Episode 17

1.5K 106 2
                                    

<បាទចឹងសុំមកតាមខ្ញុំ > លោកគ្រូពេទ្យក៏នាំលោកចនចូលក្នុងបន្ទប់ប្ដូរសម្លៀកបំពាក់

លក្ខណៈពេលដែលរៀបចំស្លៀកពាក់អាវការពារដែលខាងមន្ទើរពេទ្យរៀបចំអោយរួចរាល់លោកចននឹងលោកគ្រូពេទ្យក៏បានចូលទៅកាន់បន្ទប់ដែលមានអ្នកជំងឺមិនស្គាល់មុខកំពុងតែសម្រាកព្យាបាល

ក្នុងចិត្តចនអន្ទះសាចង់ដឹងជាខ្លាំងថាតើអ្នកជំងឺម្នាក់នោះពិតជាកូនប្រុសគាត់ពិតមែនឬក៏អត់?

< អ្នកជំងឺត្រូវបានបាត់បង់ស្មារតីអស់រយៈពេលជាច្រើនថ្ងៃហើយបើសិនជាគេជាកូនប្រុសលោកមែនខ្ញុំសុំជួយត្រេកអរដែរគេមិនទាន់បាត់បង់ជីវិត > លោកគ្រូពេទ្យដើរមកជិតគ្រែរបស់អ្នកជំងឺដែលដេកស្ដូកស្ដឹងមិនដឹងអ្វីនៅលើគ្រែដៃជើងស្លេកស្លាំងនឹងស្គមស្គាំងដូចគ្មានជីវៈជាតិ

អ្នកជំងឺត្រូវបានបំពាក់ដោយបំពង់អុកស៉ីសែនតាមមាត់ចំណែកឯក្បាលត្រូវរុំដោយក្រណាត់សរីឯដៃជើងវិញគឺដូចគ្នា។ស្ថានភាពបែបនេះវាពិតជាពិបាកទទួលយកខ្លាំងណាស់មើលសភាពគេពេលនេះទៅលើដងខ្លួនបំពាក់ដោយខ្សែអីមិនដឹងជាច្រើនកន្លែងរញេរញៃឃើញហើយស្លុតចិត្ត

< ជុងហ្គូកកូនប៉ា !! កូនប៉ាកូនមិនទាន់ស្លាប់ទេអរគុណព្រះដែលមិនចិត្តដាច់ដាក់កូនខ្ញុំ > គ្រាន់តែឃើញពីរូបរាងរបស់អ្នកជំងឺភ្លាមលោកចនដឹងបាត់ទៅហើយថានោះជាកូនប្រុសរបស់គាត់

លោកចនស្ទុះចូលទៅឱបកូនប្រុសដែលគេងលើគ្រែបំពាក់ដោយខ្សែស្ទង់ជីបចរនឹងអុកស៉ីសែនជាច្រើនមិនថាច្រមុះមាត់គឹសុទ្ធតែមានអុកស៉ីសែន

អរគុណព្រះដែលមិនអោយកូនខ្ញុំកើតអីអរគុណដែលមិនចិត្តដាច់ដាក់កូនប្រុសខ្ញុំ,អ្នកជាឪពុកដោយរំជួលខ្លាំងពេកលោកក៏បង្ហូរទឹកភ្នែកស្រក់លើថ្ពាលើរបស់កូនប្រុសដែលសន្លប់ស្ដូកនៅលើគ្រែ

< ជុងហ្គុកឆាប់ក្រោកមកណាកូនដឹងថាថាមានអ្នករងចាំកូនច្រើនណាស់ ឮទេឆាប់ជាណាកូនណាជុងហ្គុករបស់ប៉ារឹងមាំណាស់កូនមិនត្រូវគេងបែបនេះទេប្រញាប់ក្រោកមកឮទេ > លោកចនឱនថើបថ្ងាល់កូនទាំងទឹកភ្នែករួចក៏លើកដៃចង្អែលក្បាលកូនថ្នមៗ

🗡️ទាយាទសាតាន🗡️(ចប់)Where stories live. Discover now