Episode 10

2.1K 131 3
                                    

( ធ្វើបានល្អណាស់ជីមីន ឯងធ្វើបានល្អខ្លាំងណាស់ ឯងត្រូវធ្វើអោយគេចិត្តទន់លើឯង យកឈ្នះចិត្តគេទៅ កុំចុះចាញ់នឹងគេអី មិនអាចអោយគេមកគ្រប់
គ្រងឯងបាននោះទេ ទោះខ្ញុំមិនបាននៅក្បែរឯងរហូតក៏ដោយ តែចុងក្រោយខ្ញុំសូមជូនពរដល់ឯង រស់នៅជាមួយគ្នាដោយសុភមង្គល គេឃោឃៅពិតមែន តែគេនឹងចុះចាញ់ឯង ស្ដាប់អោយច្បាស់ )

ស្រមោលខ្មៅញញឹមមានជំនឿចិត្តទៅលើជីមីន រួចហើយស្រមោលនោះក៏ចាប់ផ្តើមរលាយបាត់បន្តិចម្តងៗ...ចំណែកជីមីនវិញខ្លួនប្រាណត្រូវគេគ្រប់គ្រងតែត្រចៀកនឹងកែវភ្នែកទាំងពីរគឺស្ដាប់ឮនឹងមើលឃើញច្បាស់ៗរូបរាងមុខមាត់មនុស្សស្រមោលខ្មៅដូចជាខ្លួនបេះបិទ

< ឈប់សិន !!! > ជីមីនស្រែកឃាត់ស្រមោលមួយនោះតែធ្វើអោយជុងហ្គុកបញ្ឈប់សកម្មភាព

< អូនមានរឿងអី? > ជុងហ្គុកឱនមុខទៅជិតជីមីនហើយពោលឡើង

< គឺ..គឺអូន..? អូននៅមិនទាន់ត្រៀមខ្លួននៅឡើយទេ
អូនមានអារម្មណ៍ថាអូនចាប់ផ្តើមភ័យហើយ > ជីមីន

< ហ្អឺស...!! ភ័យ? បានមិនអីទេឡើងទៅគេងទៅ បងមិនធ្វើអីអូនទេ លើកអាវវិញទៅ > ជុងហ្គុកខិតចេញពីរាងតូចហើយក៏ងាកក្រោយដើរសម្ដៅទៅលើពូកមុនរាងតូច

< បងគេងមែនទេ? គឺជីមីនចង់មានន័យថាបងមិននៅបង្ហើយការងាររបស់បងទេឬ? > ជីមីនក៏ដើរទៅអង្គុយលើពូក

< អត់ទេ ! ថ្ងៃស្អែកបងជូនអូនទៅសាលារួចបងធ្វើដំណើរទៅឃ្លាំងលក់ឡានប្រហែលជាមិនបានទៅទទួលអូនពីសាលាទេហើយក៏ចូលវិមានវិញរៀងយប់បន្តិចដែរ > ជុងហ្គុក

< អូនអាចជិះតាក់ស៊ីមកវិញបានកុំបារម្ភអី Good night ជុប > រាងតូចឱនថើបថ្ពាល់ជុងហ្គុកបន្តិចមុននឹងដាក់ខ្លួនគេងហើយទាញភួយមកដណ្ដប់

< ជីមីន ស្រឡាញ់បងទេ ? > ជុងហ្គុកលូកដៃឱបចង្កេះជីមីនហើយខិតចូលប្រលោះកញ្ចឹងករាងតូច

< ជីមីននៅមិនទាន់ច្បាស់ទេ ហើយចុះបងប្រុសវិញនោះស្រឡាញ់ជីមីនដែលទេ? ប្រហែលជាអត់ហើយមើលទៅ តែមិនអីទេ > ជីមីន

< អ្នកណាថា ! បងស្រឡាញ់ជីមីន ទើបបងរៀបការជាមួយជីមីន > ជុងហ្គុកថើបកញ្ចឹងករាងតូចពីក្រោយទាំងញញឹមតបហើយទាញរាងតូចមកគេងទល់មុខ

🗡️ទាយាទសាតាន🗡️(ចប់)Where stories live. Discover now