត្រង់ឈ្មោះជីមីនច្បាស់ៗទៀតដែលន័យខាងផ្លូវក្នុងចិត្តមានចេតនាគម្រាមដល់រាងតូចជីមីន
< មែ-មែនហើយប៉ា ! លោកអ៊ុំ រឿងពិតជាបែបនេះមែន តែ-តែជីមីនលែងអីហើយ > ជីមីនឆ្លើយទាំងរដាក់រដុបព្រោះញញើតនឹងក្រសែរភ្នែកឃោឃៅដែលមើលមកខ្លួន
< មិនអីទេពិតមែនទេ? កុំកុហក់ប៉ាណាជីមីន ! > លោកផាក
< ជីមីនមិនបានកុហក់ប៉ាទេ > ជីមីនញញឹមស្ងួត
< ជុងហ្គុក ! ជីមីន គឺចេះទេណា គឺអ៊ុំនឹងប៉ាក្មួយនិយាយគ្នារួចហើយថាចាប់ពីថ្ងៃនេះក្មួយត្រូវមករស់នៅទីនេះដើម្បីរៀនយល់ពីគ្នាឲ្យបានច្រើន ហើយអ៊ុំនឹងសម្រេចចិត្តថាទៅរស់នៅដេហ្គូវិញម្តង ហើយវិមានធំនេះទុកឲ្យអ្នកប្រុសជាអ្នកកាន់កាប់ ជុងហ្គុក !
សង្ឃឹមថាក្មួយមិនយល់ទាស់ > លោកចន< តែលោកអ៊ុំ ?? > ជីមីនប្រុងកាត់បដិសេធសម្ដីលោកចនទៅហើយតែជុងហ្គុកចូលលូកមាត់
< ខ្ញុំថាបែបនេះក៏ល្អ ! ឲ្យពួកយើងកាន់តែយល់ពីគ្នា ត្រូវទេ > ជុងហ្គុក
< សម្របខ្លួនឲ្យហើយក៏មិនអីដែលមីននីហា៌ ! ប៉ា
ចាស់ហើយ ប៉ាហត់នឹងមើលថែកូនទៀតណាស់ ប៉ាសុំប្រគល់តួនាទីនេះឲ្យអ្នកប្រុសជុងហ្គុកវិញម្តង
ជុងហ្គុក សង្ឃឹមថាអ្នកប្រុសនឹងមើលថែមីននីអោយបានល្អ > លោកផាក
ŞİMDİ OKUDUĞUN
🗡️ទាយាទសាតាន🗡️(ចប់)
Genç Kız Edebiyatıត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ