< ជីមីន ??? >
< ប៉ា ? ស្មើនេះហើយម៉េចក៏ប៉ាមកទីនេះ? > ជីមីនលើកដៃក្រវាស់ទឹកភ្នែកចេញរួចក៏ក្រោកឈរហើយដើរទៅជិតលោកផាក
< ប៉ាយកសម្លៀកបំពាក់មកអោយកូនព្រោះយប់នេះមេឃរៀងត្រជាក់អាចធ្វើអោយកូនឈឺបានហើយណាមួយខ្លាចថានៅទីនេះគ្មានភួយក្រាស់ៗ > លោកផាកហុចថង់សម្លៀកបំពាក់អោយកូន
< អរគុណហើយប៉ា កូនស្រឡាញ់ប៉ា > ជីមីនឱបឪពុកយ៉ាងណែន
< ប៉ាស្រឡាញ់កូនដូចគ្នា យប់នេះចាំប៉ាកំដរកូនទៅចុះកុំអោយកូនមានអារម្មណ៍ថានៅម្នាក់ឯងព្រោះប៉ាទៅផ្ទះស្មើនេះក៏នៅម្នាក់ឯងដូចគ្នា > លោកផាកប្រលែងកូនចេញរួចក៏ដើរទៅអង្គុយលើសាឡុង
< ចុះប៉ាមិនបានគេងនៅសម្ព័ន្ធចនទេហ្អេស? > ជីមីនដើរទៅអង្គុយជិតប៉ាព្រមទាំងសួរនាំ
< ប៉ាគិតថាគេងទៅទីនោះដែលតែនឹកគិតថាដូចជាទុកភូមិគ្រឹះចោលយូរដែលហើយទុកអោយគីមហ៊ុនជាអ្នកសម្អាតរហូតមិនដឹងថាពេលនេះស្ងាត់យ៉ាងណាទើបប៉ាចង់ទៅគេងនៅផ្ទះយើងវិញ > លោកផាក
< ចុះការងាររបស់ប៉ានៅ New York នោះយ៉ាងម៉េចទៅហើយ? កូនសូមទោសដែលមិនអាចជួយប៉ាបាន > ជីមីនពោលស្របពេលទម្លាក់ទឹកមុខចុះបញ្ចេញកាយវិការអន់ចិត្តចំពោះខ្លួនជាខ្លាំង
< កូនកុំគិតចឹងទៅមើលរឿងការងារប៉ាអាចធ្វើម្នាក់ឯងបានប៉ានៅមានកម្លាំងល្អណាស់ឃើញទេហើយរឿងការងារនៅ New Yorkនោះប៉ាក្មេងរបស់កូនចេះចាត់ចែងហើយ > លោកផាកពោលព្រមទាំងលើកដៃបញ្ចេញសាច់ដុំដាក់កូនធ្វើអោយជីមីនញញឹមទាំងលីងលោង
< តែកូនក៏ជាប្រុសណាប៉ា កូនប្រុសគួរតែជួយធ្វើការប៉ារនៅក្រុមហ៊ុនមិនមែនមកអង្គុយអត់ប្រយោជន៍ចឹងទេ > ជីមីន
< ជាប្រុសតែមានស្វាមីគេមិនហៅថាប្រុសទេគេហៅណា??ហៅណាអីចេះ? > លោកផាកលើកចិញ្ជើមគិត
< ជា Omega នោះអីប៉ា ហិហិ...> ជីមីននិយាយរួចក៏សើចតិចៗធ្វើអោយលោកផាកដែរអង្គុយមើលមានកម្លាំងឡើងវិញពេលកូនសប្បាយថ្នាក់នេះ
< ល្អណាស់កូន > លោកផាកក៏សើច
< ចឹងប៉ាគិតថាត្រឡប់ទៅវិញហើយ មិនចង់រំខានកូនយូរទេ ហើយឆាប់ចូលគេងទៅណាកូនប៉ុន្មានថ្ងៃនេះកូនស្គមស្គាំងខ្លាំងណាស់ > លោកផាកក្រោកឈរសម្រួលឥរិយាបថ
YOU ARE READING
🗡️ទាយាទសាតាន🗡️(ចប់)
ChickLitត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ