Episode 26

1.9K 130 4
                                    

អ៊ួក...!!!

< អឹក ហឹក ! ខ្ញុំ-ខ្ញុំកើតអី? ខ្ញុំកើតអីទៅ ហឹកៗ > ជីមីនក្ដោបមុខយំទាំងដៃនៅឱបចានបង្គន់ជាប់នៅឡើយ អារម្មណ៍ធីងធោងក៏ចាប់ផ្តើមធ្វើទុកម្តងទៀត

អ៊ួក....ៗៗ

សំឡេងក្អួតចង្អោររបស់ជីមីនវាបានបង្កអោយមានការព្រួយបារម្ភពីសំណាក់បុរសជាស្វាមីជាខ្លាំង។ ជុងហ្គុកស្ទុះក្រោករត់ទៅរករាងតូចទាំងភ័យព្រួយ

< ជីមីនអូនកើតអី? មិនអីទេហ្អេស កុំយំ > ជុងហ្គុកលុតជង្គង់អង្អែលខ្នងរាងតូចតិចៗ

< អូនមិនដឹង ! មិនដឹងទេ ហឹក..អូនវឹលមុខណាស់ វឹលអស់ហើយហឹកៗ ជុងហ្គុកជួយអូនផង > ជីមីនស្រវាចូលក្នុងរង្វង់ដៃស្វាមីទាំងយំសស្រាក់

< អូនប្រហែលជាញ៉ាំអ្វីខុសទេដឹង? បានហើយកុំយំឈប់យំបានហើយស្ដាប់បង តោះលុបមុខចេញនឹងបានទៅគេងវិញយប់ហើយ > ជុងហ្គុកលើករាងតូចឡើងរួចបើកទឹកយកមកលុបលាងមុខអោយរាងតូចបន្ទាប់មកក៏គ្រាហ៍ទៅកន្លែងគេងវិញ

< អង្គុយទៅ ចាំបងយកបំពង់ហឺតមកអោយ > ជុងហ្គុក

< នេះ ! ហឺតវាបន្តិចទៅក្រែងបានធូរខ្លះ > ជុងហ្គុកហុចបំពង់ហឺតទៅអោយជីមីនដែលអង្គុយលើពូកធ្វើមុខស្អុយ

< មិនហឺតទេ ចង់គេង > ជីមីនក្រវីក្បាលរួចក៏ប្រាស់ខ្លួនគេងទាំងអារម្មណ៍មិនស្ងប់ខ្យល់ក្នុងពោះចេះតែបុកមកលើមិនឈប់ក្បាលវឹលដូចជាចាប់បង្វឹលយ៉ាងចឹង

ជុងហ្គុកឡើងទៅលើគ្រែឱនមើលប្រពន្ធដែលបិទភ្នែកគេងទាំងលំបាករួចហើយក៏ទាញយកបំពង់ហឺតមកដាក់ជិតច្រមុះរបស់ជីមីនដើម្បីអោយបានធូរ

< ព្រឹកនេះប្រហែលជាទៅដើរលេងនៅសមុទ្រមិនបាននោះទេបើអូនមិនស្រួលខ្លួនបែបនេះ...គេងទៅចាំពេលអូនស្រួលបួលវិញហើយចាំបងជូនអូនទៅក៏បានមិនទាន់ហួសពេលនោះទេ > ជុងហ្គុកអង្អែលស្មារបស់ជីមីនដោយការថ្នាក់ថ្នមជាទីបំផុត អារម្មណ៍ក៏ចេះតែភ័យនឹងបារម្ភពីប្រពន្ធដោយរកមូលហេតុមិនឃើញថាតើវាបណ្ដាលមកពីអ្វី?

ជីមីនងក់ក្បាលរួចក៏សង្ងំបិទភ្នែកគេងមួយសារទៀត

+ Morning

🗡️ទាយាទសាតាន🗡️(ចប់)Where stories live. Discover now