+ថ្ងៃថ្មី
លោកចន/ផាកបន្ទាប់បានបរិភោគអាហារពេលព្រឹករួចរាល់លោកទាំងពីរក៏ប្រញាប់ប្រញាល់មកមន្ទីរពេទ្យដើម្បីសួរនាំពីសុខទុក្ខរបស់កូន
< ជីមីន ! ប៉ាបានយកអាហារមកផ្ញើកូនកូនអង្គុយញ៉ាំអោយស្រួលបួលសិនទៅ > លោកផាក
< បាទប៉ា > ជីមីនក៏ទទួល
លោកជាឪពុកដោយសង្កេតឃើញថាសាច់ឈាមនឹងទឹកមុខរបស់កូនប្រែស្រពោនស្លេកស្លាំងមានរង្វង់ខ្មៅដក់តាមភ្នែកហើយបូករួមជាមួយនឹងស្បែកដណ្ដប់
ឆ្អឹងធ្វើអោយលោកជាឪពុកក្លោចចិត្តអាណិតកូនកូនប្រុសតែមួយខំថែខំថ្នមតាំងពីតូចធ្លាប់តែឃើញមានសាច់ឈាមនឹងទឹកមុខស្រស់បោះស្បែកសដូចចានផ្ទៃមុខញញឹមរហូតតែអីឡូវវាប្រែប្រួលទៅតាមពេលវេលាតើអាចប្រាប់យ៉ាងដើម្បីអោយអ្នកគ្រប់គ្នាយល់ទៅថាអ្នកជាឪពុកម្នាក់នេះណែនអាណិតកូន
< ប៉ាទៅក្រៅមួយភ្លែត > ដោយទ្រាំនឹងទឹកភ្នែកមិនបានលោកផាកមានប្រសាសន៍រួចក៏ដើរចេញទៅ
< ជីមីន?ជុងហ្គុកមានធ្វើទុកម្តងណាឬក៏អត់ ? > លោកចន
< អត់ទេប៉ា!គាត់គេងបែបនេះរហូត > ជីមីន
< អ្ហើយ...តើពេលណាដឹងខ្លួនឡើងវិញទៅ?7ថ្ងៃហើយដែលគេងដោយគ្មានអ្វីចូលពោះមានតែទឹកសារ៉ូម ប៉ាបារម្ភពីកូនណាស់ > លោកចនលើកដៃអង្អែលក្បាលជុងហ្គុក
< ប៉ា !!! > ជីមីនឧទានតិចៗដោយទឹកមុខក្រៀមក្រំ
< អើ...មិនអីទេកូនពេលណាដឹងខ្លួនពេលនោះទៅ ! ហើយចុះជីមីនប្រឡងថ្ងៃណា? > លោកចនដោយឃើញថាកូនប្រសារមានទឹកមុខមិនល្អគាត់ក៏បង្វែរសាច់រឿង
< ការប្រឡងចប់ហើយប៉ា ចប់តាំងពីអាទិត្យមុន > ជីមីន
< កូនបានទៅប្រឡងទេ > លោកចន
< អត់ទេ ! ព្រោះគ្មានអ្នកណានៅមើលជុងហ្គុក ហើយកូនក៏គ្មានអារម្មណ៍ប្រឡងដែល > ជីមីន
< ហ៊ឹម.....> លោកចនក្រហឹមរួចងាកមកមើលជុងហ្គុកវិញ
< ប៉ា?ប៉ាមកពីណា ? > ជីមីនអង្គុយញ៉ាំបាយរួចរាល់បានមួយសន្ទុះក៏ស្រាប់តែឃើញប៉ាខ្លួនដើរចូលមកវិញ
YOU ARE READING
🗡️ទាយាទសាតាន🗡️(ចប់)
ChickLitត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ