+ 15 ថ្ងៃកន្លងផុត
ថ្ងៃនេះជាថ្ងៃដែលអ្នកគ្រប់គ្នាទទឹងរងចាំ ជាពិសេសនោះគឺ ជុងហ្គុក ចនវ៉ារី តែម្តង ពិធីស្នងទាយាទរបស់សម្ព័ន្ធត្រូវបានរៀបចំឡើងយ៉ាងពិសេសសមសួនទៅតាមកេរ្តិ៍ឈ្មោះដែលល្បីរន្ទឺសុះសាយពេញប្រទេសរបស់ត្រកូលវ៉ារី !!
អ្នកបម្រើក្នុងសម្ព័ន្ធចនមិនក្រោម100អ្នកមានទាំងប្រុសទាំងស្រីកំពុងតែញាប់ដៃញាប់ជើងធ្វើតាមមុខនាទីរបស់ខ្លួនដោយបានទទួលបញ្ជាយ៉ាងក្រិតក្រមបំផុតរបស់ជុងហ្គុក
បរិវេណសម្ព័ន្ធចនមានរៀបចំកន្លែងសម្រាប់ទទួលភ្ញៀវយ៉ាងពិសេសព្រមជាមួយនឹងភ្លើងចម្រុះពណ៌ដែលរៀបចំវាឡើងសម្រាប់បញ្ជាំងនៅរូបរាងរបស់សម្ព័ន្ធចនទាំងមូលនាពេលយប់នឹងបំពាក់ទៅ កាម៉េរាសុវត្ថិភាពជាច្រើនកន្លែង
លោកចននឹងលោកផាកបានធ្វើដំណើរមកដល់សម្ព័ន្ធចនតាំងពីម្សិលមិញមុននេះមួយថ្ងៃតាមការកំណត់,លោកផាកស្វែងរកឪកាសដើម្បីចូលទៅជិតកូនប្រុសរបស់គាត់ដើម្បីនិយាយរឿងខ្លះៗជាមួយគេ តែជុងហ្គុកមិនអនុញ្ញាតព្រោះខ្លាចថាលោកផាកនឹងនិយាយអីប៉ះពាល់ដល់ជីមីនហើយមិនព្រមចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយខ្លួនព្រោះដឹងស្រាប់ហើយថាលោកផាកតាំងពីដើមគឺគាត់មិនចង់អោយជីមីនប្រញាប់រៀបការពេកទេ ហើយលោកចនក៏បាននិយាយថាអោយជីមីនរៀបការនៅពេលគេមានអាយុ22ឆ្នាំតែឆ្នាំនេះជីមីនទើបតែមានអាយុ19-20
ឆ្នាំទេដូចជាក្មេងពេក ហើយជុងហ្គុកវិញអាយុប៉ុន្មានគិតមើលទៅ24-25ឆ្នាំហើយ< ប៉ា ! មានឃើញពូផាកដែលទេ? > ជុងហ្គុកដើរចុះពីខាងលើមករកប៉ារបស់ខ្លួនដែលនៅក្នុងបន្ទប់ទទួលភ្ញៀវអង្គុយមើលអ្នកបម្រើរៀបចំហើយសួរ
< ប៉ាឮថាគេទៅខាងក្រៅ ហើយចុះអ្នកប្រុសមិនទាន់រៀបចំខ្លួនទៀតឬ?នេះម៉ោង1ថ្ងៃត្រង់ហើយណា >
< កម្មវិធីចាប់ផ្ដើមនៅម៉ោង3ឯនុះប៉ា !! ហើយបើចូលទៅពេលនេះក៏មិនបានព្រោះអ្នកMake Up រវល់តែរៀបចំអោយជីមីន >
< នេះកូនគិតចង់ចុះសំបុត្រអាពាហ៍ពិពាហ៍ព្រមជាមួយគ្នានៅថ្ងៃនេះមែនឬក៏អី? នេះប៉ាស្មានតែព្រម
ព្រៀងគ្នារួចហើយ >
YOU ARE READING
🗡️ទាយាទសាតាន🗡️(ចប់)
ChickLitត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ