< អ្នក-អ្នកប្រុស ??? > !!!
អ៊ុំហារ៉ាគាំងលែងកម្រើកពេលឃើញជុងហ្គុកដើរចូលមកកាន់តុអាហារដោយខ្លួនឯងមិនមែនអង្គុយលើរទេះរុញដូចមុននោះទេថែមទាំងស្លៀកពាក់ស្អាតបាតទៀតផង
ជីមីននឹងលោកចនប្រុងនឹងដួសអាហារចូលមាត់ទៅហើយតែបន្ទាប់ពីបានឃើញជុងហ្គិកដើរចូលមកដោយទឹកមុខមាំជីមីននឹងលោកចនក៏ទម្លាក់ស្លាបព្រាចុះ
< ជុងហ្គុក ! នេះកូនដើរបានវិញហើយមែនទេ? កូនពិតជាដើរបានមែន > លោកចនក្រោកឈរដើរទៅរកកូនប្រុសរួចក៏សួរឡើងទាំងញញឹម
< ខ្ញុំដើរបានហើយប៉ា > ជុងហ្គុកតប
< អរគុណព្រះដែលធ្វើអោយកូនប្រុសខ្ញុំដើរបានវិញប៉ាសប្បាយចិត្តណាស់ដែលកូនធម្មតាមិនមែនអង្គុយលើរទេះរុញទៀត > លោកចនពោលដោយសេចក្តីរំភើប
< ខ្ញុំដើរបានហើយ ហើយក៏មិនអោយអ្នកខ្លះរួចខ្លួន ! ពេលនេះខ្ញុំចង់ត្រឡប់ទៅធ្វើការងារនៅក្រុមហ៊ុនវិញព្រោះមិនបានទៅ1ខែហើយ > ជុងហ្គុកនិយាយបណ្ដើរដើរចូលទៅអង្គុយក្នុងតុបណ្ដើរហើយសម្លឹងមើលមុខជីមីនដែលមិននិយាយអីមួយម៉ាត់
តែសម្ដីរបស់ជុងហ្គុកធ្វើអោយជីមីនចាប់បានគ្រប់ម៉ាត់ហើយក៏ស្មានដឹងដល់ចិត្តថាជុងហ្គុកនឹងធ្វើអីមកលើខ្លួន
< ប៉ាថាកុំទាន់អីកូន ព្រោះទើបតែជាចឹងប៉ាខ្លាចថាពេលកូនឈរយូរវាអាចប៉ះពាល់ឬក៏វាអាចរើឡើងម្តងទៀត យល់ល្អនៅផ្ទះសិនទៅ > លោកចនហាមឃាត់ដោយក្ដីព្រួយបារម្ភ
< ដួសបាយមក ! ប៉ាខ្ញុំមិនអីគឺមិនអីហើយ ខ្ញុំមិនចង់នៅផ្ទះនោះទេព្រោះវាធ្វើអោយទើសទែងដល់អ្នកខ្លះហើយក៏ខ្ញុំនេះក្រពុលមុខ > ជុងហ្គុកប្រើកែវភ្នែកមុតស្រួចចាក់ទម្លុះបេះដូងរាងតូចដែលអង្គុយញ៉ាំអាហារធម្មតាមិនប្រតិកម្មអីបន្តិចសោះ តែអ្នកណាទៅដឹងទៅថានៅពីក្រោយការស្ងប់ស្ងាត់នោះកំពុងតែកើនកម្ដៅជាខ្លាំង ខឹង ខឹងនឹងអ្នកដែលមានឈ្មោះថាជាប្ដីនោះខ្លាំងមែនទែន
< ហែម ! ញ៉ាំបាយទៅ បើកូនគិតចឹងទៅហើយប៉ាក៏មិនថាអីដែល > លោកចនក្រហែមបន្តិចដាស់ស្មារតីរបស់រាងតូចកុំអោយអង្គុយភ្លឹករួចមកលោកក៏ងាកមកញ៉ាំអាហារធម្មតា

VOUS LISEZ
🗡️ទាយាទសាតាន🗡️(ចប់)
ChickLitត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ